1កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
2ព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង។
3អណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង?
4គឺមានតែព្រួញដ៏មុតរបស់អ្នកចម្បាំង និងរងើកភ្លើងឈើដង្កោតែប៉ុណ្ណោះ។
5វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ នៅស្រុកមែសេក គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ របស់ជនជាតិកេដារដូច្នេះ។
6យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក ដែលស្អប់សេចក្ដីសុខ។
7ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ គេចង់ប្រកាសសង្គ្រាមទៅវិញ។