ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ កូរិនថូស 12

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនអើយ ​អំពីអំណោយ​ទាន​ខាង​វិញ្ញាណ ខ្ញុំ​មិន​ចង់​ឲ្យបងប្អូន​ទៅជា​ល្ងង់​ទេ។
2បងប្អូនដឹង​ហើយ​ថា ពី​ដើម​បងប្អូន​ជា​សាសន៍​ដទៃ ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គេ តាម​របៀបអ្វីដែលបងប្អូនបានដឹកនាំដោយពួកគេ។
3ដូច្នេះ ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយដោយ​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់ប្រាប់ថា៖ «ព្រះយេស៊ូ​ត្រូវ​បណ្តាសា​» ក៏​គ្មាន​អ្នក​ណា​អាចនិយាយថា៖ «ព្រះយេស៊ូគឺ​ជា​ព្រះអម្ចាស់» បានទេ លើក​តែ​ដោយ​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធបើកបង្ហាញ​។
4ឥឡូវ ​អំណោយ​ទាន នោះ​មាន​ផ្សេងៗពី​គ្នា ប៉ុន្តែ ​ព្រះវិញ្ញាណ​ដដែល​។
5ហើយ​ក៏​មាន​មុខងារ​ផ្សេងៗពី​គ្នា ប៉ុន្តែ ​គឺ​ជា​ព្រះអម្ចាស់​តែមួយ
6ហើយក៏មានមុខងារផ្សេងៗពីគ្នាដែរ ប៉ុន្តែ ព្រះជាម្ចាស់តែមួយដែលធ្វើឲ្យមុខងារទាំងនោះដល់មនុស្សគ្រប់គ្នា។
7ឥឡូវ​ ​ព្រះអង្គប្រទាន​ឲ្យ​ព្រះវិញ្ញាណ​សម្ដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​ប្រយោជន៍សម្រាប់គ្រប់ការទាំងអស់។
8ដ្បិត ព្រះអង្គប្រទាន​​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ដោយសារ​ព្រះវិញ្ញាណ ហើយឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្តី​នៃ​ចំណេះ​ដឹង តាម​ព្រះវិញ្ញាណ​ដដែល។
9ដើម្បី ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​ជំនឿ ដោយ​នូវ​ព្រះវិញ្ញាណ​ដដែល ហើយឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន​នៃការប្រោស​ឲ្យ​ជា ដោយ​ព្រះវិញ្ញាណ​តែមួយ។
10ដើម្បីឲ្យ​ម្នាក់ទៀត​បាន​សម្ដែង​​ឫទ្ធិ​បារមី និង​ឲ្យ​ម្នាក់​ទៀត​ចេះថ្លែងព្រះបន្ទូល។ ហើយប្រទានឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ ហើយ​ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ។
11ប៉ុន្តែ ​គឺ​ជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំងផ្តល់អំណោយទានឲ្យ​គ្រប់​គ្នា​រៀងៗខ្លួន តាម​ដែល​ព្រះជាម្ចាស់ជ្រើសរើស។
12ដ្បិត ​ដូច​ជា​រូប​កាយ​មួយ​មាន​អវយវៈ​​ច្រើន ហើយ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត ​តែមកពី​​រូបកាយ​តែ​មួយ​ ដូច្នេះក៏ដូចជាព្រះកាយនៃព្រះគ្រិស្ត​ដែរ។
13ដ្បិត យើង​បាន​ទទួល​ពិធីជ្រមុជចូល​ក្នុង​រូបកាយ​តែ​មួយ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក អ្នកបម្រើ ឬ​អ្នក​ជា​ក្តី ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ដែរ។
14ដ្បិត រូបកាយ​មិន​មែន​មាន​អវយវៈ​តែ​មួយនោះ​ទេ តែមាន​ច្រើន​។
15ប្រសិនបើ ជើងនិយាយថា៖ «ខ្ញុំមិនមែនជាដៃទេ ខ្ញុំក៏មិនមែនជាចំណែកនៃរូបកាយដែរ» ក៏គ្មានចំណែកណាដែលតូចជាងគេនៃរូបកាយនោះទេ។
16ហើយប្រសិនបើ ត្រចៀកនិយាយថា៖ «ពីព្រោះខ្ញុំមិនមែនជាភ្នែក ខ្ញុំមិនមែនជាផ្នែកនៃរូបកាយនោះទេ» គ្មានចំណែកណាដែលតូចជាងគេនៃរូបកាយនោះទេ។
17បើ​រូបកាយ​ទាំង​មូលសុទ្ធ​តែ​ជា​ភ្នែក ​តើ​នឹង​ស្តាប់​​តាម​ណាដែរ? បើ​រូបកាយ​ទាំង​មូល សុទ្ធ​តែ​ជា​ត្រចៀក ​តើ​នឹង​ដឹង​ក្លិន​តាមណាទៅ?
