ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 93

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌អម្ចាស់​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។
2បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ តាំង​ពី​បុរាណ​រៀង​មកព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប។
3ឱ​ព្រះ‌អម្ចាស់អើយ ជំនន់​បាន​ជន់​ឡើង ជំនន់​បាន​បន្លឺ​សំឡេង​ឡើង គឺ​ជំនន់​បាន​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹកគគ្រេង។
4ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ។
5ឱ​ព្រះ‌អម្ចាស់​អើយ! បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ប្រាកដ ភាព​បរិសុទ្ធ​ស័ក្ដិ‌សម​នឹង​ដំណាក់​ព្រះ‌អង្គ នៅ​អស់‌កល្ប​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។