ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 121

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯរកភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា?
2ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌អម្ចាស់​ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
3ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។
4មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អុីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំុ​លក់​ឡើយ។
5ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អម្ចាស់ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។
6នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ច័ន្ទ​ធ្វើ​ទុក្ខ​ដែរ។
7ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។
8​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។