ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 80

Read Scripture freely. Divine Threads study for this chapter is coming later.

1សូមទតមើល៍! ព្រះ​ដែល​ជា​គង្វាល​​អុីស្រា‌អែល​ ជា​ព្រះជាម្ចាស់​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មកលើយើង!
2សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌ អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង។
3​ព្រះជាម្ចាស់អើយ សូម​សាងយើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភ័ក្ត្រនៃ​ព្រះ‌អង្គ​ភ្លឺ​មកលើយើង​ខ្ញុំ​ហើយយើងនឹង​បាន​រួច​ជីវិត។
4​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភពទាំងមូលអើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​រាស្ត្រ​ព្រះ‌អង្គ ក្នុងការពួកគេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​ពេល ណា​ទៀត?
5ព្រះ‌អង្គ​បាន​ប្រទាននំប៉័ងនៃទឹកភ្នែក ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។
6ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ ពួកគេ​នាំ​គ្នា​សើច​ចំអក។
7​ព្រះជាម្ចាស់​នៃ​ពិភពទាំងមូល សូមស្អាងយើងឡើងវិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មកយើង នោះ​យើង​ខ្ញុំ​នឹង​បាន​សង្រ្គោះ។
8ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ទឹកដីអេស៊ីបមក ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​មក។
9ព្រះ‌អង្គ​បានសម្អាតដី​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​ ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។
10ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅនៃព្រះជាម្ចាស់។
11ដើម​ទំពាំង​បាយ​ជូរ​នោះ​បែក​មែក រហូត​ទៅ​ដល់​សមុទ្រ ហើយ​ពន្លក​របស់​វារហូត​ទៅ​ដល់​ទន្លេអឺប្រាត។
12ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​ ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា។
13ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ ហើយ​អស់​ទាំង​សត្វ​នៅទី​វាល ក៏​ស៊ីវា​ចម្អែតពោះដែរ។
14សូម​ព្រះ‌អង្គ​បែរ​មក​វិញ ព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង។
15គឺ​ជា​ដើម​ដែល​ព្រះ‌ ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ ជាពន្លកដែលព្រះអង្គធ្វើឲ្យលូតលាស់ឡើង។
16ត្រូវ​បាន​យក​ភ្លើង ដុតនឹងកាត់ចោល សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​នៃការបន្ទោសរបស់ព្រះ‌អង្គផង។
17សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ មនុស្សដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំងសម្រាប់​អង្គ​។
18ក្រោយមក យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ ពី​ព្រះ‌អង្គ​ឡើយ សូម​បង្ហាញដល់យើង នោះយើង​ខ្ញុំ​នឹង​ស្រែករក​ព្រះ‌នាម​របស់ព្រះ‌អង្គ។
19​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាស់​នៃ​ពិភពទាំងមូល​អើយ សូម​សាងយើង​​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មកលើយើង នោះ​យើង​នឹងបានសង្គ្រោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។