ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហាកាយ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្នុងខែទីប្រាំពីរ នៅថ្ងៃទីម្ភៃមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយះព្យាការីហាកាយថា
2«ចូរទៅប្រាប់សូរ៉ូបាបិល កូនសាលធាល ជាមន្ត្រីនៃជនជាតិយ៉ូដា និងមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់។ ដោយពោលថា
3នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន ហើយឥឡូវនេះអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មីមានសភាពដូចម្តេចដែ​រ អ្នករាល់គ្នាឃើញដំណាក់ថ្មីនេះ មិនល្អទាល់តែសោះ
4សូរ៉ូបាបិល​អើយ ចូរមានកម្លាំងចុះ! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ មហារបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា​ដាកអើយ ចូរមានកម្លាំងចុះ ប្រជាជនដែលនៅក្នុងទឹកដីអើយចូរមានកម្លាំងចុះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនឹងនៅជាមួយអ្នករាល់គ្នា នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល
5ដ្បិតព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចដែលយើងបានសន្យា នៅគ្រាដែលអ្នករាល់គ្នាចាកចេញពីអេសីុប។ សូមកុំភ័យខ្លាចអ្វីឡើយ!
6ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា នៅបន្តិចទៀត យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក
7យើងនឹងធ្វើឲ្យប្រជាជាតិកក្រើក ហើយគ្រប់ទាំងទ្រព្យសម្បត្តិដែលមានតម្លៃ និងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះពេញដោយសិរីរុងរឿង​ នេះជាព្រះបន្ទូលរបស់អម្ចាស់នៃពិភពទាំងមូល។
8ប្រាក់ និងមាសជាកម្មសិទ្ធរបស់យើង! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល
9សិរីរុងរឿងនៅក្នុងដំណាក់នេះនឹងថ្កុំថ្កើងឡើង ជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់់មុនផងដែរ នេះគឺព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ហើយយើងនឹងធ្វើឲ្យមានសេចក្តីសុខសាន្តនៅទីនេះផង! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល»
10នៅថ្ងៃទីម្ភៃបួន ក្នុងខែទីប្រាំបួន នៅក្នុងឆ្នាំទីពីនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកតាមរយះព្យាការីហាកាយថា
11ព្រះអម្ចាស់នៃពិភពលោកទាំងមូលមានបន្ទូលថា ចូរសួរទៅពួកបូជាចារ្យអំពីក្រិត្យវិន័យថា
12បើមានបុរសម្នាក់យកសាច់មកដាក់ក្នុងថ្នក់អាវដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំប័ុង បន្លែ ស្រា ប្រេង ឬអាហារផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជាបរិសុទ្ធដែរទេ? ពួកបូជាចារ្យឆ្លើយថា ​​«ទេ»
13បន្ទាប់មក លោកហាកាយបានមានប្រសាសន៍ទៀតថា​«ប្រសិនបើមាននរណាម្នាក់មិនស្អាតដោយព្រោះទៅប៉ះសាកសព ហើយក៏ទៅប៉ះរបស់ផ្សេងទៀត តើរបស់ទាំងនោះត្រឡប់ទៅជាមិនស្អាតដែរឬ?» ពួកបូជាចារ្យបានឆ្លើយថា «ត្រូវហើយ របស់ទាំងនោះនឹងមិនស្អាតប្រាកដណាស់»
14ដូច្នេះលោកហាកាយបានមានប្រសាសន៍ថា «ប្រជាជននេះក៏ដូច្នោះដែរ ហើយយើងចាត់ទុកប្រជាជាតិនេះមិនស្អាត ហើយរបស់អ្វីៗដែលគេធ្វើដោយដៃរបស់ពួកគេ ហើយពួកគេយកមកថ្វាយយើងនៅទីនេះក៏ចាត់ទុកជារបស់មិនស្អាតដែរ នេះគឹជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15ដូច្នេះ ចូរអ្នករាល់គ្នាគិតពិចារណាដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ មុនពេលដែលពួកអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា ដើម្បីសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់
16តើអ្នកគិតដូចម្តេចដែរ? នៅពេលដែលអ្នកទៅជង្រុកដើម្បីនឹងកើបស្រូវម្ភៃថាំង ប៉ុន្តែវាមានតែដប់ថាំងទេ ហើយពេលដែលអ្នករាល់គ្នាទៅកន្លែងបញ្ជាន់ស្រាទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង ប៉ុន្តែវាមានម្ភៃធុងប៉ុណ្ណោះ
17យើងបានធ្វើឲ្យអ្នករាល់គ្នារងទុក្ខវេទនា ដោយធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា​នឹងខូចខាត ស្រូវអ្នករាល់គ្នានឹងស្កក ហើយក៏មានព្រិលធ្លាក់មកបំផ្លាញអស់ តែទោះបីយ៉ាងណាក៏ដោយ អ្នករាល់គ្នាមិនវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18ដូច្នេះ​​​ ចូរឲ្យអ្នករាល់គ្នាគិតពិចារណាពីពេលនេះតទៅមុខ ចាប់តាំងពីថ្ងៃទីម្ភៃបួន ក្នុងខែទីប្រាំបួន ចាប់តាំងពីថ្ងៃដែលគេចាក់គ្រឹះសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់ ចូអ្នករាល់គ្នាគិតពិចារណាមើលចុះ!
19តើនៅក្នុងជង្រុកមានគ្រាប់ពូជទៀតទេ? សូម្បីតែ ចំម្ការទំពាំងបាយជូរ ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវក៏មិនមានផ្តល់ផល់ទៀតដែរ! ប៉ុន្តែ ចាប់ពីថ្ងៃនះទៅយើងនឹងប្រទានពរដល់អ្នក!»
20បន្ទាប់មកព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរ នៅថ្ងៃទីម្ភៃបួន ដដែលនោះថា
21«ចូរប្រាប់សូរ៉ូបាបិល ដែលជាមន្ត្រីរបស់នៃយូដាថា យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើកឡើង។
22ដ្បិត យើងនឹងទម្លាក់បល្ល័ងស្តេចរបស់នគរទាំងឡាយ ហើយបំផ្លាញកម្លាំងរបស់ប្រជាជាតិផ្សេងៗផងដែរ! យើងនឹងផ្តួលរលំរទេះចម្បាំង ព្រមទាំងអស់ អ្នកដែលបរទេះ យើងនឹងផ្តួសរលំសេះ ព្រមទាំងអ្នកជិះឲ្យធ្លាក់ចុះ ហើយបងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
23នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពលោកទាំងមូលមានព្រះបន្ទូលថា សូរ៉ូបាបិល ជាកូនរបស់សាលធាល ជាអ្នកបម្រើរបស់យើងអើយ យើងនឹងតែងតាំងអ្នក នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាអ្នកត្រួតត្រារបស់យើង ព្រោះយើងបានជ្រើសរើសអ្នកហើយ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។