1ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សជាតិ និងភាសារបស់ពួកទេវតាក្តី។ ប៉ុន្តែ បើគ្មានសេចក្តីស្រឡាញ់ ខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។
2បើខ្ញុំមានអំណោយទានចេះអធិប្បាយព្រះបន្ទូល ហើយស្គាល់អស់ទាំងសេចក្តីអាថ៌កំបាំង និងគ្រប់ទាំងការចេះដឹង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿល្មមអាចនឹងភ្នំរើចេញបាន។ ប៉ុន្តែប្រសិនបើ ខ្ញុំគ្មានសេចក្តីស្រឡាញ់ នោះគ្មានន័យអ្វីឡើយ។
3ប្រសិនបើ ខ្ញុំឲ្យអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់អ្នកក្រ ហើយប្រសិនបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត។ ប៉ុន្តែ គ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំដែរ។
4សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយសប្បុរស។ សេចក្តីស្រឡាញ់មិនចេះឈ្នានីស និងមិនចេះអួតខ្លួនឡើយ។ ក៏មិនក្រអឺតក្រទមដែរ។
5ឬមិនធ្វើអំពើដែលមិនគួរសមឡើយ។ សេចក្តីស្រឡាញ់មិនដែលរកប្រយោជន៍សម្រាប់ខ្លួនឯង។ មិនរហ័សខឹង និងមិនប្រកាន់ទោសឡើយ។
6និងមិនរីករាយនឹងនៅក្នុងសេចក្តីទុច្ចរិតឡើយ។ ផ្ទុយទៅវិញ ត្រូវរីករាយនៅក្នុងសេចក្តីពិតវិញ។
7សេចក្តីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ និងទ្រាំទ្រទាំងអស់។
8សេចក្តីស្រឡាញ់មិនដែលផុតឡើយ។ ប៉ុន្តែ ប្រសិនបើសេចក្តីអធិប្បាយព្រះបន្ទូលវិញ នោះនឹងកន្លងផុតទៅ។ ហើយប្រសិនបើជាការនិយាយភាសារដទៃក៏នឹងត្រូវឈប់ដែរ។ ប្រសិនបើជាការចេះដឹង និងត្រូវកន្លងផុតទៅដែរ។
9ដ្បិត អ្វីដែលយើងដឹងគ្រាន់ជាផ្នែកមួយ ហើយការថ្លែងព្រះបន្ទូលក៏មិនទាន់បានពេញលេញដែរ។
10ប៉ុន្តែ ពេលសេចក្តីគ្រប់លក្ខណ៍មកដល់ នោះសេចក្តីដែលមិនពេញខ្នាត នឹងកន្លងផុតទៅ។
11ពេលខ្ញុំនៅក្មេង ខ្ញុំនិយាយដូចជាកូនក្មេង ហើយការគិតដូចជាកូនក្មេងដែរ និងក្នុងការពិចារណាក៏ដូចកូនក្មេងដែរ។ តែពេលខ្ញុំធំឡើង ខ្ញុំបានជម្រុះចោលការអ្វីដែលជាក្មេងចេញ។
12ដ្បិត ឥឡូវនេះ យើងឃើញបែបមិនផ្ទាល់ ដូចជានៅក្នុងកញ្ចាក់ ប៉ុន្តែ ពេលខាងមុខ យើងនឹងឃើញមុខទល់នឹងមុខវិញ។ ឥឡូវនេះ ខ្ញុំចេះដឹងជាផ្នែកមួយតូច ប៉ុន្តែ ពេលខាងមុខខ្ញុំនឹងទទួលចេះដឹង ក៏ពេញលេញដូចជាព្រះជាម្ចាស់ស្គាល់ខ្ញុំដែរ។
13ឥឡូវនេះ មានការបីដែលនៅគង់វង្សគឺ សេចក្តីជំនឿ ទំនុកចិត្តនាពេលអនាគត និងសេចក្តីស្រឡាញ់។ ប៉ុន្តែ ការដែលអស្ចារ្យជាងគេនោះ គឺសេចក្តីស្រឡាញ់។