ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 67

Read Scripture freely. Divine Threads study for this chapter is coming later.

1សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ សម្រាក
2ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។
3ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។
4សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។
5ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។
6ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះគឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។
7ព្រះ​ជាម្ចាស់ នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។