ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 36

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ (ដែលហៅថាអេដុមផងដែរ)។
2លោកអេសាវយកប្រពន្ធពីជនជាតិកាណាន។ អ្នកទាំងនេះគឺជាប្រពន្ធរបស់គាត់គឺ​នាង​អដា ជា​កូន​ស្រី​របស់​លោកអេឡូន ជនជាតិ​ហេត នាង​អហូលី‌បាម៉ា កូន​ស្រី​របស់លោកអណា ជាជីតារបស់លោកស៊ីបៀន ជនជាតិ​ហេវី
3និង​នាង​បាសម៉ាត ជា​កូនស្រី​របស់លោក​អ៊ីស‌្មាអែល ជាប្អូន​ស្រី​របស់​លោកនេបា‌យ៉ូ​ត។
4នាងអដាបង្កើតបានអេលី‌ផាស​ឲ្យ​លោក​អេសាវ ហើយនាង​បាស‌ម៉ាត​បង្កើត​រេហួល។
5​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូនប្រុស​របស់​លោក​អេសាវ ដែល​កើត​នៅ​ទឹកដី​កាណាន។
6លោកអេសាវបានយកភរិយា និងកូនប្រុសៗរបស់គាត់ ព្រមទាំងសមាជិកគ្រួសាររបស់គាត់ និងហ្វូងសត្វរបស់គាត់ និងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់​ ដែលគាត់រកបាននៅក្នុងទឹកដីកាណាន ហើយគាត់បានចាកចេញពីទឹកដីដែលលោកយ៉ាកុប ប្អូនប្រុសរបស់គាត់រស់នៅ។
7គាត់ធ្វើបែបនេះ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេច្រើនពេក ធ្វើឲ្យពួកគេមិនអាចនៅជាមួយគ្នាបាន។ ទឹកដីដែលពួកគេរស់នៅមិនអាចផ្គត់ផ្គង់ដល់ហ្វូងសត្វរបស់ពួកគេបានឡើយ។
8ដូច្នេះ លោកអេសាវ ដែលបានស្គាល់ជាជនជាតិអេដុមផងនោះ បានទៅតាំងលំនៅក្នុងតំបន់ភ្នំសៀរ។
9ទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ ជាជូនតារបស់ជនជាតិអេដុម នៅក្នុងតំបន់ភ្នំសៀរ។
10ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអេសាវ អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
11កូន​ប្រុសៗរបស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។
12នាង​ធីមណា ជា​ប្រពន្ធ​ចុង​របស់លោកអេលី‌ផាស ជា​កូន​ប្រុសរបស់​លោក​អេសាវ បង្កើត​​អាម៉ា‌ឡេក។ ​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។
13អ្នកទាំងនេះគឺកូនប្រុសៗ​របស់​លោករេហួល​ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​គឺជា​ចៅប្រុសៗ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
14ទាំងនេះគឺជាកូនប្រុសៗ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន ។ នាងបង្កើតឲ្យលោកអេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។
15អ្នកទាំងនេះគឺជាកុលសម្ព័ន្ធនៅក្នុងចំណោមពូជពង្សរបស់លោក​លោក​អេសាវ​៖ ពូជពង្សរបស់លោក​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស
16លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌នៃ​ពូជពង្សអេលី‌ផាស នៅ​ក្នុងទឹក​អេដុម ហើយ​ពួកគេគឺជាចៅប្រុសៗ​របស់​នាង​អដា។
17ទាំងនេះគឺជាអំបូររបស់លោក​រេហួល ​ជា​កូន​ប្រុសរបស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌​នៃអំបូររបស់លោក​រេហួល នៅ​ក្នុងទឹកដីអេដុម។
18ពួកគេគឺ​ជា​ចៅប្រុសៗរបស់​នាង​បាស‌ម៉ាត ​ភរិយា​របស់​លោក​អេសាវ។ អ្នកទាំងនេះគឺមេ‌នៃ​អំបូរ​របស់​នាង​អហូលី‌បាម៉ា ​ជា​ភរិយា​របស់​លោក​អេសាវ កូនស្រីរបស់លោកអណា។
19អ្នក​ទាំង​នេះ​គឺ​ជាកូន​ចៅ​របស់​លោក​អេសាវ ហើយ​ពួកគេទាំងនេះជា​មេ‌នៃអំបូររបស់ពួកគេរៀងខ្លួន។
20ទាំងនេះគឺជា​កូន​ប្រុសៗរបស់​លោក​សៀរ ជន‌ជាតិ​ហូរី ជាប្រជាជនដែលរស់នៅក្នុងទឹកដីនេះ មាន​ឡូថាន សូបាល ស៊ីបៀន អណា
