ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅរដូវផ្ការីកនៅពេលដែលស្តេចត្រូវចេញទៅធ្វើសង្គ្រាមជាធម្មតា លោកយ៉ូអាប់បានដឹកនាំកងទ័ពចូលប្រយុទ្ធ និងវាយលុកស្រុកអាំម៉ូន។ គាត់បានទៅឡោមព័ទ្ធក្រុងរ៉ាបាត។ ព្រះបាទដាវីឌស្នាក់នៅក្នុងក្រុងយេរូសាឡិម។ លោកយ៉ូអាប់វាយក្រុងរ៉ាបាត ហើយវាយយកបានក្រុងនោះ។
2ព្រះ‌បាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរ​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។
3រីឯ​ប្រជា‌ជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​ដូច្នេះចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។
4ក្រោយមកទៀតមានសង្គ្រាមនៅហ្គេស៊ើរជាមួយពួកភីលីស្ទីន។ លោកស៊ីបេខៃជាអ្នកស្រុកហូសាហ៊ីតបានសម្លាប់ស៊ីផាយដែលជាកូនចៅម្នាក់របស់រេផែមហើយពួកភីលីស្ទីនក៏ត្រូវបានបង្ក្រាប។
5ពេលមានសង្រ្គាមជាមួយពួកភីលីស្ទីននៅកូបលោកអេថាហាណានជាកូនរបស់លោកយ៉ារី មកពីភូមិបេថ្លេហិមបានសម្លាប់ឡាហាមីជាប្អូនរបស់កូលីយ៉ាតជាអ្នកស្រុកកាថ។
6នៅក្នុងសមរភូមិមួយទៀតនៅក្រុងកាថមានបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ ហើយមានម្រាមដៃប្រាំមួយទាំងសងខាង និងម្រាមជើងប្រាំមួយនៅលើជើងនីមួយៗ។ គាត់ក៏ជាពូជពង្សរេផែមដែរ។
7ពេលវាសើចចម្អកដល់កងទ័ពអ៊ីស្រាអែលនោះ លោកយ៉ូណាដាប់ជាកូនរបស់លោកស៊ីម៉ាយដែលជាបងរបស់ព្រះបាទដាវីឌក៏បានសម្លាប់វាទៅ។
8អ្នកទាំងនោះជាកូនចៅរបស់រេផែមនៅក្រុងកាថហើយពួកគេត្រូវបានសម្លាប់ដោយព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។