1ផែនដីជារបស់ព្រះអម្ចាស់ ហើយអ្វីដែលមាននៅលើផែនដី ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោកផង។
2ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។
3តើអ្នកណាអាចឡើងទៅលើភ្នំ នៃព្រះអម្ចាស់បាន? តើអ្នកណាអាចឈរនៅទីបរិសុទ្ធ របស់ព្រះជាម្ចាស់បាន?
4អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ហើយមិនពោលពាក្យស្បថបំពានឡើយ។
5អ្នកនោះនឹងទទួលព្រះពរពីព្រះអម្ចាស់ និងសេចក្ដីសុចរិតពីព្រះអង្គ ដ៏ជួយសង្គ្រោះរបស់ខ្លួន។
6អ្នកទាំងនេះហើយជាពួកអ្នកដែលស្វែងរកព្រះអង្គ គឺអ្នកដែលស្វែងរកព្រះភក្ត្រនៃ ព្រះជាម្ចាស់របស់លោកយ៉ាកុប។ សម្រាក
7ចូរងើបក្បាលឡើង និងគ្រប់ទាំងទ្វារ ចូរងើបឡើង ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ ទ្រង់យាងចូលមក។
8តើមហាក្សត្រដ៏មានសិរីរុងរឿងជាអ្នកណាទៅ? គឺព្រះអម្ចាស់ដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះអម្ចាស់ដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង។
9ចូរងើបក្បាលរបស់អ្នកឡើង! ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរបើកឡើង ដើម្បីឲ្យមហាក្សត្រដ៏ពេញសិរីរុងរឿង ព្រះអង្គយាងចូលមកក្នុង!
10តើមហាក្សត្រដ៏មានសិរីរុងរឿងនេះជាអ្នកណា? គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ព្រះអង្គហើយជាមហាក្សត្រ ដ៏មានសិរីល្អ។ សម្រាក