1នៅពេលដែលអ្នកណាម្នាក់នាំយកម្សៅមកថ្វាយព្រះអម្ចាស់ តង្វាយរបស់គេនោះត្រូវតែជាម្សៅម៉ដ្ត ហើយគេត្រូវតែលាយជាមួយនឹងប្រេង ព្រមទាំងដាក់គ្រឿងក្រអូបក្នុងនោះផង។
2គេត្រូវយកតង្វាយនោះទៅជូនពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ហើយនៅទីនោះបូជាចារ្យនឹងយកម្សៅម៉ដ្តមួយក្តាប់ដែលលាយជាមួយនឹងគ្រឿងក្រអូប រួចបូជាចារ្យត្រូវដុតតង្វាយនៅលើអាសនៈ ដើម្បីទុកជាការរំលឹក។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ នេះជាឫង្វាយដុតដែលថ្វាយដល់ព្រះអម្ចាស់។
3ចំណែកឯ តង្វាយម្សៅឯទៀត គឺត្រូវបានទៅលើលោកអើរ៉ុន និងកូនៗរបស់លោក គឺជាចំណែកដ៏បរិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
4ប្រសិនបើ អ្នកថ្វាយតង្វាយជានំដែលចម្អិនក្នុងឡគឺត្រូវតែគ្មានមេតំបែរ វាត្រូវតែជានំប៉័ងទន់ៗដែលធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង ឬជានំប៉័ងលាយប្រេងមិនដាក់មេ។
5ប្រសិនបើ តង្វាយដែលយកមកថ្វាយជានំដែលចម្អិនដោយពុម្ព នោះត្រូវធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង តែមិនដាក់ប្រេង។
6អ្នកត្រូវតែកាត់នំជាដុំៗ ហើយច្រូចប្រេងពីលើ។ នេះគឺជាតង្វាយម្សៅ។
7ប្រសិនបើ តង្វាយម្សៅរបស់អ្នកជានំចៀន នោះត្រូវធ្វើនំពីម្សៅម៉ដ្ត និងប្រេង។
8អ្នកត្រូវតែនាំយកតង្វាយធម្មជាតិដែលចម្អិនហើយនោះថ្វាយព្រះអម្ចាស់ គឺត្រូវលើកជូនបូជាចារ្យ ហើយលោកបូជាចារ្យនាំយកតង្វាយនោះទៅកាន់អាសនៈ។
9បូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នោះគឺជាតង្វាយដុត ហើយតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
10រីឯតង្វាយដែលនៅសល់ត្រូវបានទៅជាចំណែករបស់លោកអើរ៉ុន និងកូនៗរបស់លោក។ នោះគឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់។
11មិនត្រូវយកតង្វាយម្សៅដែលមានមេ ទៅថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គា្នដុតថ្វាយព្រះអម្ចាស់ គឺមិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។
12ត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះអម្ចាស់ ជាតង្វាយដែលចេញពីផលដំបូង ប៉ុន្តែ ពួកវាមិនត្រូវបានប្រើនៅលើអាសនៈទុកជាតង្វាយដែលមានក្លិនឈ្ងុយទេ។
13អ្នកត្រូវលាយអំបិលជាមួយតង្វាយម្សៅ។ អ្នកមិនត្រូវភ្លេចលាយអំបិលជាមួយតង្វាយម្សៅឡើយ ព្រោះអំបិលជានិមិត្តរូបនៃសម្ព័ន្ធមេត្រីដែលព្រះអម្ចាស់់បានចងជាមួយអ្នក។ ដូច្នេះ គ្រប់តង្វាយរបស់អ្នកត្រូវលាយអំបិល។
14ប្រសិនបើ អ្នកយកផលដំបូងនៃចម្រូតរបស់អ្នកទៅព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាតង្វាយផលដំបូង។
15គេត្រូវដាក់ប្រេង និងគ្រឿងក្រអូបទៅក្នុងនោះផង នេះជាតង្វាយធញ្ញជាតិ។
16បន្ទាប់មក បូជាចារ្យនឹងដុត ស្រូវលីងដែលបានបុកលាយជាមួយប្រេងនិងគ្រឿងក្រអូប ទុកជាការរំលឹក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។