ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនប្រុសទាំងប្រាំរបស់លោក​បេន‌យ៉ាមីនមានលោក​បេឡា ជា​កូន​ច្បងរបស់គាត់ បន្ទាប់​មក លោកអាស‌បែល លោកអហ៊ី‌រ៉ាម
2លោកណូហា​ និងលោក​រ៉ាផា។
3កូនប្រុស​ៗរបស់​លោក​បេឡា​មានលោក​អត‌ដើរ លោកកេរ៉ា លោកអប៊ី‌ហ៊ូដ
4លោកអប៊ី‌សួ លោកណាម៉ាន លោកអហ៊ូ‌អា
5លោកកេរ៉ា លោកសេភូ‌ផាន និង​លោកហ៊ូរ៉ាម។
6រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់
7ណាម៉ាន អហ៊ី‌យ៉ា និង​កេរ៉ា ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។
8លោក​សាហា‌រ៉ែម​បាន​ក្លាយជាឪពុករបស់កូនចៅនៅក្នុងទឹកដីម៉ូអាប់ បន្ទាប់ពីគាត់បានលែងលះជាមួយភរិយារបស់គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។
9ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត លោកសាហារ៉េមបានក្លាយជាឲពុករបស់លោក​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10យេអ៊ូស សុកយ៉ា និង​មៀរ‌ម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសាររបស់គេ។
11លោក​សាហា‌រ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ី‌ធូប និង​អែល‌ផ្អាល។
12កូនប្រុសៗរបស់លោកអែលផ្គាលមាន ហេប៊ើរ មីសាម និងសេមើរ (ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ)។
13លោកបេរា និងសេម៉ា ជាមេដឹកនាំលើគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន ជាអ្នកដែលបានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។
14កូនប្រុសៗ​របស់​លោក​បេរ៉ា​មាន អហ៊ី‌យ៉ូរ សាសាក់ យេរេ‌ម៉ូត
15សេបា‌ឌា អើរ៉ាត អេឌើរ
16មីកែល យីសប៉ា និង​យ៉ូហា។
17កូនប្រុសៗ​របស់​លោក​អែល‌ផាអាល​មាន សេបា‌ឌា មស៊ូ‌ឡាម ហ៊ីសគី ហេប៊ើរ។
18កូនប្រុសៗរបស់លោកយីស‌មេរ៉ាយ យីស‌លា និង​យ៉ូបាប់។
19កូនប្រុសៗ​របស់​លោក​ស៊ី‌ម៉ៃ​មាន យ៉ាគីម ស៊ីគ្រី សាប់ឌី
20អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល
21អដា‌យ៉ា បេរ៉ា‌យ៉ា និង​ស៊ីម‌រ៉ាត។
22កូនប្រុសៗរបស់លោកសាសាក់មាន យីសផាន ហេប៊ើរអាលាល
23អាបដូន ស៊ីកគ្រី ហាណាន
24ហាណានា អាឡាំ អាន់ថូធីយ៉ា
25យីបដេយ៉ា និងពេនួល។
26កូន​ប្រុសៗរបស់​លោក​យេរ៉ូ‌ហាំ​មាន សាំ‌សេ‌រ៉ាយ សេ‌ហា‌រា អថា‌លា
27យ៉ារេស‌យ៉ា អេលីយ៉ា និង​ស៊ីកគ្រី។
28អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។
29លោកយេអែលជាអ្នក​សង់​ក្រុង​គីបៀន​ និងប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា រស់​នៅ​ក្នុង​ក្រុង​នោះ
30កូន​ប្រុសច្បងរបស់​គាត់​មាន​អាប់ដូន បន្ទាប់​មក ស៊ើរ គីស បាល ណាដាប
31កេដោរ អហ៊ី‌យ៉ូ សេកើរ។
32កូនប្រុសៗរបស់យ៉ាអែលមា្នក់ទៀតគឺលោកមីកឡូតដែលជាឪពុករបស់សាំម៉ា។ ពួកគេក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
33លោក​នើរ​ជា​ឪពុក​របស់​លោក​គីស។ លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគីស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។
34កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីបបាល។ ​លោក​មេរីបបាល​ជា​ឪពុក​របស់​លោក​មីកា។
35កូន​ប្រុសៗរបស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។
36លោក​អហាស​ជា​ឪពុក​របស់​លោក​យេហូ‌អាដា។ លោក​យេហូ‌អាដា​ជា​ឪពុក​របស់​លោក​អលេ‌មេត។ លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា។
37លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា។ លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា។ លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា។ លោក​អេលា‌សា​ជា​ឪពុក​របស់​លោក​អសេល។
38លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់​ឈ្មោះ អាស‌រីកាំ បូកេរូ អ៊ីស្មា‌អែល ស្អារា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។
39កូន​របស់​លោក​អេសែកជា​ប្អូនគាត់ មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផាលេត​ជា​កូន​ទី​បី។
40កូនប្រុសៗ​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​១៥០​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។