1ប្រសិនណាបើ មានការលើកទឹកចិត្តនៅក្នុងព្រះគ្រិស្ត ហើយប្រសិនណាមានការកម្សាន្តចិត្តមកពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយប្រសិនណាមានការប្រកបជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយប្រសិនណា បងប្អូនពិតជាមានចិត្តមេត្តាករុណា និងចិត្តអាណិតអាសូរ
2ដូច្នេះ ចូរធ្វើឲ្យខ្ញុំពេញដោយអំណរ ដោយបងប្អូនមានការគិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មានការរួបរួមក្នុងឆន្ទៈតែមួយ ព្រមទាំងមានគោលបំណងតែមួយ។
3សូមកុំឲ្យមានភាពអាត្មានិយម ឬដោយអំនួតឥតប្រយោជន៍។ ផ្ទុយទៅវិញ ត្រូវបន្ទាបខ្លួន ហើយគិតថាអ្នកដទៃប្រសើរជាងខ្លួនជានិច្ច។
4បងប្អូនអើយ សូមកុំគិតតែពីតម្រូវការផ្ទាល់ខ្លួនឡើយ ប៉ុន្តែ ត្រូវគិតអំពីតម្រូវការរបស់អ្នកដទៃវិញ។
5បងប្អូន សូមគិតដូចជាព្រះគ្រិស្តយេស៊ូគិតដែរ។
6ព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ប៉ុន្តែ ព្រះអង្គមិនបានគិតឲ្យស្មើនឹងព្រះជាម្ចាស់ឡើយ ដូចជាអ្វីដែលជាកម្មសិទ្ធរបស់ព្រះអង្គនោះទេ។
7ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ទាំងអស់។ ព្រះជាម្ចាស់បានយកឋានៈជាអ្នកបម្រើ។ ព្រះអង្គបានបង្ហាញអំពីភាពជាមនុស្សដូចមនុស្សឯទៀតៗដែរ។ ព្រះអង្គត្រូវបានឃើញភាពជាមនុស្សដ៏សាមញ្ញរបស់ព្រះអង្គ។
8ព្រះជាម្ចាស់បានបន្ទាបខ្លួន និងស្តាប់បង្កាប់រហូតដល់ទីមរណា ដោយសុគតនៅលើឈើឆ្កាង។
9ដូច្នេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះយេស៊ូឡើងខ្ពង់ខ្ពស់បំផុត។ ព្រះជាម្ចាស់ក៏ប្រទាន ព្រះនាមដ៏ប្រសើរដល់ព្រះយេស៊ូ លើសពីនាមណាៗទាំងអស់។
10ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីអោយក្នុងនាមព្រះយេស៊ូ គ្រប់ទាំងជង្គង់នឹងលុតចុះ រួមទាំងជង្គង់អ្នកនៅស្ថានបរមសុខ ទាំងនៅលើផែនដី ហើយទាំងនៅក្រោមដីផងដែរ។
11ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគ្រប់ទាំងអណ្តាតបានប្រកាសថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះបិតា។
12ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនតែងតែស្ដាប់បង្គាប់ជារៀងដរាបមក គឺមិនត្រឹមតែពេលដែលខ្ញុំនៅជាមួយបងប្អូននោះទេ ប៉ុន្តែឥឡូវនេះទាំងគ្មានរូបខ្ញុំអ្នកបានធ្វើច្រើនជាងនោះផង សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
13ដ្បិត ព្រះជាម្ចាស់ទេតើ ដែលបានធ្វើការក្នុងបងប្អូន ទាំងឆន្ទៈហើយនិងការប្រព្រឹត្តដ៏សប្បុរសរបស់ព្រះអង្គ។
14ចូរធ្វើការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬដោយតវ៉ាឡើយ។
15ចូរប្រព្រឹត្តបែបនេះ នោះបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មងជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស។ ចូរប្រព្រឹត្តក្នុងបែបនេះ បងប្អូនបានជះពន្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោកក្នុងចំណោមមនុស្សអាក្រក់ និងខិលខូចនៅជំនាន់នេះ។
16ចូរតោងព្រះបន្ទូលនៃជីវិត ធ្វើដូច្នេះហើយ ខ្ញុំមានហេតុនឹងថ្វាយសិរីល្អនៅថ្ងៃព្រះគ្រិស្ដយាងមក។ ដ្បិត ខ្ញុំនឹងបានដឹងថា ខ្ញុំមិនបានរត់ និងខំធ្វើការដោយនឿយហត់នោះ មិនឥតប្រយោជន៍ឡើយ។
17ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាតង្វាយ ដាក់លើយញ្ញបូជា និងពីលើការបម្រើនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរណាស់ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
18រីឯបងប្អូនវិញ ចូរឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
19ខ្ញុំសង្ឃឹមក្នុងព្រះអម្ចាស់យេស៊ូ នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានទទួលការលើកទឹកចិត្ត ដោយទទួលដំណឹង និងឮដំណឹងពីបងប្អូន
20ដ្បិត ខ្ញុំមិនមានអ្នកណាផ្សេងទៀត ដែលមានឥរិយាបថដូចជាគាត់ ហើយជាអ្នកដែលយកចិត្តទុកដាក់សម្រាប់បងប្អូន។
21ដ្បិត អ្នកផ្សេងវិញ ពួកគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឯង គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។
22បងប្អូនដឹងអំពីទឹកចិត្តរបស់គាត់ហើយ ព្រោះគាត់ដូចកូនដែលមប្រើឪពុក ហើយគាត់បានបម្រើរួមជាមួយខ្ញុំ ក្នុងដំណឹងល្អ។
23ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលខ្ញុំបានដឹងថារឿងរបស់ខ្ញុំរៀបរយហើយ។
24ប៉ុន្តែ ខ្ញុំជឿជាក់ក្នុងព្រះអង្គម្ចាស់ ថារូបខ្ញុំផ្ទាល់នឹងបានទៅរកបងប្អូនក្នុងពេលឆាប់ៗនេះ។
25ប៉ុន្តែ ខ្ញុំគិតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ដើម្បីត្រឡប់ទៅបងប្អូនវិញជាចាំបាច់។ គាត់គឺជាបងប្អូនរបស់ខ្ញុំ ហើយក៏ជាសហការី និងជាទាហានរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកនាំសំបុត្ររបស់អ្នករាល់គ្នា គាត់ជាម្នាក់ដែលបម្រើសេចក្តីត្រូវការរបស់ខ្ញុំ។
26ដ្បិត គាត់មានទុក្ខព្រួយជាខ្លាំង ហើយគាត់ទទឹងរង់ចាំឲ្យតែដល់ពេលត្រឡប់ទៅបងប្អូនទាំងអស់គ្នា ហើយបងប្អូនក៏ធ្លាប់ឮថាគាត់បានឈឺដែរ។ ជាការពិតនោះគាត់បានឈឺធ្ងន់មែន រហូតក្បែរនឹងស្លាប់ផង។
27ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ ព្រះអង្គមិនត្រឹមតែអាណិតគាត់ទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
28ដូច្នេះហើយ បានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សារជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។
29សូមទទួលគាត់នៅក្នុងព្រះអង្គម្ចាស់ និងការអរសប្បាយបំផុត។ សូមគោរពមនុស្សដូចជាគាត់នេះផង។
30ដ្បិត គាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ។ គឺគាត់បានស៊ូប្ដូរជីវិតដើម្បីបម្រើខ្ញុំ ហើយបំពេញអ្វីដែលបងប្អូនមិនអាចធ្វើក្នុងការបម្រើដល់ខ្ញុំ។