ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 83

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ​ជាម្ចាស់អើយ! សូម​កុំ​នៅ​ស្ងៀម​ឡើយ សូម​កុំនៅ​ព្រងើយ ហើយមិនកម្រើក​ដូច្នេះព្រះជាម្ចាស់។
2​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែបានដែ និងអស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។
3ពួកគេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងរាស្ត្រ​ព្រះ‌អង្គហើយ ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។
4ពូកគេ​បាននិយាយ​ថា «មក យើង​នាំ​គ្នា​បំផ្លាញជនជាតិនេះ​ចេញ។ នោះគ្មាន​អ្នក​ណា​នឹក​ចាំ ឈ្មោះ​អុីស្រា‌អែល​នេះ​ឡើយ»។
5ដ្បិត​គេ​បាន​រួម​សម​គំនិត​គ្នា គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ព្រះ‌អង្គ
6ការនេះក៏រាប់រួមទាំងពួក​ជនជាតិ​អេដុម និងជនជាតិអុីស‌ ម៉ា‌អែល ហើយនិងជនជាតិ​ម៉ូអាប់ និង​ជនជាតិហាការេន ដែលផ្តុំគ្នាជាមួយ
7ជនជាតិ​កេបាល ជនជាតិ​អាំម៉ូន និងជនជាតិ ​អាម៉ា‌ឡេក ជនជាតិ​ភីលី‌ស្ទីន និង​ពួក​អ្នក​ទីរ៉ុស។
8​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ ជនជាតិទាំង​នោះ​ចូល​ដៃ​ជាមួយ គឺជាពួក​កូន​ចៅ​ឡុត។ សម្រាក
9សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​ជនជាតិ ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ទន្លេ​គីសុន។
10ពួកគេ​បាន​វិនាស​ទៅ​នៅ​អេនដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។
11​ធ្វើ​ឲ្យ​ពួកអ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀបសូម​ឲ្យ​ពួក​អ្នកធំ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា។
12ពួកគេបាននិយាា​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះជាម្ចាស់ ទុក​ជា​របស់​យើង»។
13ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ​អើយ! សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។
14ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា។
15សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ផង។
16​ព្រះ‌អម្ចាស់​អើយ! សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​ព្រះ‌អង្គ។
17សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស។
18ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​មាន​ព្រះ‌នាម​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។