1ព្រះអម្ចាស់នៃពិភពទាំងអស់អើយ! ព្រះដំណាក់របស់ព្រះអង្គ គួរស្រឡាញ់ណាស់!
2ព្រលឹងទូលបង្គំ ក៏នឹកដល់ទីលានរបស់ព្រះអម្ចាស់ បំណងចិត្តបានធ្វើឲ្យ ទូលបង្គំលើកតម្កើងព្រះអង្គ។ ដូងចិត្តហើយនិងសាច់ឈាមទូលបង្គំបានស្រែកឡើងទៅកាន់ព្រះដែលមានព្រះជន្មរស់។
3ព្រះអម្ចាស់នៃពិភពទាំងមូល ជាមហាក្សត្រ និងជាព្រះជាម្ចាស់នៃទូលបង្គំអើយ! សូម្បីតែសត្វចាបក៏មានលំនៅ ហើយសត្វត្រចៀកកាំ ក៏មានសម្បុកសម្រាប់ពួកវា ជាកន្លែងដែលដាក់កូនរបស់វា នៅក្បែរអាសនាព្រះអង្គ។
4មានពរហើយ អស់អ្នកដែលរស់នៅ ក្នុងដំណាក់របស់ព្រះអង្គ ពួកគេដ៏សរសើរតម្កើងព្រះអង្គជានិច្ច។ សម្រាក
5មានពរហើយ អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន ជាអ្នកដែលរៀបចំចិត្ត ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។
6កាលគេដើរកាត់ជ្រលងបាកា គេធ្វើឲ្យជ្រលងនោះ ត្រឡប់ទៅកន្លែងមានប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។
7ពួកគេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។
8ព្រះអម្ចាស់ ជាព្រះជាម្ចាសនៃពិភពទាំងមូលអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។
9ព្រះអង្គជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងផង!
10ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះជាម្ចាស់នៃទូលបង្គំជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
11ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះអម្ចាស់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
12ព្រះអម្ចាស់នៃពិភពទាំងមូលអើយ មនុស្សដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។