ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរបន្តស្រឡាញ់គ្នាជាបងប្អូនជានិច្ច។
2កុំភ្លេចទទួលមនុស្សដទៃដោយភាពចៅរ៉ៅរាក់ទាក់។ ដោយហេតុនេះ មានបងប្អូនខ្លះបានទទួលទេវតាទាំងមិនដឹងខ្លួន។
3ចូរនឹកចាំពីអ្នកជាប់ឃុំឃាំង ដូចជាបងប្អូននៅជាប់ឃុំឃាំងជាមួយពួកគេដែរ។ ចូរនឹកចាំពីអ្នកដែលត្រូវធ្វើបាប ប្រៀបបីដូចជាបងប្អូនមានរូបកាយដូចពួកគេដែរ។
4ចូរបងប្អូនគោរពចុះចូលគ្នាក្នុងនាមជាស្វាមីភរិយា។ ចូរស្វាមីភរិយាស្មោះត្រង់នឹងគ្នា ដ្បិត ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សប្រាកចាកសីលធ៌ម និងមនុស្សផិតក្បត់។​
5ចូរបងប្អូនកុំស្រឡាញ់ប្រាក់។ ចូរស្កប់ចិត្តនឹងរបស់ដែលបងប្អូនមាន ដ្បិតព្រះជាម្ចាស់ផ្ទាល់មានព្រះបន្ទូលថា៖ «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់​ចោលអ្នកឡើយ»។
6ចូរឲ្យយើងចេះស្កប់ចិត្ត ដើម្បីឲ្យបងប្អូនមានចិត្តក្លាហានពោលថា៖ «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីសោះឡើយ»។ តើមាននរណាអាចតទល់នឹងខ្ញុំបាន។
7សូមពិចារណាមើលអ្នកដឹកនាំរបស់បងប្អូន ដែលប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់បងប្អូន និងពិចារណាអំពីលទ្ធផលនៃកិច្ចការរបស់ពួកគេ។ យកតម្រាប់តាមជំេនឿពួកគេ។
8ព្រះយេស៊ូនៅតែដដែលម្សិលម៉ិញ ថ្ងៃនេះ និងរហូតតទៅ។
9កុំបណ្តោយខ្លួនតាមសេចក្តីបង្រៀនចម្លែកផ្សេងនោះឡើយ។ ដ្បិត ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹងដោយសារព្រះគុណ ពុំមែនដោយសារវិន័យស្តីអំពីចំណីអាហារឡើយ ដ្បិត វាគ្មានប្រយោជន៍ចំពោះបងប្អូនទេ។
10យើងមានអាសនៈមួយ ដែលពួកអ្នកបម្រើក្នុងព្រះពន្លា គ្មានសិទ្ធិបរិភោគបានទេ។
11ដ្បិត ឈាមរបស់សត្វត្រូវគេសម្លាប់ជំនួសបាបមនុស្ស និងត្រូវមហាបូជាចារ្យនាំយកទៅថ្វាយនៅទីសក្ការៈបំផុត តែសាច់សត្វត្រូវគេដុតនៅក្រៅជំរំវិញ។
12ដូច្នេះ ព្រះយេស៊ូក៏រងទុក្ខខាងក្រៅទ្វារក្រុង ដើម្បីប្រោសមនុស្សឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតផ្ទាល់របស់ព្រះអង្គ។
13ចូរយើងចេញទៅខាងក្រៅជំរំ ទទួលភាពអាម៉ាស់រួមជាមួយព្រះអង្គ។
14ដ្បិត យើងពុំមានទីក្រុងអចិន្ត្រសយ៍នៅលើផែនដីឡើយ។ ផ្ទុយទៅវិញ យើងទន្ទឹងរង់ចាំព្រះមួយអង្គ ដែលត្រូវយាងមកនៅពេលខាងមុខវិញ។
15ដោយសារព្រះអង្គ ចូរយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជាម្ចាស់ជានិច្ច ដ្បិតផលផ្លែនៃបបូរមាត់ទទួលស្គាល់ព្រះនាមព្រះអង្គ។
16ចូរយើងកុំភ្លេចប្រព្រឹត្តអំពើល្អ និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងយញ្ញបូជាបែបនេះណាស់។
17ចូរគោព និងចុះចូលចំពោះអ្នកដឹកនាំបងប្អូន ដ្បិតពួកលោកមើលថែព្រលឹងបងប្អូន ដូចជាទទួលខុសត្រូវចំពោះព្រលឹងបងប្អូននៅចំពោះព្រះជាម្ចាស់។ ចូរគោពដើម្បីឲ្យអ្នកដឹកនាំបងប្អូនបម្រើដោយអំណរ ពុំមែនដោយការរអ៊ូរទាំដែលគ្មានប្រយោជន៍ចំពោះបងប្អូនឡើយ។​
18ចូរអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិកាភ្លឺស្វាង ដើម្បីរស់នៅឲ្យបានត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។
19ខ្ញុំលើកទឹកចិត្តបងប្អូនបន្តអធិស្ឋានថែមទៀត ដើម្បីឲ្យខ្ញុំនឹងត្រឡប់មកជួបបងប្អូនក្នុងពេលឆាប់ៗនេះ។
20ឥឡូនេះ សូមឲ្យព្រះជាម្ចាស់នៃេសេចក្តីសុខសាន្ត ដែលបានប្រោសបងប្អូនពីស្លាប់ឲ្យរស់ឡើងវិញ និងព្រះយេស៊ូជាគង្វាលដ៏ប្រសើរឧត្តម ដែលបានចង​សម្ពន្ធមេត្រីដ៏នៅអស់កល្បជានិច្ច ដោយសារព្រះលោហិតព្រះអង្គ
21និងបានធ្វើឲ្យបងប្អូនបានគ្រប់លក្ខណ៍ក្នុងគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ធ្វើការក្នុងយើងរាល់គ្នា ដើម្បីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត​ និងសូមថ្វាយសិរីរុងរឿងព្រះអង្គជាអង្វែងតទៅ។ អាម៉ែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
22ឥឡូវនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យ​ទទួល​ពាក្យលើកទឹកចិត្ត​ទាំង​នេះ​ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​សង្ខេបខ្លីៗ​ប៉ុណ្ណោះ។
23សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង ​បាន​រួច​ពី​ឃុំឃាំង​ហើយ ដែលខ្ញុំនឹងមកជួបបងប្អូន បើគាត់មកឆាប់ៗនេះ។
24សូម​ជម្រាបសួរ អ្នក​ដឹក​នាំ​​ និង​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់បងប្អូនផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។
25សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។