1នេះជាបញ្ជីរាយនាមមេដឹកនាំគ្រួសារអ៊ីស្រាអែល មេបញ្ជាការលើមួយពាន់នាក់ លើមួយរយនាក់ព្រមទាំងនាយទាហានដែលបានបម្រើស្តេចតាមរបៀបផ្សេងៗ។ កងពលយោធានីមួយៗបានបម្រើការងារជារៀងរាល់ខែពេញមួយឆ្នាំ។ កងពលនីមួយៗមានទាហាន២៤, ០០០នាក់។
2ក្នុងខែទីមួយគឺលោកយ៉ាសូបៀមជាកូនរបស់លោកសាបដេល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
3គាត់ជាកូនចៅនៃពូជពង្សរបស់លោកពេរេស និងទទួលមុខងារជាមេទ័ពគ្រប់គ្រងលើមេទ័ពទាំងអស់ក្នុងរយៈពេលមួយខែដំបូង។
4កងពលទីពីរ ដែលចេញប្រតិបត្តការក្នុងខែទីពីរ គឺដឹកនាំដោយលោកឌូដាយ មកពីត្រកូលអហូអា។ លោកមីកឡូតជាមេបញ្ជាការរង។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
5មេបញ្ជាការនៅខែទីបីគឺលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាបូជាចារ្យនិងជាមេដឹកនាំ។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
6លោកបេនយ៉ាជាម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយជាមេដឹកនាំលើសាមសិបនាក់ផង។ លោកអាំមីសាបាដកូនប្រុសរបស់គាត់ក៏នៅក្នុងកងពលនេះដែរ។
7មេបញ្ជាការនៅខែទីបួនគឺលោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់។ លោកសេបាឌាជាកូនប្រុសរបស់គាត់បានក្លាយជាមេបញ្ជាការបន្ទាប់ពីគាត់។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
8មេបញ្ជាការនៅខែទីប្រាំគឺលោកសែមហួតដែលជាកូនចៅរបស់អ៊ីសរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
9មេបញ្ជាការនៅខែទីប្រាំមួយគឺលោកអ៊ីរ៉ាជាកូនប្រុសរបស់លោកអ៊ីកគីសមកពីក្រុងត្កូអា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
10មេបញ្ជាការសំរាប់ខែទីប្រាំពីរគឺលោកហេលេស ជាអ្នកស្រុកពេឡូនី មកពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
11មេបញ្ជាការសម្រាប់ខែទីប្រាំបីគឺលោកស៊ីបេគាជាអ្នកស្រុកហ៊ូសាតមកពីអំបូរសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
12មេបញ្ជាការនៅខែទីប្រាំបួនគឺលោកអប៊ីអេស៊ើរ ជាអ្នកស្រុកអាណាថោតពីកុល សម្ព័ន្ធបេនយ៉ាមីន។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
13មេបញ្ជាការសំរាប់ខែទីដប់គឺលោកម៉ាហារ៉ៃ មកពីក្រុងនេតូផាពីត្រកូលសេរ៉ា។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
14មេបញ្ជាការនៅខែទីដប់មួយគឺលោកបេណាយ៉ាពីក្រុងភីរ៉ាថុនពីកុលសម្ព័ន្ធអេប្រាអ៊ីម។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
15មេបញ្ជាការសម្រាប់ខែទីដប់ពីរគឺលោកហេឡៃមកពីក្រុងនេតូផា ពីអំបូរអូធ្នៀល។ នៅក្នុងកងពលរបស់គាត់មានទាហាន ២៤, ០០០នាក់។
16អ្នកទាំងនេះជាមេដឹកនាំនៃកុលសម្ព័ន្ធអ៊ីស្រាអែល៖ សម្រាប់កុលសម្ព័ន្ធរូបេនមានលោកអេលាស៊ើរជាកូនរបស់លោកស៊ីរីគឺជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធស៊ីម្មានមានលោកសេផាធីយ៉ាជាកូនរបស់លោកម៉ាកាជាមេដឹកនាំ។
17កុលសម្ព័ន្ធលេវីមានលោកហាសាបយ៉ាជាកូនរបស់លោកកេមួលជាមេដឹកនាំ ហើយលោកសាដុកជាមេដឹកនាំលើកូនចៅរបស់លោកអើរ៉ុន។
