ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1កូនប្រុសៗរបស់លោកអ៊ីស្រាអែលមាន រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ​ សាប់យូឡូន
2ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។
3កូនប្រុសៗរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនដែលកើតពីស្ត្រីជនជាតិកាណាន ជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលត្រូវជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
4ក្រោយមកលោកយូដាបានយកនាងតាម៉ារជាកូនប្រសា ហើយនាងបង្កើតបានពេរេស ​និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
5កូនប្រុសៗរបស់លោកពេរេសមាន ហេស្រុន និងហាមុល។
6កូនប្រុសៗរបស់លោកសេរ៉ាសមាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
7កូនប្រុសៗរបស់លោកកើមីគឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្តាច់ដល់ព្រះជាម្ចាស់។
8កូនលោកអេថាន គឺអសារ៉ា។
9កូនប្រុសៗរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។
10លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើពួកកូនចៅយូដា
11លោកណាសូនជាឪពុករបស់លោកសាលម៉ូន លោកសាលម៉ូនជាឪពុករបស់លោកបូអូស
12លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ។
13លោកអ៊ីសាយជាឪពុករបស់លោកអេលាប​ ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
14នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ
15អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។
16រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរ៉ូយ៉ា និងអប៊ីកែល។ កូនប្រុសៗរបស់នាងសេរ៉ូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។
17នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។
18លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត​ និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។
19ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។
20លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។
21ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដមកធ្វើជាភរិយា។ ពេលនោះលោកមានអាយុ៦០ឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថា សេគូប។
22លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។
23ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាតនិងស្រុកភូមិនៅជុំវិញដែលមានចំនួនទាំងអស់៦០។ ប្រជាជនដែលរស់នៅក្នុងក្រុងនោះសុទ្ធតែជាពូជពង្សរបស់លោកម៉ាគារជាឪពុករបស់លោកកាឡាដ។
24បន្ទាប់ពី​ លោកហេស្រុនស្លាប់ទៅ លោកកាលែបបានគេងជាមួយអេប្រាតា ជាភរិយាលោកហេស្រុនជាឪពុកគាត់ ហើយនាងបង្កើតកូនប្រុសមួយជូនគាត់មានឈ្មោះថា អាសហើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
25រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរែន អូសេម និងអហ៊ីយ៉ា។
26លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្តាយរបស់លោកអូណាម។
27កូនចៅរបស់លោករ៉ាមដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាគីន និងអេគើរ។
28កូនរបស់លោកអូណាមគឺ សាម៉ាយ និងយ៉ាដា។ កូនប្រុសៗរបស់លោកសាម៉ាយគឺ ណាដាប់​ និងអប៊ីស៊ើរ។
29ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហាអែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីឌ។
30កូនរបស់លោកណាដាប់គឺ សេលេដ និង អផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។
31លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសាន ជាឪពុករបស់លោកអឡាយ។
32កូនរបស់លោកយ៉ាដា​ ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។
33កូនរបស់លោកយ៉ូណាថានគឺ ពេលេត​ និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
34លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបម្រើម្នាក់ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។
35លោកសេសានបានលើកកូនស្រីគាត់ទៅឲ្យយ៉ារហាដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ ឈ្មោះអថាយ។
36លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ។
37លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ។​
38លោកអូបិឌ ជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា។
39លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា។
40លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម។
41លោកសាលូមជាឪពុករបស់លោកយេកាមីយ៉ា យេកាមីយ៉ាជាឪពុករបស់លោកអេលីសាម៉ា។
42រីឯកូនប្រុសៗរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ។ ម៉ារីសា ជាកូនទីពីរដែលជាឪពុករបស់ហេប្រុន។
43កូនប្រុសៗរបស់ហេប្រុនមាន កូរ៉ា តាពួរ រេគេម និងសេម៉ា។
44សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ។
45លោកសាម៉ាយជាឪពុករបស់ម៉ាអូន លោកម៉ាអូនជាឪពុករបស់បេតស៊ើរ។
46រីឯនាងអេប្រា ជាប្រពន្ធចុងរបស់លោកកាលែបបង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ លោកហារ៉ានក៏មានកូនប្រុសមួយឈ្មោះកាសេសដែរ។
47កូនប្រុសៗរបស់លោកយ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់។
48មាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ​ និងទីហាណា។
49នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
50កូនឯទៀតៗរបស់លោកកាលែបជាកូនហ៊ើរមានដូចតទៅ កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺស៊ូបាល ជាកូនច្បង ជាអ្នកដែលសង់ក្រុង គាយ៉ាត-យារីម។
51សាលម៉ាជាអ្នកសង់បេថ្លេហិម ហារេបជាអ្នកសង់បេត-កាឌើរ។
52លោកស៊ូបាលជាអ្នកសង់ក្រុងគាយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្តាល
53ព្រមទាំងអំបូរនានានៅក្រុងគាយ៉ាត-យារីម គឺពួកយេធើរ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។
54រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រូត-បេត -យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្តាល អ្នកភូមិសោរីត
55ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាមម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។