ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 43

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សអាក្រក់។
2ដ្បិត​ព្រះ‌អង្គ​ជា​ព្រះអម្ចាស់នៃកម្លាំងរបស់ទូលបង្គំ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិនទទួលទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន របស់​ខ្មាំង​សត្រូវ​ដូច្នេះ?
3ឱ​សូម​ឲ្យ​ពន្លឺ និង​សេចក្ដី​ពិត មក​នាំ​មុខ​ទូល‌បង្គំ។ គឺ​នាំ​ ទូល‌បង្គំ​ទៅ​កាន់​ភ្នំ​បរិសុទ្ធ ហើយ​ទៅកាន់​ដំណាក់​របស់​ព្រះ‌អង្គគង់នៅ។
4ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះអង្គ គឺទៅ​ជួប​ព្រះជាម្ចាស់​ដែល​ជា​អំណរ ដ៏​លើស​លប់​របស់​ទូល‌បង្គំ ឱ​ព្រះជាម្ចាស់ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយសំឡេង​ស៊ុង។
5ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជាកំសត់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​មានសង្ឃឹម​ក្នុង​ព្រះ​ជាម្ចាស់ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរ​ព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​សង្គ្រោះ និង​ជា​ព្រះ​របស់ខ្ញុំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។