1ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន គ្រាន់តែជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ
2មានបុរសខ្លះនិយាយមកកាន់នាងថា នាងគឺជាផ្កាដែលនៅក្នុងបន្លា ហើយនាងជាទីស្រឡាញ់របស់ខ្ញុំ ក្នុងចំណោមស្រីៗទាំងអស់ដែលនៅក្នុងទឹកដីរបស់ខ្ញុំ។ ស្រ្តីនិយាយមកកាន់ខ្លួននាង
3ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ នាងគួរឲ្យស្រឡាញ់ណាស់នៅចំពោះពួកកម្លោះ។ ខ្ញុំពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
4ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង ដំណាក់ស្រាទំពាំងបាយជូរ នៅពីលើខ្ញុំមានសរសេរថា សេចក្ដីស្នេហា។ ស្រ្តីនិយាយទៅកាន់នាងថា
5សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។ ស្រ្តីនោះនិយាយមកកាន់ខ្លួនឯង
6ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។ ស្រ្តីនិយាយមកកាន់ស្រ្តីផ្សេង
7ខ្ញុំចង់ឲ្យអ្នកសន្យាកូនស្រីនៃក្រុងយេរូសាឡិមអើយ ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំបង្ហើយរួចរាល់ កុំមករំខាន់សេចក្តីស្នេហាយើងឡើយ។ ស្ត្រីនិយាយមកកាន់នាងខ្លួនឯង
8ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ! គាត់កំពុងតែមក ទាំងលោតផ្លោះគឺមកតាមជ្រលោងធំៗ។
9ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។
10ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា៖ អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមកជាមួយនឹងបង។
11មើល៍! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។
12បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញផែនដី ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងទឹកដីរបស់យើងដែរ។
13ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក។
14ព្រលឹងមាសបងអើយ! ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម នៅតាមទីសម្ងាត់ ហើយក៏នៅតាមរូងភ្នំផងដែរ សូមបង្ហាញមុខឲ្យបងឃើញផង។ សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។ ស្រ្តីនិយាយទៅកាន់ស្រ្តីដូចគ្នា
15ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។
16ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
17ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញ ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ សូមវិលទៅវិញឲ្យបានលឿនដូចក្ដាន់ និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។