21ឌីសុន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌នៃ​ជន‌ជាតិ​ហូរី ជាប្រជាជនរបស់​លោក​សៀរ នៅ​ក្នុងទឹកដីអេដុម។
22អ្នកទាំងនេះគឺជាកូនប្រុស​របស់​លោកឡូថាន មាន ហូរី និង​ហេ‌ម៉ាម ហើយ​នាង​ធីមណាគឺជាប្អូន​ស្រី​របស់​លោកឡូថាន។
23អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោក​សូបាល មាន​ អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។
24អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកស៊ីបៀនមាន​ អៃយ៉ា និង​អណា។ ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ​ឪពុករបស់គាត់។
25អ្នកទាំងនេះគឺជាកូន​ចៅរបស់​លោក​អណា​មាន ឌីសុន និង​នាង​អហូលី‌បាម៉ា កូនស្រីរបស់លោកអណា។
26អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកឌីសុន​មាន​ ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។
27អ្នកទាំងនេះគឺជាកូនប្រុសៗរបស់​លោកអេ‌ស៊ើរ​មាន​ ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។
28អ្នកទាំងនេះគឺជាកូនប្រុសៗ​របស់​លោកឌីសាន​មាន អ៊ូស និង​អរ៉ាន។
29អ្នកទាំងនេះគឺជាអំបូររបស់លោក​ហូរី​មានឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និង​ឌីសាន។
30អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ជនជាតិ​ហូរី តាម​​អំបូរ​របស់​គេនៅក្នុងទឹកដី​សៀរ។
31ទាំងនេះគឺជា​ស្ដេច​គ្រង​រាជ្យ​នៅ​ក្នុងទឹកដីអេដុម មុនពេលស្តេចផ្សេងគ្រងរាជ្យនៅក្នុងទឹកដី​អ៊ីស្រា‌អែល
32ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បារបស់ព្រះអង្គ ក្នុងទឹកដី​អេដុម។
33នៅពេលព្រះ‌បាទ​បេឡា​បានសុគត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
34នៅពេលព្រះ‌បាទ​យ៉ូបាប​សុគតទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ក្រុង​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។​
35នៅពេលព្រះ‌បាទ​ហ៊ូសាំ​សុគតទៅ ព្រះ‌បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ ទី​ក្រុងរបស់ព្រះអង្គគឺ​អាវីត។
36នៅពេលព្រះ‌បាទ​ហាដាឌ​សុគតទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
37នៅពេលព្រះ‌បាទ​សាំឡាសុគតទៅ នោះព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
38នៅពេលព្រះ‌បាទ​សូលសុគត​ទៅ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។
39នៅពេលព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរសុគតទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួសព្រះអង្គ។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។
40អ្នកទាំងនេះគឺជាឈ្មោះ​មេ‌នៃអំបូររបស់​ជន‌ជាតិ​អេសាវ តាម​អំបូរ និង​តាម​ទឹក​ដីរបស់ពួកគេ តាមឈ្មោះរបស់ពួកគេគឺ លោក​ធីមណា លោក​អាល‌វ៉ា លោក​យេថេត
41លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន
42លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ
43លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ អ្នកទាំង​នេះគឺជា​មេ‌​នៃ​ជន‌ជាតិ​អេដុម ទៅតាម​ទី​លំ‌នៅ និង​ទៅតាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ នេះគឺលោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។