1ពេលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយ លោកយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពព្រះយេស៊ូ។
2ពេលថ្ងៃបានរះ នៅពេលព្រលឹម ក្នុងថ្ងៃទីមួយនៃអាទិត្យនោះ ពួកនាងក៏បានទៅឯផ្នូរ។
3ពួកស្រ្តីបាននិយាយគ្នាទៅវិញទៅមកថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»
4ពេលពួកនាងងើយមើលទៅ ក៏ឃើញថ្មត្រូវបានរមៀលចេញពីផ្លូវ ហើយថ្មនោះគឺវាធំណាស់។
5ពួកនាងបានចូលទៅក្នុងផ្នូរហើយឃើញ កម្លោះម្នាក់សម្លៀកបំពាក់ពណ៌ស អង្គុយនៅខាងស្តាំ ហើយពួកនាងភ័យស្រឡាំងកាំង។
6អ្នកកម្លោះនិយាយទៅពួកគេថា៖ «សូមកុំខ្លាចអី។ អ្នករាល់គ្នាមករកព្រះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ដែលត្រូវបានឆ្កាង។ ព្រះអង្គបានរស់ឡើងវិញហើយ! ព្រះអង្គមិននៅទីនេះទេ។ សូមមើលនេះជាកន្លែងដែលគេដាក់ព្រះសព របស់ព្រះអង្គ។
7ប៉ុន្តែសូមទៅ ប្រាប់ដល់ពួកសិស្ស ហើយនិងពេត្រុសថា ព្រះអង្គបានទៅស្រុកកាលីឡេមុនហើយ។ នៅទីនោះអ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចដែលព្រះអង្គបានប្រាប់អ្នករួចហើយ»។
8ពួកស្រ្តីក៏នាំគ្នារត់ចេញពីផ្នួរ ទៅទាំងញ័ររន្ធត់ និងមានភាពងឿងឆ្ងល់។ ពួកគាត់មិនបាននិយាយប្រាប់អ្នកណាឡើយ ដោយព្រោះពួកគេភ័យខ្លាំង។
9ព្រឹកព្រលឹមនៅថ្ងៃទីមួយនៃអាទិត្រនោះ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើយវិញ ព្រះយេស៊ូបានបង្ហាញខ្លួនមុនគេឲ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ គឺអ្នកដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។
10នាងបានចេញហើយប្រាប់អ្នកទាំងនោះដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលពួកគេកំពុងតែកាន់ទុក្ខហើយយំសោកផង។
11ពួកគេបានឮថាព្រះអង្គមានព្រះជន្មរស់ ហើយនាងបានឃើញព្រះអង្គផ្ទាល់ផងដែរ ប៉ុន្តែពួកគេមិនបានជឿឡើយ។
12បន្ទាប់ពីការនោះ ព្រះយេស៊ូបង្ហាញឲ្យពួកគេពីរនាក់បានឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលពួកអ្នកទាំងពីរនោះធ្វើដំណើរទៅតាមស្រុកស្រែ។
13ពួកនាក់ទាំងពីរបានទៅប្រាប់ពួកសិស្សឯទៀត ប៉ុន្តែពួកសិស្សនៅមិនជឿពួកគេទេ។
14ក្រោយមកព្រះយេស៊ូបានបង្ហាញឲ្យពួកទាំងដប់មួយឃើញ នៅពេលពួកសិស្សកំពុងហូបនៅតុអាហារ ហើយព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ដែលមិនជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
15ព្រះអង្គមានបន្ទូលទៅគេថា៖ «សូមចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អ ដល់មនុស្សទាំងអស់ចុះ។
16អស់អ្នកដែលជឿហើយធ្វើពិធីជ្រមុចទឹកនឹងបានសង្គ្រោះ ហើយអ្នកណាមិនជឿវិញនឹងត្រូវជាប់ទោស។
17ទីសម្គាល់ទាំងនេះនឹងទៅតាមអស់អ្នកដែលជឿ ដោយឈ្មោះខ្ញុំពួកគេនឹងដេញអារក្ស។ ពួកគេនឹងនិយាយនៅក្នុងភាសាថ្មីដែរ។
18ពួកគេនឹងចាប់កាន់ពស់ជាមួយដៃរបស់គេដែរ និងបើគេផឹកអ្វីពុលក៏មិនធ្វើឲ្យពួកគេឈឺដែរ។ ពួកគេនឹងដាក់ដៃលើអ្នកឈឺនោះនឹងបានទទួលបានជាសះស្បើយ។
19បន្ទាប់ពីព្រះអម្ចាស់មានបន្ទូលទៅគេរួចហើយ ព្រះអង្គក៏បានលើកឡើងទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះជាម្ចាស់។
20ពួកសិស្សបានក៏ចេញទៅប្រកាសគ្រប់ទីកន្លែង ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ហើយបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលបានទៅជាមួយគេផងដែរ។