ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 23

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់គឺ​ជា​គង្វាល​ខ្ញុំ នោះខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។
2ព្រះ‌ជាម្ចាស់ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ។
3ព្រះអង្គ​ប្រទាន​ជីវិតដល់ខ្ញុំ​ឡើង​វិញ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។
4ទោះ​បីជា​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ងងឹត ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច ។
5ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ ហើយនៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ហើយពែងរបស់ទូលបង្គំដ៏ពេញហូរហៀរ។
6ប្រាកដជា​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ ជាមួយសម្ព័ន្ឋមេត្រីដ៏​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិតរបស់ទូលបង្គំ។​ ហើយខ្ញុំនឹងរស់នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​យូអង្វែងជានិច្ច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។