1ចូរយកតម្រាប់តាមខ្ញុំ ដូចខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រិស្ដដែរ។
2ឥឡូវ ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់ការទាំងអស់។ ខ្ញុំសូមសរសើរបងប្អូន ដោយព្រោះបងប្អូនបានធ្វើតាមរបៀបដែលខ្ញុំបាននាំមកដល់បងប្អូន។
3ឥឡូវ ខ្ញុំចង់ប្រាប់បងប្អូនឲ្យដឹងថាព្រះគ្រិស្តគឺជាក្បាលរបស់មនុស្សគ្រប់រូប ហើយមនុស្សប្រុសគឺជាក្បាលរបស់មនុស្សស្រី និងព្រះជាម្ចាស់គឺជាក្បាលរបស់ព្រះគ្រិស្តដែរ។
4បុរសណាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយបិតបាំងក្បាល បុរសនោះមិនឲ្យតម្លៃក្បាលខ្លួនឯងហើយ។
5ប៉ុន្តែ ស្រ្តីណាម្នាក់ដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយគ្មានអ្វីគ្របលើក្បាលទេ នាងមិនឲ្យតម្លៃក្បាលរបស់នាងឡើយ។ ដ្បិតធ្វើបែបនេះគឺជាអ្វីមួយដែលប្រៀបដូចជានាងបានកោរក្បាលរបស់នាងដែរ។
6បើស្ត្រីណាមិនទទូរស្បៃនៅលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ ប៉ុន្តែ បើការកាត់សក់ ឬកោរសក់ នាំឲ្យស្ត្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃនៅលើក្បាលរបស់នាង។
7ដ្បិត បុរសមិនគួរទទូរស្បៃពីលើក្បាលឡើយ ព្រោះគេគឺជារូបភាព និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់។ រីឯស្ត្រី នាងគឺជាសិរីរុងរឿងរបស់ប្ដីវិញ។
8ដ្បិត បុរសមិនបានកើតពីស្រ្តីទេ។ ផ្ទុយទៅវិញ ស្រ្តីបានកើតពីបុរសវិញ។
9ដ្បិត បុរសមិនបានបង្កើតសម្រាប់ស្រ្តីទេ។ ផ្ទុយទៅវិញ ស្រ្តីគឺបានបង្កើតសម្រាប់បុរសវិញ។
10នេះជាមូលហេតុ ស្ត្រីៗត្រូវតែទទូរស្បៃជាសញ្ញានៃសិទ្ធិអំណាចលើក្បាលរបស់នាង ពីព្រោះតែយល់ដល់ពួកទេវតា។
11ប៉ុន្តែ ក្នុងព្រះជាម្ចាស់ មនុស្សស្រីមិនមានភាពឯករាជ្យពីបុរសឡើយ ហើយបុរសក៏មិនមានភាពឯករាជ្យពីមនុស្សស្រ្តីដែរ។
12ដ្បិត ស្ត្រីយកចេញពីបុរសមក បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ។ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
13ចូរវិនិច្ឆ័យពីខ្លួនអ្នកចុះ តើវាពិតជាមិនសមរម្យដែលស្រ្តីអធិស្ឋានទៅព្រះជាម្ចាស់ដោយគ្មានស្បៃគ្របក្បាលនោះ?
14សូម្បីតែ ធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង តើវាជាការអាម៉ាស់មុខគាត់ណាស់ឬ?
