ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 27

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់នឹងប្រើដាវធំហើយមុត ប្រកបដោយអំណាច ដើម្បីដាក់ទោសអារក្សទឹក គឺជាពស់ដែលមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វចម្លែកដែលនៅក្នុងសមុទ្រ។
2នៅគ្រានោះនឹងមានចម្ការដែលធ្វើស្រាទំពាំងបាយជូរនឹងច្រៀងថា
3«យើងគឺព្រះអម្ចាស់ជាអ្នកថែរក្សា យើងស្រោចទឹកគ្រប់ពេល យើងនឹងការពារទាំងយប់ទាំងថ្ងៃមិនឲ្យនរណាម្នាក់រងទុក្ខឡើយ។
4យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ! នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវាទាំងអស់វិញ។
5បើសិនជាគេទទួលយកការការពារ ហើយសាងសន្តិភាពជាមួយនិងយើង ចូលឲ្យពួកគេសាងសន្តិភាពជាមួយនិងយើងចុះ។
6ពេលថ្ងៃនោះមកដល់ ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី»។
7តើព្រះអម្ចាស់បានវាយប្រហារពួកយ៉ាកុប​ និងពួកអុីស្រាអែលដូចដែលព្រះអង្គបានវាយប្រហារពួកជាតិសាសន៍ដែលបានវាយប្រហារពួកគេឬ? តើពួកយ៉ាកុបហើយនិងអីុស្រាអែលត្រូវបានវាយប្រហារដូចពួកជាតិសាសន៍ដែលបានសម្លាប់ដោយពួកគេទេ?
8​ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកយ៉ាកុបនិងអីុស្រាអែលចេញដោយខ្យល់ ដែលនៅគ្រានោះគឺជាខ្យល់ពីទិសខាងកើត។
9ដូច្នេះអំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ ហើយនេះជាផលពីការដកអំពើបាបគេចេញ ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន។
10ត្បិតកំពែងទីក្រុងទាំងនោះនឹងត្រូវស្ងាត់ឈឹង ហើយមនុស្សដែលរស់នៅក្នុងក្រុងនោះ និងត្រូវបោះបង់ចោលដូចជាទីរហោស្ថាន។ ដែលនឹងមានសត្វគោរស់នៅទីនោះ នឹងស៊ីបំផ្លាញមែកខ្ចីរបស់ពួកវាផងដែរ។
11កាលណាមែកប្រែជាក្រៀមអស់ទៅ នោះគេនឹងកាច់វាចេញ។ ហើយពួកស្រីៗនឹងប្រមូលដុតចោល ដោយព្រោះពួកគេមិនយល់ ដូច្នេះព្រះដែលបានបង្កើតគេនឹងមិនមេត្តាដល់គេឡើយ ព្រះដែលបង្កើតគេនឹងមិនប្រទានក្តីករុណាដល់គេឡើយ។
12ដល់គ្រានោះមកដល់ ព្រះអម្ចាស់នឹងវាយជំរុះផលគេ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ ហើយឱពួកអុីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។
13នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។