ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 6

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់់ និងម៉្រារី។
2កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម អ៊ីសារ ហេប្រូន និងអ៊ូស៊ាល។
3កូនៗរបស់លោកអាំរ៉ា​មមាន អើរ៉ុន ម៉ូសេ និងម៉ារា​ម។ កូនប្រុសៗរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូ អេឡាសារ និងអ៊ីថាម៉ារ។
4លោកអេឡាសារជាឪពុករបស់លោកភីនេហាស ភីនេហាសជាឪពុករបស់លោកអប៊ីសួរ
5លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី
6លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត។
7លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារា​ លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប
8លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស
9លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារា លោកអសារាជាឪពុករបស់យ៉ូហាណាន។
10លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសាងសង់ នៅក្រុងយេរូសាឡឹម។
11លោកអសារាជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប
12លោកអហ៊ីទូបជាឪពុករបស់់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម។
13លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា
14លោកអសារាជាឪពុករបស់សេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូយ៉ាដាក
15នៅគ្រាដែលព្រះជាម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូយ៉ាដាកក៏ត្រូវគេនាំយកទៅដែរ។
16កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
17កូនប្រុសៗរបស់លោកគើរសុនមាន លីបនី និងស៊ីម៉ាយ។
18កូនប្រុសៗរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។
19កូនប្រុសៗរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេ
20កូនចៅរបស់លោកគើរសុនមានដូចតទៅ លោកគើសុនជាឪពុករបស់លោកលីបនី លោកលីបនីជាឪពុកលោកយ៉ាហាត់ លោកយ៉ាហាត់ជាឪពុកលោកស៊ីមម៉ា
21លោកស៊ីមម៉ាជាឪពុកយ៉ូអា យ៉ូអាជាឪពុកអ៊ីដោ អុីដោជាឪពុកសេរ៉ាស សេរ៉ាសជាឪពុកយាតរ៉ាយ។
22កូនចៅរបស់លោកកេហាត់មានរាយនាមតាមដំណរវង្សត្រកូលដូចតទៅ អមីណាដាប់។ លោកអមីណាដាប់ជាឪពុកកូរ៉ា កូរ៉ាជាឪពុកអាសសៀរ។
23លោកអាសសៀរជាឪពុកអែលកាណា។ លោកអែលកាណាជាឪពុកអេបៀសាប់ អេបៀសាប់ជាឪពុកអាស់ស៊ារ។
24លោកអាស់ស៊ារជាឪពុកថាហាត់ ថាហាត់ជាឪពុកអ៊ូរាល។ លោកអ៊ូរាលជាឪពុកអ៊ូស៊ីយ៉ា។ លោកអ៊ូស៊ីយ៉ាជាឪពុក សូល។
25កូនរបស់លោកអែលកាណាគឺ អម៉ាសាយ អហ៊ីម៉ូត និងអែលកាណា
26កូនរបស់អែលកាណាទី២នេះមាន សូផាយ កូនរបស់សូផាយគឺណាហាត់
27កូនរបស់ណាហាត់គឺអេលាប កូនរបស់អេលាបគឺយេរូហាំ កូនរបស់យេរូហាំគឺអែលកាណា។
28រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
29កូនចៅរបស់លោកម្រ៉ារីគឺលោកម៉ាសលី កូនរបស់លោកម៉ាសលីគឺលោកលីបនី។ កូនរបស់លោកលីបនីគឺលោកស៊ីម៉ាយ កូនរបស់លោកស៊ីម៉ាយគឺលោកអ៊ូសា។
30កូនរបស់លោកអ៊ូសាគឺលោកស៊ីមា។ កូនរបស់លោកស៊ីមាគឺលោកហាគីយ៉ា។ កូនរបស់លោកហាគីយ៉ាគឺលោកអសាយ៉ា។
31កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
32មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងតែបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។
33អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន។ ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ានជាអ្នកចម្រៀង។ គាត់ត្រូវជាកូនរបស់លោកយ៉ូអែល។ លោកយ៉ូអែលជាកូនរបស់សាំយ៉ូអែល។
34លោកសាំយូអែលជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ។ លោកយេរ៉ូហាំជាកូនរបស់លោកអេលាល។ លោកអេលាបជាកូនរបស់លោកតូអា
35លោកតូអាជាកូនរបស់លោកស៊ូភ។ លោកស៊ូភជាកូនរបស់លោកអែលកាណា។ លោកអែលកាណាជាកូនរបស់លោកម៉ាហាត់។ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ។ លោកអម៉ាសាយជាកូនរបស់លោកអែលកាណា។
36លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់អសារា។ លោកអសារាជាកូនរបស់លោកសេផានា។
37លោកសេផានាជាកូនរបស់លោកថាហាត់។ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា។ លោកអាស់ស៊ាជាកូនរបស់លោកអេបៀសាប់។ លោកអេបៀសាប់ជាកូនរបស់លោកកូរ៉ា។
38លោកកូរ៉ាជាកូនរបស់លោកយីតសារ។ លោកយីតសារជាកូនរបស់លោកកេហាត់។ លោកកេហាត់ជាកូនរបស់លោកលេវី។ លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
39នៅខាងស្តាំដៃលោកហេម៉ានមានលោកអេសាភ ជាសហការីរបស់គាត់។លោកអេសាភត្រូវជាកូនរបស់លោកបេរេគា។ លោកបេរេគាជាកូនរបស់លោកស៊ីមា។
40លោកស៊ីមាជាកូនរបស់លោកមីកែល។ លោកមីកែលជាកូនរបស់លោកបាសេយ៉ា។ លោកបាសេយ៉ាជាកូនរបស់លោកម៉ាល់គីយ៉ា។
41លោកម៉ាល់គីយ៉ាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ា។ លោកសេរ៉ាជាកូនរបស់លោកអដាយ៉ា
42លោកអដាយ៉ាជាកូនរបស់លោកអេថាន។ លោកអេថានជាកូនរបស់លោកស៊ីម៉ា។ លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ។
43លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់។ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន។ លោកគើសុនជាកូនរបស់លោកលេវី។
44នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី។លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក។
45លោកម៉ាលូកជាកូនរបស់លោកសាបយ៉ា។ លោកសាបយ៉ាជាកូនរបស់លោអម៉ាស៊ា។ លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីគីយ៉ា។
46លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី។ លោកអាំស៊ីជាកូនរបស់លោកបានី។លោកបានីជាកូនរបស់លោកសេមើរ។
47លោកសេមើរជាកូនរបស់លោកម៉ាសលី។ លោកម៉ាសលីជាកូនរបស់លោកមូស៊ី។ លោកមូស៊ីជាកូនរបស់លោកម្រ៉ារី។ ​លោកម្រ៉ារីជាកូនរបស់លោកលេវី។
48កូនចៅលេវីឯទៀតៗ ដែលជាបងប្អូនរបស់ពួកគេទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លាជាព្រះដំណាក់របស់ព្រះជាម្ចាស់។
49លោកអើរ៉ុន និងកូនចៅរបស់លោកមាននាទីថ្វាយយញ្ញបូជានៅលើអាសនៈសម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពីធីរំដោះបាបឲ្យប្រជាជនអ៊ីស្រាអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេជាអ្នកម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។
50កូនចៅរបស់លោកអើរ៉ុន មានរាយនាមដូចតទៅ លោកអើរ៉ុនជាឪពុកលោកអេឡាសារ លោកអេឡាសារជាឪពុកលោកភីនេហាស។ លោកភីនេហាសជាឪពុកលោកអប៊ីសួ។
51លោកអប៊ីសួជាឪពុកលោកប៊ូកគី។ លោកប៊ូកគីជាឪពុកលោកអ៊ូស៊ី។ លោកអ៊ូស៊ីជាឪពុកលោកសេរ៉ាហ៊ា។
52លោកសេរ៉ាហ៊ាជាឪពុកលោកមេរ៉ាយ៉ូត។ លោកមេរ៉ាយ៉ូតជាឪពុកលោកអម៉ារា។ លោកអម៉ារាជាឪពុកលោកអហ៊ីទូប។
53លោកអហ៊ីទូបជាឪពុកលោកសាដុក។ លោកសាដុកជាឪពុកលោកអហ៊ីម៉ាស។
54រីឯទីកន្លែងនិងទឹកដីដែលកូនចៅលេវីដែលត្រូវជាពូជពង្សរបស់លោកអើរ៉ុនរស់នៅមានដូចតទៅ អំបូរកេហាត់ ជាកូនចៅរបស់លោកអើរ៉ុន (ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត)
55ពួកគេទទួលបានក្រុងហេប្រូន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។
56រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។
57គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រូន ក្រុងលីបណា និងវាលស្មៅនីជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
58ក្រុងហ៊ីឡេន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ​និងវាលស្មៅនៅជុំវិញ។
59ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញត្រូវបានប្រគល់ដល់លោកអាសាន ដែលជាពូជពង្សរបស់លកអើរ៉ុន
60ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ។សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
61កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដោយការចាប់ឆ្នោត។
62អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បីពីកុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលនៅស្រុកបាសាន។
63អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
64កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញទៅឲ្យកុលសម្ព័ន្ធលេវី។
65ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺទីក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់ កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។
66អំបូរខ្លះទៀតនៃកូនចៅរបស់លោកកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
67ពួកគេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេសើរនិងវាលស្មៅនៅជុំវិញ
68ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ
69ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។
70ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលាម និងវាលស្មៅនៅជុំវិញ។
71គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។
72ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកាដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
73ក្រុងរ៉ាម៉ូត​ និងវាលស្មៅនៅជុំវិញ ក្រុងអានេម និងវាលស្មៅនៅជុំវិញ។
74ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ
75ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហុប និងវាលស្មៅនៅជុំវិញ
76ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។
77ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានាក្នុងទឹកដីររបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ
78នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនិងក្រុងយេរីខូ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហស និងវាលស្មៅនៅជុំវិញ
79ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។
80ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
81ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។