ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 24

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រុមការងារជាបូជាចារ្យត្រូវបានបែងចែកតាមកូនចៅរបស់លោកអើរ៉ុនមានដូចជា៖ លោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ា។
2លោកណាដាប និងលោកអ័ប៊ីហ៊ូវបានស្លាប់មុនឪពុកពួកគេ។ ពួកគេគ្មានកូនទេ ដូច្នេះ លោកអេឡាសារ និងលោកអ៊ីថាម៉ាបានបំពេញមុខងារជាបូជាចារ្យ។
3ព្រះបាទដាវីឌ រួមជាមួយ លោកសាដុកដែលជាកូនចៅរបស់លោកអេឡាសារនិងលោកអហ៊ីម៉ាឡេកដែលជាកូនចៅរបស់លោកអ៊ីថាម៉ាបានបែងចែកពួកគេជាក្រុមសម្រាប់ការងាររបស់ពួកគេជាបូជាចារ្យ។
4មានមេដឹកនាំក្នុងចំណោមកូនចៅរបស់លោកអេឡាសារច្រើនជាងក្នុងចំណោមកូនចៅរបស់លោកអ៊ីថាម៉ា ដូច្នេះគេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ​ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។
5ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទីសក្ការ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ និង​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​។
6លោកសេម៉ាយ៉ាជាកូនរបស់លោកនេថានេលជាស្មៀនពីកុលសម្ព័ន្ធលេវីបានសរសេរឈ្មោះរបស់ពួកគេនៅចំពោះមុខព្រះរាជា មន្ត្រី និងលោកបូជាចារ្យសាដុកលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ និងមេដឹកនាំក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ ។
7ឆ្នោតទី១ ត្រូវលើលោកយេហូយ៉ារីប ឆ្នោតទី២ ត្រូវលើលោកយេដាយ៉ា
8ឆ្នោតទី៣ ត្រូវលើលោកហារីម ឆ្នោតទី៤ ត្រូវលើលោកសេអូរីម
9ឆ្នោតទី៥ ត្រូវលើលោកម៉ាល់គីយ៉ា ឆ្នោតទី៦ ត្រូវលើលោកមីយ៉ាមីន
10ឆ្នោតទី៧ ត្រូវលើលោកហាក់កូស ឆ្នោតទី៨ ត្រូវលើលោកអប៊ីយ៉ា
11ឆ្នោតទី៩ ត្រូវលើលោកយេសួ ឆ្នោតទី១០ ត្រូវលើលោកសេកានា
12ឆ្នោតទី១១ ត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទី១២ ត្រូវលើលោកយ៉ាគីម
13ឆ្នោតទី១៣ ត្រូវលើលោកហ៊ូផា ឆ្នោតទី១៤ ត្រូវលើលោកយេសេបៀប
14ឆ្នោតទី១៥ ត្រូវលើលោកប៊ីលកា ឆ្នោតទី១៦ ត្រូវលើលោកអ៊ីមម៉ើរ
15ឆ្នោត​ទី១៧​ ត្រូវ​លើ​លោក​ហេសើរ ឆ្នោត​ទី​១៨ ​ត្រូវ​លើ​លោក​ហាភី‌សេស
16ឆ្នោត​ទី​១៩ ​ត្រូវ​លើ​លោក​ពេថា‌ហ៊ីយ៉ា ឆ្នោត​ទី​២០ ​ត្រូវ​លើ​លោក​ហេសិ‌គាល
17ឆ្នោត​ទី​២១ ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​២២ ​ត្រូវ​លើ​លោក​កាមូល
18ឆ្នោត​ទី​២៣ ​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី២៤​ ត្រូវ​លើ​លោក​មាស៊ា។
19អ្នក​ទាំង​នេះ​​ទទួល​ភារ‌កិច្ច​តាម​មុខងារ​របស់​ខ្លួន ដើម្បីចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។
20ពួកកូនចៅលេវីផ្សេងទៀតមានដូចជាៈ ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមគឺមានសេបួល ក្នុងអំបូរសេបាអែលគឺមានលោកយេឌីយ៉ា។
21កូនរបស់លោករេហាបយ៉ាមានលោកយីស៊ីយ៉ាជាមេដឹកនាំ។
22កូន​ចៅ​របស់​លោកអ៊ីសារីតមាន លោក​សេឡូ‌ម៉ូត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេឡូ‌ម៉ូត​មាន លោក​យ៉ាហាត់។
23កូនរបស់ហេប្រុន៖ មានលោកយេរីយ៉ាជាមេដឹកនាំ លោកអម៉ារីយ៉ាជាមេទីពីរ លោកយ៉ាហាសៀលទីបី និងយេកាមៀមជាមេទីបួន។
24កូនរបស់អ៊ូស៊ាលមានលោកមីកា។ កូនចៅរបស់លោកមីកាមានលោកសាមៀរ។
25ប្អូនប្រុសរបស់លោកមីកាគឺលោកយីស៊ីយ៉ា។ កូនរបស់លោកយីស៊ីយ៉ាមានលោកសាការី។
26កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាលី និងលោក​មូស៊ី។ ​កូនរបស់លោក​យ៉ាស៊ាមានលោកបេណូ។
27កូន​ចៅ​របស់​លោក​ម៉្រារី​មានលោក​យ៉ាស៊ា លោកបេណូ លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។
28លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាលី គ្មាន​កូន​ប្រុស​ទេ។
29កូនប្រុសៗរបស់លោកគីសជាកូនរបស់គីសមាន យេរ៉ាមែល
30កូនប្រុសៗរបស់មូស៊ី គឺម៉ាលី អេឌើរ និងយេរីម៉ូត។ នេះជាក្រុមលេវីដែលត្រូវបានរាយឈ្មោះក្នុងគ្រួសាររបស់គេ។
31បុរសទាំងនោះជាមេគ្រួសារ និងជាបងប្អូនរបស់គេរៀងៗខ្លួន គេបានបោះឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ លោកសាដុក​ និងលោកអហ៊ីម៉ាឡេកព្រមទាំងមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី។ ពួកគេត្រូវបានបោះឆ្នោតដូចជាកូនចៅរបស់លោកអើរ៉ុនបានធ្វើដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។