ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 6

Read Scripture freely. Divine Threads study for this chapter is coming later.

1កូន​អើយ ប្រសិន​បើ​កូន រៀបចំ​ទ្រព្យសម្បត្តិរបស់កូន ​ឲ្យ​ទៅអ្នក​ជិត​ខាង​របស់កូន ប្រសិន​បើ​កូនបាន​សន្យា​ឲ្យអ្នកណាខ្ចីហើយមិនបានស្គាល់
2ក្រោយមកកូន ​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​កូន គឺ​កូន​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​កូន​មក។
3នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិតកូន​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​របស់កូនហើយ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​របស់កូនភ្លាម ហើយ​អង្វរដោយការបន្ទាប​ខ្លួន​នៅចំពោះអ្នកជិតខាង។
4សូមកុំ​ឲ្យភ្នែករបស់កូនដេក ហើយកុំត្របកភ្នែករបស់បិទឡើយ។
5គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រានដែរ។
6កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​ឲ្យមានប្រាជ្ញា។
7វា​គ្មាន​អ្នក​ដឹកនាំ គ្មាន​មេ​កើយ ឬគ្មានអ្នកត្រួតត្រាទេ
8ប៉ុន្តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ដែលវាអាចសុីបានទុក។
9កូន​កម្ជិល​អើយ តើ​កូន​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​កូនភ្ញាក់​ឡើង?
10«កូន​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច»។
11បើបែបនេះ កូននឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដូចមានមកលួច ហើយមានតម្រូវការហើយត្រូវការជំនួយជាដរាប។
12អ្នក​គឺជាមនុស្សឥតប្រយោជន៍ អ្នក​នោះ​ជា​មនុស្ស​ពាល រស់នៅជាមួយនឹងការនិយាយពាក្យមិនពិត
13គេ​មិច​ភ្នែក ធ្វើជាសញ្ញាដោយលើក​ដៃ​លើក​ជើង​ ហើយនិងចង្អុលដោយម្រាមដៃរបស់គេដែរ។
14គេមាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា ហើយគេនិង​បង្ក​ជំលោះ។
15ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។
16មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ‌ពីរ​យ៉ាងផង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ ដែលជាការគួរខ្ពើម ហើយ​ព្រះជាម្ចាស់មិន​អាច​ទ្រាំ‌ទ្រ​បាន​។
17ភ្នែកនៃអ្នកដែលមានឫក​ធំ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ដល់មនុស្ស​ស្លូត​ត្រង់
18ដួងចិត្តដែល​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ជើងដែល​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់
19ការធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បងប្អូន។
20កូនរបស់យើង​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​យើង កុំ​ចោលសេចក្តីបង្រៀនរបស់​ម្ដាយកូនឡើយ។
21ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។
22ពេល​កូនធ្វើដំណើរទៅណា​មក​ណា​ដំបូន្មានទាំង​នេះនឹង​នាំ​ផ្លូវ​កូន ការពារ​កូន​ក្នុង​ពេល​ដេកផង ហើយ​និងបង្រៀន​កូនថែមទៀតនៅ​ពេល​កូន​ភ្ញាក់ឡើង។
23ដ្បិត​ឱវាទ​ប្រៀប​បាន​និង​ចង្កៀង សេចក្តីបង្រៀនដូច​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​គឺជា​ផ្លូវដឹក​នាំ​ជីវិតរបស់កូន។
24ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។
25កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​និង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។
26ដេកជាមួយស្រី​ពេស្យា​ គឺនាងចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ ប៉ុន្តែប្រពន្ធរបស់អ្នកផ្សេង​វិញ គឺនាងនឹងត្រូវការជីវិតរបស់អ្នក។
27តើ​មាន​មនុស្សណាអាចយក​ភ្លើង​មកដាក់លើទ្រូង ហើយ​ភ្លើង​នោះមិន​ឆេះ​អាវរបស់​អ្នកនោះទេ?
28តើ​មាន​មនុស្សណាដែលអាច​ដើរ​លើ​រងើក​ភ្លើង ដោយ​មិន​រលាក​ជើងរបស់គាត់ទេ?
29ដូច្នេះ អ្នក​ដែលបានដេកជាមួយ​ប្រពន្ធ​របស់អ្នកជិតខាង គឺអ្នកដែលបានដេកជានាង នឹងត្រូវទទួល​ផល​វិបាក​ជានិច្ច។
30គ្មានមនុស្សណានឹងចាប់ទោសដល់ ចោរ​លួចបើសិនដើម្បី​គ្រាន់​តែ​ចម្អែត​ក្រពះ​ដែលគាត់​ឃ្លាន​នោះ។
31ប៉ុន្តែបើ​គេ​ចាប់​បានចោរ​នោះ គឺ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ‌ពីរ នូវអ្វីដែលគាត់បានលួចទោះបើត្រូវចំណាយរបស់ដែលមានតម្លៃនៅក្នុងផ្ទះក៏ដោយ។
32អ្នក​ណា​លួច​ប្រពន្ធ​គេ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ​នាំ​តែ​វិនាស​ខ្លួន​ឯង។
33អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាសនោះនឹងនៅជាមួយ​គេ​រហូត។
34ដ្បិតសេចក្តីប្រចណ្ឌរបស់ប្តីនាងគឺសាហាវណាស់ ហើយ​ប្តី​នឹងបាន​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។
35គាត់​មិន​ព្រម​ទទួល​សំណង ហើយគាត់ក៏​មិន​អត់‌ទោស​ឲ្យដែរ ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។