ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហាកាយ 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅខែទីប្រាំមួយ​ នៃថ្ងៃទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយះ ព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនលោកសាលធាល ជាមន្ត្រីនៃជនជាតិយូដា និងដល់សម្តេចសង្ឃយេសួរ ជាកូនរបស់លោកយ៉ូសាដាកថា ពោលថា
2«ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ប្រជាជនទាំងនេះពោលថា វាមិនទាន់ដល់ពេលដែលត្រូវសង់ព្រះដំណាក់នៃព្រះអម្ចាស់ឡើងវិញទេ។
3ក្រោយមក ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកពួកគេតាមរយះ​​ព្យាការីហាកាយថា​​​​​​
4«ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើជាវេលាដែលឲ្យអ្នករាល់គ្នាគួរ រស់នៅក្នុងផ្ទះដែលរៀបចំដោយឈើដ៏មានតម្លៃដូច្នេះឬ?»
5ឥឡូវនេះព្រះ​អម្ចាស់​នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរអ្នករាល់គ្នារិះគិតផ្លូវប្រពឹត្រ្តរបស់ខ្លួនចុះ។
6អ្នករាល់គ្នាសាបព្រោះ ច្រើន ប៉ុន្តែច្រូតបានផលតិច​ អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ស្កល់់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្តៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកក្នុងថង់ធ្លុះ!
7ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរអ្នករាល់គ្នារិះគិតផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ»
8ចូរនាំគ្នាឡើងទៅលើភ្នំ ហើយយកឈើមកសង់ជាដំណាក់របស់យើង ដូច្នេះយើងពេញចិត្តដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9អ្នករាល់គ្នាប្រថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច អ្នករាល់គ្នាយកផលទាំនោះដាក់ចូលទៅក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ!​ តើហេតុអ្វី? ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «គឺមកពីដំណាក់របស់យើងបាក់បែកនៅ​ឡើយ ខណៈពេលដែលអ្នករាល់គ្នាខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន។
10ហេតុដូច្នេះបានជាមេឃទប់មិនឲ្យមានភ្លៀងធ្លាក់ ហើយដីក៏មិនបង្កើតផលផ្លែឲ្យអ្នករាល់គ្នាដែរ
11យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់មកលើផែនដី ហើយលើភ្នំ តាមវាលស្រែ លើចំការទំពាំងបាយជូ ចំការអូលីវ លើផលដំណាំនៅផែនដីនេះ លើមនុស្ស លើសត្វ និងកិច្ចការដែលអ្នករាល់គ្នាធ្វើ នោះនឹងមិនបង្កើតផលផ្លែឡើយ!»
12ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាល់មានបន្ទូលមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ​ ជាកូនរបស់លោក យ៉ូសាដាក​ ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសល់ ចូរឲ្យពួកគេស្តាប់បង្គាប់សេចក្តីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ តាមរយះព្យាការីហាកាយ ដោយកោតខ្លាចដល់ព្រះអម្ចាស់
13ពេលនោះលោកហាកាយ បាននាំយកព្រះបន្ទូលព្រះអម្ចាស់ដែលមានប្រសាសន៍ ទៅកាន់ប្រជាជន តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់ «យើងសិ្ថតនៅជាមួយអ្នករាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអមា្ចាស់!»
14ខណៈនោះព្រះអម្ចាស់បានដាស់តឿនស្មារតី លោកស៉ូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមន្ត្រីរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអម្ចាស់ក៏បានដាស់​តឿន​ស្មារតីប្រជាជនដែលនៅសេសសល់ ពួកគេនាំគ្នាមក ហើយចាប់ផ្តើមសង់ព្រះដំណាក់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
15នៅថ្ងៃទីម្ភៃបួនក្នុងខែ​ទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។