1ឥឡូវនេះ ទាក់ទងនឹងការប្រមូលប្រាក់ សម្រាប់ពួកអ្នកជឿ ដូចដែលខ្ញុំបានណែនាំក្រុមជំនុំនៅកាឡាទី ដូច្នេះបងប្អូន ក៏ដូចគ្នាដែរ។
2គឺថ្ងៃទីមួយនៃអាទិត្យ បងប្អូនត្រូវញែកប្រាក់ខ្លះទុកដោយឡែក ទុកតាមដែលបងប្អូនអាចធ្វើបាន។ ចូរធ្វើដូច្នេះ ដើម្បីកុំឲ្យមានការប្រមូលប្រាក់នៅពេលខ្ញុំទៅរកបងប្អូន។
3ពេលខ្ញុំមកដល់ អ្នកណាក៏ដោយដែលបងប្អូន ដែលយល់ព្រម ខ្ញុំនឹងផ្ញើសំបុត្រ និងនាំតង្វាយដែលបងប្អូនបានថ្វាយទៅក្រុងយេរូសាឡិម។
4ប្រសិនបើ ពេលវេលាស័ក្តិសមសម្រាប់ខ្ញុំ នោះខ្ញុំនឹងនាំយកតង្វាយទៅជាមួយខ្ញុំតែម្តង។
5ប៉ុន្តែ ខ្ញុំនឹងទៅជួបបងប្អូននៅពេលដែលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូន។ ដ្បិត ខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូន។
6ប្រហែល ខ្ញុំនៅជាមួយបងប្អូន ហើយចំណាយពេលក្នុងរដូវរងាជាមួយបងប្អូនផង ដូច្នេះ បងប្អូនអាចនឹងជួយខ្ញុំក្នុងដំណើរ នៅពេលដែលខ្ញុំទៅរកបងប្អូន។
7ដ្បិត ខ្ញុំមិនចង់ជួបបងប្អូន សម្រាប់តែពេលខ្លីនោះទេ ព្រោះខ្ញុំចង់ចំណាយពេលយូរនៅជាបងប្អូន ប្រសិនបើ ព្រះជាម្ចាស់អនុញ្ញាត។
8ប៉ុន្តែ ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់បុណ្យថ្ងៃទី៥០
9ដ្បិត គឺមានទ្វារដ៏ធំមួយបើកសម្រាប់ខ្ញុំ ហើយក៏មានខ្មាំងសត្រូវជាច្រើនដែរ។
10ឥឡូវ ពេលលោកធីម៉ូថេបានមកដល់ សូមរាប់អានគាត់ និងកុំឲ្យគាត់មានការព្រួយបារម្ភអ្វីឡើយ។ ដ្បិត គាត់កំពុងធ្វើការថ្វាយព្រះជាម្ចាស់ ដូចជាខ្ញុំបានធ្វើដែរ។ សូមកុំមើលងាយគាត់ឡើយ។
11ត្រូវជួយគាត់ក្នុងការធ្វើដំណើររបស់គាត់ដោយសុខសាន្ត ដើម្បីឲ្យគាត់អាចត្រឡប់មករកខ្ញុំវិញ។ ខ្ញុំសង្ឃឹមថាគាត់នឹងមកដល់ជាមួយបងប្អូនផ្សេងៗទៀតដែរ។
12ចំណែកឯលោកអប៉ុឡូសជាបងប្អូនរបស់យើងវិញ ខ្ញុំបានលើកទឹកចិត្តដល់គាត់ ឲ្យទៅសួរសុខទុក្ខបងប្អូនជាមួយបងប្អូនផ្សេងទៀត។ ប៉ុន្តែ មិនទាន់ត្រូវពេលដែលគាត់ត្រូវមកទេ។ ប៉ុន្តែគាត់នឹងមកនៅពេលដែលមានឱកាសវិញ។
13ចូលចាំយាម និងឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរស្តែងចេញដូចជាមនុស្សក្លាហាន និងមានកម្លាំង។
14សូមឲ្យគ្រប់ការទាំងអស់ដែលបងបងប្អូនធ្វើ ចូរធ្វើដោយសេចក្តីស្រឡាញ់។
15បងប្អូនអើយ គឺបងប្អូនស្គាល់ក្រុមគ្រួសាររបស់លោកស្ទេផានា ហើយពួកគេជាផលដំបូងនៃការប្រែចិត្តនៅក្នុងស្រុកអាខៃ និងពួកគេបានញែកខ្លួនសម្រាប់ការបម្រើដល់ពួកអ្នកជឿផង។ ឥឡូវ បងប្អូនអើយ ខ្ញុំសូមលើកទឹកចិត្តបងប្អូនថា
16ចូរចុះចូលទៅនឹងមនុស្សបែបនេះ និងអស់អ្នកដែលបានជួយក្នុងការងារ ព្រមទាំងបានធ្វើជាអ្នកបម្រើជាមួយខ្ញុំដែរ។
17ខ្ញុំរីករាយជាមួយនឹងការមកដល់របស់លោកស្ទេផានា លោកភ័រទីណាទូស និងលោកអខៃគូស។ ពួកគេបានបំពេញឲ្យបងប្អូន ក្នុងការដែលអ្នកមិនមកបាន។
18ដ្បិត ពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំស្រស់ថ្លា ហើយបងប្អូនក៏ដូចគ្នាដែរ។ ដូច្នេះ សូមរាប់អាន និងទទួលមនុស្សដូចជាពួកគេផង។
19ក្រុមជំនុំនៅអាសីុ សូមផ្ញើពាក្យជម្រាបសួរមកដល់បងប្អូន។ លោកអគីឡា និងនាងព្រីសីុលក៏បានផ្ញើពាក្យសួរដល់បងប្អូននៅក្នុងព្រះអម្ចាស់ ជាមួយក្រុមជំនុំដែលនៅក្នុងផ្ទះរបស់ពួកគេដែរ។
20ហើយបងប្អូនទាំងអស់ក៏បានជម្រាបសួរមកដល់បងប្អូនអ្នកដែរ។ ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។
21ខ្ញុំ ប៉ូល សរសេរសំបុត្រនេះជាមួយដៃរបស់ខ្ញុំផ្ទាល់។
22ប្រសិនបើអ្នកណាមិនស្រឡាញ់ដល់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ ព្រះអម្ចាស់របស់យើងយាងមកវិញ!
23សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគង់នៅជាមួយបងប្អូន។
24សូមឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំបាននៅជាមួយបងប្អូនទាំងអស់គ្នាក្នុងព្រះគ្រិស្តយេស៊ូ។