18ប៉ុន្តែ ​ព្រះ​ជាម្ចាស់​បាន​រៀបចំឲ្យ​អវយវៈ​នីមួយៗ ក្នុង​រូបកាយ​តាម​ព្រះជាម្ចាស់ច្នៃ។
19បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែមួយ ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា?
20ដូច្នេះ ពេលនេះ មាន​អវយវៈ​ជា​ច្រើនក៏ពិតមែន​ ប៉ុន្តែ ​រូបកាយ​តែ​មួយ​ទេ។
21ដូច្នេះ ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​​ឯងទេ»។ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​​ឯងទៀត​ឡើយ»។
22ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ហើយ​អវយវៈ​ណា​ក្នុង​រូបកាយ ដែល​យើង​ស្មាន​ថា មិន​ឲ្យតម្លៃ​ប៉ុន្មាននោះ គឺ​យើង​បានឲ្យតម្លៃលើស​ទៅ​ទៀត
23ហើយអវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត។
24ពេលនេះ ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ​ជាម្ចាស់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត។
25ព្រះជាម្ចាស់ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន គួរ​ជួយ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក និងជួយដោះស្រាយបញ្ហាជាមួយគ្នាដែរ។
26ដូច្នេះ ពេលអវយវៈណាឈឺ អវយវៈទាំងអស់ត្រូវឈឺទាំងអស់ដែរ ពេលអវយវៈមួយត្រូវបានសរសើរ នោះទាំងអស់គ្នាត្រូវចូលរួមរីករាយដែរ។
27ពេលនេះ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រិស្ត ហើយ​ជា​អវយវៈ​រៀង​ខ្លួនវិញ។
28ហើយ ព្រះ​ជាម្ចាស់​បានរើស​តាំង​ ​ក្នុង​ពួក​ជំនុំ​មុន​ដំបូង គឺ​ពួក​សាវក ទីពីរ ​ពួក​ព្យាការី ទី​បី ពួក​គ្រូ​បង្រៀន ក្រោយ​មក ពួកអ្នកដែលធ្វើ​ការ​អស្ចារ្យ និង​ពួកអ្នកមាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ពួកអ្នកផ្តល់ការ​ជួយ និងពួកអ្នកធ្វើការ​គ្រប់​គ្រង ព្រមទាំងអស់អ្នកដែលនិយាយ​​ភាសាផ្សេងៗផង។
29តើពួកគេសុទ្ធជាសាវកឬអី? តើពួកគេទាំងនោះសុទ្ធជាព្យាការីឬអី? តើអ្នកទាំងនោះសុទ្ធតែជាគ្រូបង្រៀនមែនទេ? តើពួកគាត់សុទ្ធតែជាធ្វើការឬទ្ធិបារមីឬអី?
30តើពួកគេមានអំណោយទានប្រោសឲ្យជាទាំងអស់គ្នាឬអី? តើពួកគេចេះនិយាយភាសារដទៃទាំងគ្នាឬអី? តើពួកគាត់ទាំងអស់គ្នាចេះបកស្រាយភាសាដទៃទាំងអស់គ្នាឬអី? ចូរ​សង្វាត​រកឲ្យ​បាន​អំណោយ​ទានទាំងនោះ។
31ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ការ​ដ៏​ប្រសើរ​លើសជាងនេះទៅ​ទៀត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។