ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 1

Read Scripture freely. Divine Threads study for this chapter is coming later.

1​​លោក​អដាំ លោកសេថ លោកអេណុស
2លោកកៃណាន លោកម៉ាលេលាល ​លោកយេរេឌ
3លោកហេណុក លោកមធូសាឡា លោកឡាមេក។
4លោកឡាមេកជាឪពុកលោកណូអេ កូនៗរបស់លោកណូអេមានលោកសិម​​ លោកហាំ និង​ លោកយ៉ាផេត។
5កូនប្រុសៗរបស់លោកយ៉ាផេតមាន កូមើរ ​ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន​​ ទូបាល មែសេក និងទីរ៉ាស។
6កូនប្រុសៗរបស់លោកកូមើរមាន អាសក្នាស រីផាត និង​តូការម៉ា។
7កូនប្រុសៗរបស់លោកយ៉ាវ៉ានមាន អេលីសា តើស៊ីស គីទីម និងដូដានីម។
8កូនប្រុសៗរបស់លោកហាំ មានគូស មីសរ៉ែម ពូថ និងកាណាន។
9កូនប្រុសៗរបស់លោកគូសមាន សេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។​ កូនប្រុសៗរបស់លោករ៉ាអាម៉ា គឺ សេបា​និង​ដេដាន់។
10លោកគូស ជាឪពុករបស់លោកនីមរ៉ូដ លោកគឺជាវីរបុរសទីមួយនៅលើផែនដី។
11លោកមីសរ៉ែម ដូនតារបស់ជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាធូហ៊ីម
12ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម​ (ដែលត្រូវជាដូនតារបស់ជនជាតិភីលីស្ទីន) និងជនជាតិកាប់ថោរីម។
13លោកកាណាន បង្កើតស៊ីដូន​ ជាកូនច្បង និងហេត។
14គាត់ក៏ក្លាយជាបុព្វបុរសរបស់ ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី
15ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត
16ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត ជនជាតិហាម៉ាធីត។
17កូនប្រុសៗរបស់លោកសិមមាន អេឡាំ អាសស៊ើរ ​អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូស ហ៊ូល កេធើរ និងមែសេក។
18លោកអើប៉ាកសាឌជាឪពុករបស់លោកសេឡា លោកសេឡាជាឪពុករបស់លោកហេប៊ើរ។
19លោកហេប៊ើរមានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក ពីព្រោះនៅជំនាន់នោះមនុស្សបានបែកចែកផែនដីគ្នា រីឯប្អូនគាត់ឈ្មោះយ៉ុកថាន។
20លោក​យ៉ុកថានជាឪពុករបស់អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា
21ហាដូរ៉ាម អ៊ូសាល ឌីកឡា
22អូបាល អប៊ីម៉ាអែល សេបា
23អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកយ៉ុកថាន។
24លោកសិម លោកអើបាកសាឌលោកសេឡា
25លោកហេប៊ើរ លោកផាលេក ​លោករេហ៊ូវ
26លោកសេរូក លោកណាឃរ លោកថេរ៉ា
27លោកថេរ៉ាជាឪពុកលោកអាប់រ៉ាម គឺជាលោកអប្រាហាំ។
28កូនរបស់លោកអប្រាហាំមាន លោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29ពូជពង្សរបស់លោកអ៊ីស្មាអែលមានដូចតទៅ លោកនេបាយ៉ូតជាកូនច្បង កេដារ អបែល មីបសាម​
30មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា
31យេធើរ ណាភីស និងកេដម៉ា។​ អ្នកនោះសុទ្ធតែជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល។
32រីឯកូនប្រុសៗរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ​មាន ស៊ីមរ៉ាន យ៉ុកសាន មីដាន មីឌាន អ៊ីសបាក់ និងស៊ូអា។ កូនប្រុសៗរបស់លោកយ៉ុកសានគឺ សាបា និងដេដាន់។
33កូនប្រុសៗរបស់លោកមីឌាន​គឺ អេផា​ អេភើរ ហេណុក​​ អប៊ីដា និងអែលដាអា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
34លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35កូនប្រុសៗរបស់លោកអេសាវមាន អេលីផាស រេហួល យេអូស យ៉ាឡាម និងកូរ៉ា។
36កូនប្រុសៗរបស់លោកអេលីផាសមាន ថេម៉ាន អូម៉ារ សេផូ ​កេថាម កេណាស ធីមណា និងអាមាឡេក។​
37កូនប្រុសៗរបស់លោករេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38កូនប្រុសៗរបស់លោកសៀរមាន ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសាន។
39កូនប្រុសៗរបស់លោកឡូថានមាន ហូរី និងហោម៉ាម។ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។
40កូនប្រុសៗរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនប្រុសៗរបស់លោកស៊ីបៀន​មាន អៃយ៉ា​ និងអណា។
41កូនប្រុសៗរបស់លោកអណាគឺ ឌីសុន កូនប្រុសៗរបស់លោកឌីសុនមាន ហាមរ៉ាន អែសបាន់ អ៊ីតរ៉ាន និងកេរ៉ាន។
42កូនប្រុសៗរបស់លោកអេស៊ើរមាន ប៊ីលហាន​ សាវ៉ាន និងយ៉ាកាន។ កូនប្រុសៗរបស់លោកឌីសសាន គឺអ៊ូស និងអរ៉ាន។
43ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមុនពេលដែលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលមានដូចតទៅ ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។
44ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។
45ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
46ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយដែលវាយឈ្នះពួកមីឌាន នៅស្រុមម៉ូអាប់។
47ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា​ ឡើងគ្រងរាជ្យជំនួស។
48ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូលជាអ្នកស្រុករ៉េហូបូត ដែល​នៅ​មាត់​ទន្លេ ឡើងគ្រងរាជ្យជំនួស។
49ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ជាបុត្ររបស់លោកអកបោរឡើងគ្រងរាជ្យជំនួស។
50ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដា ជាអ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។​ មហេសីរបស់ស្តេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកស្រីម៉ាតរ៉េត និងជាចៅស្រីរបស់លោកមេសាហាប់។
51បន្ទាប់មក ព្រះបាទហាដាសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន លោកធីមណា លោកអាល់វ៉ា លោកយេថេត
52លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
53លោកកេណាស លោកថេម៉ាន លោកមីបសារ
54លោកម៉ាកឌាល លោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។