15តើធម្មជាតិមិនបង្រៀនអ្នកទេឬអីថា បើស្រីសក់វែងជាសិរីរុងរឿងរបស់នាងនោះ? តាមពិត ព្រះជាម្ចាស់ប្រទានឲ្យស្ត្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
16ប្រសិនបើ នរណាម្នាក់ចង់រករឿងពីការនេះ យើងមិនមានសេចក្តីណាផ្សេងទៀតដែរ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏មិនមានដែរ។
17ប៉ុន្តែ តាមសេចក្តីណែនាំខាងក្រោមនេះ ខ្ញុំមិនសរសើរបងប្អូនឡើយ។ ដ្បិត ពេលបងប្អូនមកជួបប្រជុំគ្នា វាមិនបានធ្វើឲ្យប្រសើជាងមុននោះទេ ប៉ុន្តែ បានធ្វើឲ្យអាក្រក់ជាងមុនទៅទៀត។
18ដ្បិត ពីដំបូង ខ្ញុំបានឮថា ពេលដែលបងប្អូនបានមកជួបប្រជុំនៅព្រះវិហារ ហើយមានការបែកបាក់ក្នុងចំណោមបងបប្អូន ទៅជាបក្សពួកខ្ញុំជឿថាបែបនោះ។
19ដ្បិត គឺមានការទាស់ប្រឆាំងគ្នា ក្នុងចំណោមបងប្អូន ដូច្នេះ អ្នកណាដែលធ្វើការនេះនឹងត្រូវបានស្គាល់នៅក្នុចំណោមបងប្អូន។
20ដូច្នេះ ពេលបងប្អូនមកប្រជុំគ្នា នោះមិនមែនយើងហូបដូចជាពិធីជប់លៀងរបស់ព្រះអម្ចាស់ទេ។
21ពេលណាដែលអ្នកហូប នោះគ្រប់គ្នាខំហូបអាហារ របស់ខ្លួនឲ្យតែឆ្អែតមុនអាហារអ្នកផ្សេងមកដល់។ បានជាមានមួយនៅឃ្លាន ហើយមួយទៀតស្រវឹង។
22តើអ្នករាល់គ្នាគ្មានផ្ទះ សម្រាប់ដើម្បីហូបអាហារទេឬអី? តើអ្នកមើលងាយដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់ ហើយចង់ធ្វើឲ្យពួកអ្នកដែលគ្មានអ្វីនោះ មានសេចក្តីខ្មាសឬអី? តើគួរឲ្យខ្ញុំនិយាយនឹងបងប្អូនថាដូចម្តេច? គួរឲ្យសរសើរបងប្អូនឬអី? ខ្ញុំនឹងមិនសរសើរបងប្អូនសម្រាប់ការនេះទេ!។
23ដ្បិត ខ្ញុំបានទទួលអ្វីដែលមកពីព្រះអម្ចាស់ ហើយក៏ផ្តល់ដល់អ្នករាល់គ្នា គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូន នោះទ្រង់បានកាច់នំបុ័ង។
24ក្រោយពីព្រះជាម្ចាស់អរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សម្រាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្តីរំឭកពីខ្ញុំចុះ»
25ក្នុងរបៀបដដែល ព្រះជាម្ចាស់ក៏យកពែងបន្ទាប់ពីបានបរិភោគហើយ ដោយព្រះបន្ទូលថា៖ «ពែងនេះជាសម្ពន្ធមេត្រីថ្មី ដោយនូវឈាមខ្ញុំ។ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្តីរំឭកដល់ខ្ញុំ»។
26ដ្បិត ពេលណាដែលបងប្អូនហូបនំបុ័ង ហើយផឹកពីពែងនេះ បងប្អូនបានប្រកាសពីការសុគតរបស់ព្រះអម្ចាស់ ដរាបដល់ព្រះអង្គយាងមកវិញ។
27ដូច្នេះ អ្នកណាដែលបរិភោគនំបុ័ង ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នឹងមានទោសចំពោះព្រះកាយ ហើយនិងព្រះលោហិតរបស់ព្រះអម្ចាស់។
28ត្រូវឲ្យមនុស្សពិនិត្យខ្លួនឯងមើលហើយរួចសូមហូបនំបុ័ង ហើយផឹកពីពែងនោះចុះ។
29ដ្បិត អ្នកណាដែលហូប និងផឹកបែបមិនគួរសមចំពោះព្រះកាយ អ្នកនោះហូបហើយផឹកដោយជាប់ក្នុងការជំនុំជម្រះដល់ខ្លួនវិញ។
30ដោយហេតុនេះហើយបានជាមានមនុស្សច្រើននៅក្នុងបងប្អូន ទៅជាខ្សោយ ហើយឈឺ ក៏មានអ្នកខ្លះបានដេកលក់ទៅហើយដែរ។
31ប៉ុន្តែ ប្រសិនបើយើងបានពិចារណាអំពីខ្លួនយើងសិន យើងមិនត្រូវជាប់ជំនុំជម្រះឡើយ។
32ប៉ុន្តែ ពេលយើងជាប់ជំនុំជម្រះដោយព្រះអម្ចាស់ ពួកយើងបានទទួលការកែតម្រង់ទេ ដូច្នេះ យើងមិនជាប់ក្នុងទោសជាមួយលោកីយ៍ឡើយ។
33ដូច្នេះ បងប្អូនអើយ កាលណាបងប្អូនប្រជុំគ្នា ដើម្បីនឹងបរិភោគគួររង់ចាំឲ្យបានរួចរាល់ទាំងអស់គ្នា។
34បើសិនជាអ្នកណាឃ្លាន សូមឲ្យអ្នកនោះហូបនៅផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសម្រេចគ្រប់ទាំងអស់។