ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 17

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ។ ព្រះអង្គមានបន្ទូល​ថា៖
2«ចូរប្រាប់ទៅ​ប្រជាជន​អ៊ីស្រាអែល ឲ្យយកដំបង​មកពីមេដឹកនាំ​កុលសម្ព័ន្ធនីមួួយៗត្រូវយកដំបងមួយ ដំបងទាំង​អស់ចំនួន​ដប់ពីរមក​ឲ្យ​អ្នក។ ត្រូវ​សរសេរ​ឈ្មោះ​របស់ពួកគេម្នាក់នៅ​លើ​ដំបង​របស់ខ្លួន។
3អ្នកត្រូវ​សរសេ​រ​ឈ្មោះរបស់លោកអើរ៉ុននៅលើ​ដំបងរបស់កុលសម្ព័ន្ធ​លេវី។ ត្រូវ​មាន​ដំបង​មួយ​សម្រាប់មេ​ដឹកនាំ​ពីកុលសម្ព័ន្ធ​មួយ។
4អ្នក​ត្រូវ​ដាក់​ដំបង​ទាំងនោះនៅក្នុងត្រសាលប្រជុំ នៅពីមុខច្បាប់នៃសម្ពន្ធមេត្រី កន្លែង​ដែល​យើង​ជួប​អ្នក។
5ដំបងរបស់អ្នកណាដែល​យើង​ជ្រើសរើសនោះនឹង​ដុះពន្លកចេញ។ យើង​នឹង​ធ្វើឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ឈប់​រអ៊ូរ​ប្រឆាំង​នឹង​យើង​​ទៀត។
6ដូច្នេះ លោក​ម៉ូសេ​បាន​មានប្រសាសន៍ទៅ​ប្រជាជន​អ៊ីស្រាអែល​ថា៖​​ «មេ​ដឹកនាំ​លើ​កុលសម្ព័ន្ធទាំងអស់ត្រូវ​ឲ្យ​ដំបងរបស់​​ខ្លួន​មកខ្ញុំ គឺមេដឹកនាំម្នាក់​​ឲ្យ​ដំបងមួយ ​​ពី​គ្រប់កុលសម្ព័ន្ធ​ ទាំងអស់មានដប់ពីរ​ដំបង​។ រី​ឯ​ដំបង​​របស់លោក​អើរ៉ុន​ក៏​ដាក់​​នៅ​ជាមួយ​ដំបងរបស់​​ពួក​គេ​ដែរ​។
7បន្ទាប់មក ​លោក​ម៉ូសេ​ក៏​​យក​ដំបងទាំងអស់ទៅដាក់​​នៅចំពោះព្រះ​អម្ចាស់ក្នុងត្រសាល​នៃច្បាប់សម្ពន្ធមេត្រី។​
8នៅថ្ងៃបន្ទាប់ លោក​ម៉ូសេ​បាន​ទៅ​ក្នុងត្រសាលនៃច្បាប់សម្ពន្ធមេត្រី ហើយ​មើល៍! ដំបងរបស់លោកអើរ៉ុន​សម្រាប់កុលសម្ព័ន្ធ​លេវី​បាន​ដុះពន្លក​។ គឺដុះពន្លក រួចចេញផ្កា​ មាន​ជា​ផ្លែ​អាល់ម៉ូនទុំ។
9រួច​លោក​​ម៉ូ​សេ​បាន​យក​ដំបងទាំងអស់ចេញពីចំពោះ​ព្រះអម្ចាស់ទៅបង្ហាញ​កូន​ចៅ​អ៊ីស្រាអែល​ ហើយ​ម្នាក់​​ៗ​សម្លឹង​មើល​ដំបង​របស់ខ្លួន។
10ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេថា៖​ «ចូរដាក់ដំបង​របស់​អើរ៉ុននៅពីមុខច្បាប់នៃសម្ពន្ធមេត្រី។ ទុកដំបងនោះ​​ជា​ទីសម្គាល់នៃកំហុសរបស់មនុស្ស​បះបោរ ដើម្បី​ឲ្យ​អ្នក​​រាល់គ្នា​ឈប់​រអ៊ូ​ប្រឆាំងនឹង​យើង បើ​មិនដូច្នោះ​ទេ ពួក​គេ​នឹង​ស្លាប់»។
11លោក​​ម៉ូសេ​​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះអម្ចាស់បង្គាប់គាត់។
12ប្រជាជន​អ៊ីស្រាអែល​បាន​និយាយទៅលោកម៉ូសេ​ថា៖ «ពួក​យើង​នឹងស្លាប់នៅទីនេះ។ ពួកយើង​​ទាំងអស់គ្នា​​ពិត​ជា​វិនាស​មិនខាន!
13អ្នកណា​ដែល​ឡើងមក​ ហើយ​ចូល​ទៅ​ជិតព្រះពន្លារបស់ព្រះអម្ចាស់នឹង​ត្រូវស្លាប់។ តើពួកយើង​​ទាំងអស់គ្នា​​ត្រូវ​​វិនាស​មែនទេ?
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។