ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ាកុប 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ សម្រាប់អ្នកមាន ចូលស្រែកទ្រហោយំវិញ ពីព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នកជាមិនខាន។
2ភាពមានបានរបស់បងប្អូននឹងរលួយអស់ ហើយសម្លៀកបំពាក់របស់អ្នកក៏ត្រូវកណ្តៀរសីុដែរ។
3មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញ។ ការសីុបំផ្លាញទាំងនោះជាសក្ខីភាពអំពីការទាស់ប្រឆាំងជាមួយបងប្អូន។ វានឹងធ្វើឲ្យវិនាសដល់សរសៃឈាមរបស់អ្នកដូចជាភ្លើងឆេះ។ ហើយកន្លែងដែលបងប្អូនរក្សាទ្រព្យសម្បត្តិទុកគឺជាថ្ងៃចុងក្រោយ។
4មើល៍! ប្រាក់ឈ្នួលដែលត្រូវបើកឲ្យពួកកម្មករ នោះត្រូវបានទាមទារ ដោយព្រោះតែគ្មានប្រាក់បើកឲ្យដល់អ្នកចម្រូត ដែលបានធ្វើការឲ្យអ្នក នោះសម្រែកពួកគេក៏បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល។
5អ្នករាល់គ្នាបានរស់នៅលើផែនដី​យ៉ាងសម្បូរសប្បាយ ហើយរុងរឿង និងអាចបំពេញតាមបំណងចិត្ត ដែលខ្លួនត្រូវការ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
6អ្នករាល់គ្នាបានដាក់ទោស និងសម្លាប់អ្នកសុចរិតផង។ ដោយសារពួកគេមិនបានចុះចូលនឹងអ្នក។
7ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់​ រហូតដល់ព្រះជាម្ចាស់យាងត្រឡប់មកវិញ។ មើល! អ្នកចម្ការបានរង់ចាំផលផ្លែដ៏មានតម្លៃ ចេញពីការច្រូតកាត់ពីដីមក។ ពួកគេបានរងចាំដោយការអត់ធ្មត់សម្រាប់ផលទាំងនោះ រហូតដល់បានទទួលនៅដើមរដូវ និងចុងរដូវភ្លៀងផង។
8បងប្អូនក៏ដូចគ្នា ត្រូវតែអត់ធ្មត់។ សូមធ្វើចិត្តឲ្យបានរឹងបឹុង ដោយព្រោះការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ជិតមកដល់ហើយ។
9បងប្អូនអើយ មិនត្រូវរអ៊ូរទាំ និងទាស់ប្រឆាំងគ្នាទៅវិញទៅមកទេ ដូច្នេះហើយ បងប្អូនមិនត្រូវវិនិច្ឆ័យឡើយ។ សូមមើលចុះ អ្នកកាត់ក្ដី កំពុងតែឈរនៅនឹងមាត់ទ្វារ។
10បងប្អូន សូមយកគំរូតាមព្យាការី ដែលបានរងទុក្ខលំបាក និងមានការអត់ធ្មត់ គឺជាអ្នកដែលថ្លែងព្រះបន្ួូលក្នុងនាមរបស់ព្រះជាម្ចាស់។
11មើលចុះ យើងត្រូវបានរាប់ដូចជាព្យាការីដែលបានលើកសរសើរ និងបានព្រះពរដែរ។ អ្នករាល់គ្នាធ្លាប់ឮការសរសើររបស់លោកយ៉ូប ហើយបងប្អូនក៏ដឹងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ដ្បិត ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ និងសេចក្តីមេត្តាករុណាផង។
12លើសជាងនេះ បងប្អូនអើយ កុំស្បថឲ្យសោះ មិនត្រូវយកមេឃ ឬផែនដី ឬសេស្បថជាមួយអ្វីផ្សេងៗទៀតឡើយ។ តែផ្ទុយទៅវិញ សូមឲ្យបងប្អូនគ្រាន់តែនិយាយថា «បាទ» គឺ «បាទ» ហើយថា «ទេ» គឺ «ទេ» ដូច្នេះ អ្នកនឹងមិននៅជាប់ក្រោមការកាត់ទោសឡើយ។
13តើមានអ្នកណានៅក្នុងចំណោមអ្នករាល់គ្នាជួបទុក្ខលំបាក និងការឈឺចាប់ឬទេ? សូមឲ្យអ្នកទាំងនោះអធិស្ឋានចុះ។ តើមានអ្នកណាអរសប្បាយដែលឬទេ? សូមឲ្យអ្នកនោះច្រៀងសរសើរតម្កើងចុះ។
14តើមានអ្នកណាឈឺក្នុងចំណោមអ្នកឬទេ? សូមឲ្យគេអញ្ជើញពួកចាស់ទំុរបស់ក្រុមជំនុំ ហើយសូមឲ្យពួកគេអធិស្ធានឲ្យអ្នកឈឺនោះចុះ។ ចូរយកប្រេងមកលាបឲ្យអ្នកឈឺក្នុងនាមព្រះអម្ចាស់ផង។
15សេចក្តីអធិស្ឋានដោយជំនឿនឹងប្រោសអ្នកឈឺឲ្យបានជា ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ។ ហើយប្រសិនបើ គាត់បានធ្វើអំពើបាប ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នកនោះផងដែរ។
16ដូច្នេះ សូមលន់តួបាបចំពោះគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកដែរ ធ្វើដូចនេះអ្នកនឹងបានប្រោសឲ្យជា។ សេចក្តីអធិស្ឋានរបស់មនុស្សសុចរិតខ្លាំងពូកែណាស់។
17ព្យាការីអេលីយ៉ាជាបុរសម្នាក់ដូចជាយើងរាល់គ្នាដែរ។ លោកបានអធិស្ឋានសូមកំុឲ្យមានភ្លៀង ហើយមេឃក៏លែងភ្លៀងនៅលើផែនដីអស់រយៈបីឆ្នាំ និងប្រាំមួយខែ។
18បន្ទាប់មកទៀត ព្យាការីអេលីយ៉ាបានទូលសុំម្តងទៀត។ ដើម្បីសុំភ្លៀងពីមេឃ ហើយឲ្យផែនដីបានដុះភោគផលឡើងវិញ។
19បងប្អូនអើយ ប្រសិនបើ មានអ្នកណាក្នុងចំណោមបងប្អូន វង្វេងផ្លូវចេញពីសេចក្តីពិត ហើយមានម្នាក់ទៀតនាំគាត់ ត្រឡប់មកវិញ
20អ្នកនោះត្រូវដឹងថា ម្នាក់ ដែលបាននាំមនុស្សមានបាបឲ្យចេញពីការវង្វេងផ្លូវនោះ នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ ហើយជាងនេះទៅទៀត អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។