ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 64

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ពោល​តម្អូញ សូម​ការពារ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ​ផង។
2សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់ របស់​ពួក​មនុស្ស​អាក្រក់ និង​ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
3ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ ហើយ​ចោល​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​របស់​គេ ដូច​ជា​ព្រួញ
4ដោយ​លប​បាញ់​ប្រហារ​មនុស្ស​ទៀង​ត្រង់ គេ​បាញ់​អ្នក​នោះ​មិន​ឲ្យ​ដឹង​ខ្លួន ឥតកោត​ក្រែង​អ្វី​ឡើយ។
5គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់ ដោយ​ស្ងាត់​កំបាំង គេ​ថា «តើ​អ្នក​ណា​មើល​យើងឃើញ?
6តើ​អ្នក​ណា​អាច​រក​ឃើញ​ថា យើង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ យើង​បាន​រិះ​រក​ផែន​ការយ៉ាង​ល្អ​រួច​រាល់​ហើយ»។ ដ្បិត​គំនិត​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស ជ្រៅ​ណាស់។
7ប៉ុន្តែ ព្រះជាម្ចាស់​នឹង​បាញ់គេដោយ​ព្រួញ​របស់​ព្រះ‌អង្គ មិន​ឲ្យ​គេ​ដឹង​ខ្លួន ហើយ​គេ​នឹង​ត្រូវ​របួស។
8អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាសអស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។
9នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះហើយ​ពិចារណា​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
10សូម​ឲ្យ​មនុស្ស​សុចរិត​រីក​រាយ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀត​ត្រង់លើក​តម្កើង​ព្រះ‌អង្គ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។