ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 102

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ឲ្យ​សម្រែក​ដែល​ទូល‌បង្គំ​អំពាវ‌នាវ បាន​ឮ​ដល់​ព្រះ‌អង្គ។
2សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន។
3ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។
4ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​​ផង។
5ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។
6ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វទីទុយ​នៅ​ទី​រហោ‌ស្ថាន គឺ​ដូច​ជាសត្វ​ទីទុយ​នៅ​ទី​ស្មសាន។
7ទូល‌បង្គំ​នៅទន្ទឹង​រង់​ចាំ ដូច​ជា​សត្វ​ចាប​គ្មាន​គូ នៅ​លើ​ដំបូល​ផ្ទះ។
8ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ចំអក​ឡក​ឡាយ​ទូល‌បង្គំ​រាល់​ថ្ងៃហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។
9ទូល‌បង្គំ​ទទួល​ទាន​ផេះ​ដូច​ជា​អាហារ ហើយ​ទូល‌បង្គំ​ផឹក​លាយ​ជាមួយ​ទឹក​ភ្នែក។
10ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។
11ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ប្រៀប​ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។
12ប៉ុន្តែ ឱ​ព្រះ‌ជាម្ចាស់អើយ ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច ហើយ​មនុស្ស​គ្រប់​ជំនាន់នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។
13ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ហើយ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ដ្បិត​ដល់​ពេល​ប្រណី​សន្ដោស​ក្រុង​នេះ​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ។
14ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។
15ជាតិ​សាសន៍​ទាំង​ឡាយ នឹង​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អម្ចាស់ ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​កោត​ខ្លាចសិរី‌ល្អ​របស់​ព្រះ‌អង្គ។
16ដ្បិត​ព្រះ‌អង្គ​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះ‌អង្គ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
17នៅគ្រានោះ ព្រះជាម្ចាស់នឹងឆ្លើយតបពាក្យអធិស្ឋានដល់មនុស្ស ទ័លក្រ ព្រះជាម្ចាស់ក៏មិនបដិសេធពាក្យអធិស្ឋានរបស់ពួកគេដែរ។
18ហើយមនុស្សជំនាន់ក្រោយរបស់ពួកគេនឹងសរសើរតម្កើងព្រះអម្ចាស់ ការនេះនឹងត្រូវកត់ទុកសម្រាប់អនាគតរបស់មនុស្សជំនាន់ក្រោយផងដែរ។
19ដ្បិត ព្រះជាម្ចាស់បានទតពីទីបរិសុទ្ធដ៏ខ្ពស់ ព្រះអម្ចាស់ពិនិត្យមើលផែនដីពីស្ថានសួគ៌
20ដើម្បីឲ្យឮសេចក្តីអំនួតរបស់ពួកអ្នកទោស ក៏នឹងដោះលែងអស់អ្នកដែលជាប់ទោសដល់ស្លាប់ដែរ។
21ក្រោយមកមនុស្សនឹងប្រកាសពីព្រះនាមនៃព្រះអម្ចាស់ នៅក្នុងភ្នំសុីយូន ហើយបូជាចារ្យរបស់ព្រះអង្គ នៅក្រុងយេរ៉ូសាឡិម
22នៅពេលមនុស្សហើយនិងព្រះរាជ្យនៃព្រះជាម្ចាស់នៅជាមួយគ្នា នោះគ្រប់គ្នានឹងបម្រើព្រះអម្ចាស់។
23ព្រះជាម្ចាស់ បានដកកម្លាំងទូលបង្គំនៅពេលពាក់កណ្តាលជីវិត។ ព្រះជាម្ចាស់បានធ្វើឲ្យជីវិតកាន់តែខ្លី។
24ខ្ញុំបានពោលថា «ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំដកជីវិតទូលបង្គំនៅពាក់កណ្តាលផ្លូវឡើយ ព្រះអង្គគឺជាអ្នកទំលាក់គ្រប់ជំនាន់មនុស្សចេញទៅ។
25ក្នុងសម័យបុរាណ ព្រះជាម្ចាស់បានរៀបចំផែនដីបានយ៉ាងល្អ ស្ថានសួគ៌គឺជាស្នារព្រះហស្ថរបស់ព្រះអង្គ។
26ពួកគេនឹងត្រូវវិនាស ប៉ុន្តែព្រះអង្គនៅគង់នៅជានិច្ច មនុស្សនឹងចាស់ដូចជាសម្លៀកបំពាក់ហើយនិងក្រណាត់ផងដែរ ព្រះជាម្ចាស់នឹងយកពួកគេចេញហើយគេនឹងវិនាសបាត់ជារៀងរហូត។
27ប៉ុន្តែព្រះជាម្ចាស់គង់នៅដដែល ហើយឆ្នាំនៃព្រះអង្គនឹងបញ្ចាប់ដែរ។
28កូនចៅរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់នឹងរស់នៅទៅមុខទៀត ហើយជំនាន់ក្រោយរបស់ពួកគេក៏នឹងរស់ក្នុងព្រះវត្តមាននៃព្រះអង្គដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។