ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 25

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទដាវីឌ និងពួកមេដឹកនាំនៃព្រះពន្លាបានជ្រើសរើសកូនចៅរបស់អេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថុន អ្នកទាំងនេះត្រូវបានញែកចេញសម្រាប់ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ នេះជាបញ្ជីរាយនាមអ្នកដែលបំពេញមុខងារនេះ។
2កូនចៅរបស់លោកអេសាភមាន លោកសាកូស លោកយ៉ូសែប លោកនេថានា​ និងលោកអេសាលាជាកូនប្រុសរបស់លោកអេសាភក្រោមការដឹកនាំរបស់លោកអេសាភដែលបានទាយក្រោមការដឹកនាំរបស់ស្តេច។
3កូនចៅរបស់លោកយេឌូថុនគឺលោកកេដាលាយ៉ា លោកហ្សេរី លោកយេសាយ៉ា លោកស៊ីម៉ៃ លោកហាសាបយ៉ា និងលោកម៉ាត់ធានា ទាំងអស់មានចំនួនប្រាំមួយនាក់នៅក្រោមការដឹកនាំរបស់លោកយេឌូថុនជាឪពុក ហើយជាអ្នកលេងពិណសរសើរ និងលើកតម្កើងព្រះអម្ចាស់។
4កូនចៅរបស់លោកហេម៉ានមាន៖ លោកប៊ូគីគា លោកម៉ាត់ថានា លោកអូស៊ៀល លោកសេប៊ូល លោកយេរីមម៉ូត លោកហាណានា លោកហាណានី អេលីតា លោកគីដាលធី លោករ៉ូម៉ាមធី លោកអេស៊ើរ លោកយ៉ូសបេកាសា លោកម៉ូលឡូធី លោកហួធី និងម៉ាហាស៊ីយ៉ូត។
5អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកហេម៉ានដែលជាព្យាការីរបស់ស្ដេច។ ព្រះជាម្ចាស់បានប្រទានឲ្យលោកហេម៉ានកូនប្រុស ១៤នាក់ និងកូនស្រី ៣នាក់ ដើម្បីគោរពគាត់។
6ទាំងអស់នេះស្ថិតនៅក្រោមការដឹកនាំរបស់ឪពុករបស់ពួកគេ។ ពួកគេជាអ្នកលេងភ្លេងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ដែលមានប្រដាប់ប្រដាភ្លេង និងឧបករណ៍តន្ត្រីផ្សេងៗនៅពេលពួកគេបម្រើក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកអេសាភ លោកយេឌូថុន និងលោកហេម៉ានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជា។
7ពួកគេ និងបងប្អូនប្រុសៗរបស់ពួកគេដែលមានជំនាញ ហើយបានបង្ហាត់បង្រៀនឲ្យមាន​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ទាំងអស់មានចំនួន ២៨៨ នាក់។​
8ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។
9​កូន​របស់​លោក​អេសាភ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប និងគ្រួសាររបស់គាត់ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
10ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគើរ ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
11ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសរី ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
12ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេថា‌នា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់​ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
13ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​ប៊ូគីគា​ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
14ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
15ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​យេសា‌យ៉ា ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
16ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាត់ថា‌នា​ព្រម​ទាំង​កូន និង​បងប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
17ឆ្នោតទីដប់ធ្លាក់ទៅលើលោកស៊ីម៉ៃព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
18ឆ្នោតទីដប់មួយបានធ្លាក់ទៅលើលោកអសារេល ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
19ឆ្នោតទីដប់ពីរបានធ្លាក់លើលោកហាសាបយ៉ាព្រមទាំងកូនៗ និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
20ឆ្នោតទីដប់បីបានធ្លាក់ទៅលើស៊ូបាអែលព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
21ឆ្នោតទីដប់បួនបានធ្លាក់ទៅលើលោកម៉ាធីធាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
22ឆ្នោតទីដប់ប្រាំបានធ្លាក់ទៅលើលោកយេរេម៉ូតព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
23ឆ្នោតទីដប់ប្រាំមួយបានធ្លាក់ទៅលើលោកហាណានាព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
24ឆ្នោតទីដប់ប្រាំពីរបានធ្លាក់ទៅលើលោកយ៉ូស្វេ ព្រមទាំងកូន និងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
25ឆ្នោតទីដប់ប្រាំបីបានធ្លាក់ទៅលើលោកហាណានី ព្រមទាំងកូនប្រុសនិងបងប្អូនញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
26ឆ្នោតទីដប់ប្រាំបួនបានធ្លាក់ទៅលើលោកម៉ាលឡូធី ព្រមទាំងកូនប្រុស និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
27ឆ្នោតទីម្ភៃបានធ្លាក់លើលោកអេលីថា ព្រមទាំងកូននិងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
28ឆ្នោតទីម្ភៃមួយត្រូវលើលោកហូធី ព្រមទាំងកូន និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
29ឆ្នោតទីម្ភៃពីរបានធ្លាក់ទៅលើលោកគីដាលធី ព្រមទាំងកូនប្រុស និងញាតិសន្ដានរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
30ឆ្នោតទីម្ភៃបីបានធ្លាក់ទៅលើលោកម៉ាហាស៊ីយ៉ូត ព្រមកូនប្រុស និងសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
31ឆ្នោតទីម្ភៃបួនបានធ្លាក់ទៅលើលោករ៉ូម៉ាមធី-អេស៊ើរ ព្រមទាំងកូន និងបងប្អូនសាច់ញាតិរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។