18លោកអេលីហ៊ូជាបងរបស់ព្រះបាទដាវីឌត្រូវជាមេដឹកនាំរបស់កុលសម្ព័ន្ធយូដា។ សម្រាប់កុលសម្ព័ន្ធអ៊ីសាការមានលោកអំរីជាកូនប្រុសរបស់លោកមីកែលជាអ្នកដឹកនាំ។
19កុលសម្ព័ន្ធសាប់យូឡូនគឺលោកអ៊ីសម៉ាយ៉ាជាកូនរបស់លោកអូបាឌាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធណែបថាលីមានលោកយេរេម៉ូតជាកូនរបស់លោកអាសរៀល គឺជាមេដឹកនាំ។
20កុលសម្ព័ន្ធអេប្រាអ៊ីមមានលោកហូស៊ាជាកូនរបស់លោកអសារាជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលមានលោកយ៉ូអែលជាកូនរបស់លោកពេដាយ៉ាជាអ្នកដឹកនាំ។
21កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលនៅស្រុកកាឡាដមានលោកអ៊ីដដូជាកូនរបស់លោកសាការីជាមេដឹកនាំ។ សម្រាប់កុលសម្ព័ន្ធបេនយ៉ាមីនមានលោកយ៉ាសៀជាកូនរបស់លោកអប៊ីនើរជាមេដឹកនាំ។
22កុលសម្ព័ន្ធដាន់មានលោកអសារេលជាកូនរបស់លោកយេរ៉ូហាំជាមេដឹកនាំ។ អ្នកទាំងនេះគឺជាមេដឹកនាំលើកុលសម្ព័ន្ធអ៊ីស្រាអែល។
23ព្រះបាទដាវីឌមិនបានរាប់អ្នកមានអាយុម្ភៃឆ្នាំឬតិចជាងនោះទេ ព្រោះព្រះអម្ចាស់បានសន្យាថានឹងបង្កើនជនជាតិអ៊ីស្រាអែលដូចផ្កាយនៅលើមេឃ។
24លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ាបានរាប់ចំនួនបុរសទាំងនោះតែពុំបានបញ្ចប់ទេ ដោយព្រោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើជនជាតិអ៊ីស្រាអែលដោយព្រោះការនេះ។ ចំនួនទាំងនេះមិនត្រូវបានកត់ទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចដាវីឌទេ។
25លោកអាសម៉ាវេតជាកូនរបស់លោកអឌាលជាអ្នកទទួលខុសត្រូវលើរតនាគាររបស់ស្តេច។ លោកយ៉ូណាថានជាកូនរបស់លោកអូសៀសបានត្រួតត្រាលើឃ្លាំងនៅតាមទីប្រជុំជន ទីក្រុង និងតាមប៉មដែលមានកំពែងរឹងមាំ។
26លោកអែសរីជាកូនរបស់លោកសេលូបបានត្រួតត្រាលើកសិករដែលភ្ជួររាស់ដី។
27លោកស៊ីម៉ៃមកពីរ៉ាម៉ាជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយលោកសាបឌីមកពីស្រុកសេផាមជាអ្នកត្រួតត្រាលើស្រាទំពាំងបាយជូរនិងរោងផលិតស្រា។
28លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
29លោកស៊ីត្រាយជាអ្នកស្រុកសារ៉ុន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ុន។ លោកសាផាតជាកូនរបស់លោកអឌីឡាយ ជាអ្នកមើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។
30លោកអូប៊ីលជាជនជាតិអ៊ីស្មាអែលជាអ្នកត្រួតត្រាលើសត្វអូដ្ឋ ហើយលោកយេដេយ៉ាមកពីក្រុងមេរ៉ូណោតជាអ្នកត្រួតត្រាលើសត្វលាញី។ លោកយ៉ាស៊ីសជាអ្នកស្រុកហាគ្រី ជាអ្នកត្រួតត្រាលើហ្វូងចៀម។
31អ្នកទាំងនោះសុទ្ធតែជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
32លោកយ៉ូណាថានដែលជាឪពុកមារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច ពីព្រោះលោកជាមនុស្សមានប្រាជ្ញា និងជាអ្នកចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែលជាកូនរបស់លោកហាក់ម៉ូនីជាគ្រូបាធ្យាយដល់បុត្រារបស់ស្តេច។
33លោកអហ៊ីថូផែលជាទីប្រឹក្សារបស់ស្តេចលោកហ៊ូសាយ ជាជនជាតិអើគី គឺជាទីប្រឹក្សាផ្ទាល់របស់ស្តេច។
34លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរបានចូលកាន់តំណែងជំនួសលោកអហ៊ីថូផែល។ លោកយ៉ូអាប់គឺជាមេបញ្ជាការកងទ័ពរបស់ស្តេច។