1រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូត្រនៅក្រុងហេប្រូន មានដូចតទៅ បុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីអែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
2បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកាដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្តេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត
3បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។
4ទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូនអស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលសាមសិបបីឆ្នាំ។
5រីឯបុត្រដែលកើតនៅក្រុងយេរូសាឡិមមានព្រះនាម សាំម៉ា សូបាប់ ណាថាន និងសាឡូម៉ូន បុត្របួនអង្គនេះកើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល។
6ព្រះបាទដាវីឌមានបុត្រាប្រាំបួនអង្គទៀត គឺយីបហារ អេលីសា អេផេលេត
7ណូកា នេផេក យ៉ាភា
8អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត។
9ទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងតាម៉ារ។
10បុត្រារបស់ព្រះបាទសាឡូម៉ូនគឺព្រះបាទរេហូបោម។ បុត្រារបស់ព្រះបាទរេហូបោមគឺព្រះបាទអប៊ីយ៉ា។ បុត្រារបស់ព្រះបាទអប៊ីយ៉ាគឺព្រះបាទអេសា។ បុត្រារបស់ព្រះបាទអេសាគឺព្រះបាទយ៉ូសាផាត។
11បុត្រារបស់ព្រះបាតយ៉ូសាផាតគឺព្រះបាទយ៉ូរ៉ាម។ បុត្រារបស់ព្រះបាទយ៉ូរ៉ាមគឺព្រះបាទអហាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអហាស៊ីយ៉ាគឺព្រះបាទយ៉ូអាស
12បុត្រារបស់ព្រះបាទយ៉ូអាសគឺព្រះបាទអម៉ាស៊ីយ៉ា។ បុត្រារបស់ព្រះបាទអម៉ាស៊ីយ៉ាគឺព្រះបាទអសារា។ បុត្រារបស់ព្រះបាទអសារាគឺព្រះបាទយ៉ូថាម។
13បុត្រារបស់ព្រះបាទយ៉ូថាមគឺព្រះបាទអហាស។ បុត្រារបស់ព្រះបាទអហាសគឺព្រះបាទហេសេគា។ បុត្រារបស់ព្រះបាទហេសេគាគឺព្រះបាទម៉ាណាសេ។ បុត្រារបស់ព្រះបាទម៉ាណាសេគឺព្រះបាទអាំម៉ូន
14បុត្រារបស់ព្រះបាទអាំម៉ូនគឺព្រះបាទយ៉ូសៀស។
15រីឯបុត្ររបស់ព្រះបាទយ៉ូសៀសគឺយ៉ូហាណានជាបុត្រច្បង យេហូយ៉ាគីមជាបុត្រទីពីរ សេដេគាជាបុត្រទីបី និងសាលូមជាបុត្រទីបួន។
16រីឯបុត្ររបស់ព្រះបាទយេហូយ៉ាគីម គឺយេកូនាសនិងសេដេគា។
17រីឯបុត្ររបស់ព្រះបាទយេកូនាស ជាឈ្លើយសឹកនោះ គឺសាលធាល
18ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និងនេដាបយ៉ា។
19កូនរបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ កូនប្រុសៗរបស់លោកសូរ៉ូបាបិល មេស៊ូឡាម និងហាណានា ព្រមទាំងនាងសេឡូមីត។
20លោកមានកូនប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ូសាបហេសេដ។
21កូនប្រុសៗរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។
22កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនប្រុសរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។
23កូនប្រុសៗរបស់លោកនារីយ៉ាមានអេលីយ៉ូណៃ ហេសេគា និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។
24កូនប្រុសរបស់លោកអេលីយ៉ូណៃ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។