ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 87

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​បាន​សង់​ទីក្រុង​របស់​ព្រះ‌អង្គ
2នៅ​លើ​ភ្នំ​បរិសុទ្ធ ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។
3ទី​ក្រុង​របស់​ព្រះជាម្ចាស់​អើយ មាន​គេ​និយាយពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ សម្រាក
4ក្នុង​ចំណោម​អស់​អ្នក​ដែលស្គាល់​ខ្ញុំ ខ្ញុំ​នឹង​តំណាល​ពី​រ៉ាហាប និង​ពី​បាប៊ីឡូន។ មើល! ជនជាតិភីលី‌ស្ទីន និង​សាសន៍​ទីរ៉ុស រួម​ទាំង​ជនជាតិអេត្យូ‌ពីដែរ គេ​និយាយ​ថា «ការនេះគឺបានកើតនៅទីនោះ»។
5គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា «អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន»។
6កាល​ព្រះ‌អម្ចាស់ចុះឈ្មោះ​ជនជាតិ​ទាំង​នោះ ចូល​ក្នុង​បញ្ជី ព្រះ‌អង្គ​សរសេរ​ថា «គេ​បាន​កើត​មក​ក្នុង​ក្រុង​នោះ»។ សម្រាក
7ដូច្នេះ ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ បាននិយាយ​ទៅកាន់គ្នាថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។