ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 21

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា
2«សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។
3សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។
4ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ?
5សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។
6ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។
7តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ?
8ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។
9ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។
10គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​បង្កើត​កូន​ឥតបាន​រលូត​ដែរ។
11គេ​ឲ្យ​កូន​តូចៗ​របស់​គេ ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។
12ពួកគេ ​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។
13ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។
14ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។
15តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ?​ តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។
16មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។
17តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ?
18តើប៉ុន្មានដង ដែលគេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ?
19អ្នក​ថា ព្រះជាម្ចាស់​បាន​ប្រមូល​ទុក​អំពើ​ទុច្ចរិត របស់​មនុស្ស​សម្រាប់​កូន​ចៅ​របស់​គេ តែ​សូមព្រះ​ដាក់​ទោស​ដល់ពួក​គេ​នោះ​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។
20ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តាផង។
21តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន ដែល​នៅ​ជំនាន់​ក្រោយ បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ បាន​ផុត​ទៅ​ហើយនោះ?
22តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះជាម្ចាស់​បាន ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។
23អ្នក​ខ្លះ​រស់​នៅ​យ៉ាង​ស្រណុក មាន​សេចក្ដី​សុខ ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កម្លាំង​ពេញ​ប្រាណ។
24រូបកាយរបស់គេ​ពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃ​ឆ្អឹង​របស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។
25អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង មិន​ដែល​ស្គាល់​បទពិសោធន៍នៃ​សេចក្ដី​ល្អ​ឡើយ។
26ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី ហើយ​ក៏​មាន​ដង្កូវចោះ​​គេ​ដូច​គ្នា។
27មើល! ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។
28ដ្បិត​អ្នក​រាល់​គ្នានិយាយ​ថា តើ​ផ្ទះ​របស់​អ្នកធំនៅ​ឯ​ណា​ពេលនេះ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ទីណាដែរ?
29តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ទេ​ឬអី? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែលចង់ប្រាប់ទេ​
30គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ ហើយគេ​ត្រូវ​នាំ​ចេញ​ទៅ​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធនោះទេ?
31តើ​អ្នក​ណា ​នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត?
32ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​បញ្ចុះ​សព្វ ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ។
33គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា បាន​ទៅ​មុខ​គេ​ដែរ។
34តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍ មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក?»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។