1ខ្ញុំ ប៉ូលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដោយសារជំនឿបានក្លាយជាប្រជារាស្រ្ត ដែលព្រះជាម្ចាស់បានជ្រើសរើស និងស្គាល់សេចក្ដីពិត និងជាអ្នកដែលព្រមទទួលការគោគោរពប្រតិបត្តិដល់ព្រះអង្គ
2ដោយជឿជាក់ថា នឹងទទួលជីវិតអស់កល្បជានិច្ច ហើយព្រះអង្គមិនកុហកសោះឡើយ និងបានសន្យាតាំងពីមុនកាលសម័យទាំងអស់។
3នៅពេលកំណត់ ព្រះអង្គបានបើកសម្តែងព្រះបន្ទូលរបស់ព្រះអង្គ គឺថាព្រះអង្គបានទុកព្រះហឫទ័យលើខ្ញុំ ដើម្បីក្លាយជាអ្នកប្រកាសដំណឹងល្អ។ ខ្ញុំបានធ្វើការនេះតាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។
4ជូនចំពោះលោកទីតុសជាកូនដ៏ពិតនៅក្នុងជំនឿរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្ត។
5តាមរយៈគោលបំណងនេះ ខ្ញុំបានទុកអ្នករាល់គា្នឲ្យនៅលើកោះក្រែត ដើម្បីឲ្យអ្នកបានរៀបចំសណ្តាប់ធ្នាប់ ដែលមិនទាន់បានរៀបរយនៅឡើយ និងតែងតាំងពួកចាស់ទុំនៅតាមក្រុងទាំងអស់ ដូចដែលខ្ញុំបានបង្គាប់អ្នករួចហើយ។
6ចាស់ទុំត្រូវតែជាអ្នកដែលគ្មានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកដែលមានជំនឿ ហើយគ្មាននរណាចោទប្រកាន់ថាជាមនុស្សទុច្ចរិត និងគ្មានសីលធម៌នោះទេ។
7ជាការចាំបាច់ណាស់សម្រាប់អ្នកមើលការខុសត្រូវ ក្នុងនាមអ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់ ត្រូវតែជាមនុស្សដែលគ្មានកំហុស។ គាត់មិនត្រូវវាយប្ញកក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬជាមនុស្សលោភលន់ឡើយ។
8ផ្ទុយទៅវិញ គាត់គួរតែជាមនុស្សចៅរ៉ៅរាក់ទាក់ ស្រឡាញ់ការល្អ។ គាត់ជាមនុស្សដឹងខុសត្រូវ សុចរិត បរិសុទ្ធ និងចេះគ្រប់គ្រងខ្លួនឯង។
9គាត់គួរតែប្រកាន់ភ្ជាប់តាមព្រះបន្ទូលដ៏ពិត ដែលបានបង្រៀនរួចហើយ ដូច្នេះហើយ គាត់អាចមានសមត្ថភាពលើកទឹកចិត្តអ្នកដ៏ទៃ តាមសេចក្តីបង្រៀនត្រឹមត្រូវ និងអាចកែតម្រង់អ្នកដែលជំទាស់នឹងគាត់វិញ។
10ដ្បិត មនុស្សជាច្រើនជាអ្នកបះបោរ ជាពិសេសគឺអ្នកដែលបានកាត់ស្បែក រីឯពាក្យរបស់ពួកគេគឺឥតប្រយោជន៏ ពួកគេបោកបញ្ឆោតហើយដឹកនាំមនុស្សឲ្យដើរផ្លូវខុស។
11យើងចាំបាច់ត្រូវបញ្ឍប់ពួកគេ។ ពួកគេបង្រៀននូវអ្វីដែលមិនគប្បីបង្រៀន ដើម្បីយកកម្រៃដោយគ្មានភាពអៀនខ្មាស់ និងធ្វើឲ្យមានការបែកបាក់ក្នុងគ្រួសារជាច្រើន ។
12មានម្នាក់នៅក្នុងចំណោមមពួកគេ ដែលជាព្យាការីបានពោលថា៖ «អ្នកស្រុកក្រែតសុទ្ធតែជាអ្នកកុហក ហើយជាមនុស្សអាក្រក់ជាសត្វតិរច្ឆាន និងជាមនុស្សកម្ជិលដែលល្មោភសុី។
13ពាក្យនេះពិតណាស់ ដូច្នេះហើយ ត្រូវកែតម្រូវពួកគេយ៉ាងតឹងរឹង ដើម្បីឲ្យពួកគេមានជំនឿកាន់តែរឹងមាំឡើង។
14កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា ឬបទបញ្ជារបស់ពួកអ្នកដែលបោកបញ្ឆោតពីសេចក្តីពិត។
15ចំពោះអ្នកដែលបរិសុទ្ធ នោះអ្វីៗសុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មងនិងមិនជឿ នោះអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់ពួកគេសុទ្ធតែសៅហ្មង។
16ពួកគេអះអាងថា គេស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ពួកគេបែរជាបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្តរបស់ពួកគេទៅវិញ។ ពួកគេសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយជាមនុស្សដែលមិនស្ដាប់បង្គាប់ និងមិនអាចប្រព្រឹត្តអំពេើល្អបានឡើយ។