1លោកអ៊ីសាខារមានកូនប្រុសៗបួននាក់ គឺថូឡា ពូអា យ៉ាស៊ូប និងស៊ីមរ៉ូន។
2កូនប្រុសៗរបស់លោកថូឡាមាន អ៊ូស៊ី រេផាយ៉ា យេរីអែល យីបសាម និងសាំយូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរថូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២, ៦០០នាក់។
3កូនរបស់លោកអ៊ូស៊ីគឺ យីសរ៉ាហ៊ា កូនប្រុសៗរបស់លោកយីសរ៉ាហ៊ាមាន មីកែល អូបាឌា យ៉ូអែល និងយីសយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។
4នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន៣៦, ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។
5នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាខារ ពួកគេជំរឿនបានទាំងអស់៨៧, ០០០នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។
6លោកបេនយ៉ាមីនមានកូនប្រុសៗបីនាក់គឺ បេឡា បេគើរនិងយេឌីអែល។
7កូនរបស់លោកបេឡាប្រាំនាក់មានអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី។ ពួកគេសុទ្ធជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេជំរឿនបានទាំងអស់ ២២, ០៣៤នាក់។
8កូនប្រុសៗរបស់លោកបេគើរមានសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគើរ
9ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សខ្លាំងពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេដែលជំរឿនតាមវង្សត្រកូលមានទាំងអស់២០, ២០០នាក់។
10កូនរបស់លោកយេឌីអែលគឺប៊ីលហាន កូនរបស់ប៊ីលហានមាន យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេនអាណា សេថាន តើស៊ីស និងអហ៊ីសាហារ។
11អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧, ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
12(រីឯកូនរបស់លោកអៀរគឺ ស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ើរគឺហ៊ូស៊ីម)។
13កូនប្រុសៗរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលីម។
14កូនរបស់លោកម៉ាណាសេ គឺ អាសរាល និងម៉ាគារ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍អើរ៉ាម បានបង្កើតជូនលោក លោកម៉ាគារជាឪពុករបស់លោកកាឡាដ។
15លោកម៉ាគារបានយកប្រពន្ធពីកូនចៅហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់ម៉ាណាសេឈ្មោះស្លូផិហាត លោកស្លូផិហាតមានសុទ្ធតែកូនស្រី។
16នាងម៉ាកា ជាភរិយារបស់លោកម៉ាគារ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉ាគែម។
17កូនរបស់លោកអ៊ូឡាម គឺបេដាន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាគារ និងជាចៅរបស់លោកម៉ាណាសេ។
18រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់បង្កើតបាន អ៊ីសហូដ អបៀស៊ើរ និងម៉ាឡា។
19កូនប្រុសៗរបស់លោកសេមីដា គឺអហ៊ីយ៉ាន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។
20ពូជពង្សអេប្រាអ៊ីមមានដូចតទៅ កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡាជាឪពុករបស់លោកបេរេដ។ លោកបេរេដជាឪពុករបស់លោកថាហាត់។ លោកថាហាត់ជាឪពុករបស់លោកអេឡេដា។ លោកអេឡេដាជាឪពុករបស់លោកតាហាត់។ លោកតាហាត់ជាឪពុករបស់លោកសាបាដ។
21លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។
22លោកអេប្រាអ៊ីម ជាឪពុកបានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោកដែរ។
23បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិត មានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
24កូនស្រីរបស់លោកឈ្មោះនាងសេអេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេអេរ៉ា។
25លោកបេរាជាឪពុករបស់លោករេផា។ លោករេផាជាឪពុករបស់លោករេសែប។ លោករេសែបជាឪពុករបស់លោកថេឡា។ លោកថេឡាជាឪពុករបស់លោកថាហាន។ លោកថាហានជាឪពុករបស់លោកឡាអាដាន។
26លោកឡាដានជាឪពុករបស់លោកអាំមីហ៊ូដ។ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា។
27លោកអេលីសាម៉ាជាឪពុករបស់លោកនូន។ លោកនូនជាឪពុករបស់លោកយ៉ូស្វេ។
28រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណាអារ៉ាន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ើរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។
29ទីក្រុងជាប់ព្រំដែនកូនចៅម៉ាណាសេមានក្រុងបេតសាន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដោ និងស្រុកភូមិនៅជុំវិញ ក្រុងដោរ និងស្រុកភូមិនៅជុំវិញ។ ទីក្រុងទាំង នេះហើយ ជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល តាំងទីលំនៅ។
30កូនប្រុសៗរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី និងបេរា ហើយកូនស្រីរបស់លោកឈ្មោះនាងសេរ៉ា។
31កូនប្រុសៗរបស់លោកបេរាមាន ហេប៊ើរ និងម៉ាលគាល។ លោកម៉ាលគាលជាឪពុករបស់លោកប៊ីរសាអ៊ីត។
32កូនប្រុសៗរបស់លោកហេប៊ើរមាន យ៉ាផ្លេត សូមើរ ហូថាម ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។
33កូនប្រុសៗរបស់លោកយ៉ាផ្លេតមាន ផាសាក់ ប៊ីមហាល និងអាសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។
34កូនប្រុសៗរបស់លោកសូមើរជាប្អូនរបស់យ៉ផ្លេតមាន រ៉ូកា ហ៊ូបបា និងអើរ៉ាម។
35កូនប្រុសៗរបស់លោកហេលេមជាប្អូនលោកសូមើរ មានសូផា យីមណា សេលេស និងអាំម៉ាល។
36កូនប្រុសៗរបស់លោកសូផាមាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និងបេរ៉ា។
38កូនប្រុសៗរបស់លោកយេធើរ មាន យេភូនេ ពីសផា និងអើរ៉ា។
39កូនប្រុសៗរបស់លោកអ៊ូឡា មាន អើរ៉ា ហាននៀល និងរីសយ៉ា។
40អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦, ០០០នាក់ ដែលសុទ្ធតែជាអ្នកដែលអាចធ្វើចម្បាំង។