1បន្ទាប់ការទាំងនេះកើតឡើង ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអាប់រ៉ាមនៅក្នុងនិមិត្តថា៖ «អាប់រ៉ាមអើយ! កុំខ្លាចអី យើងជាខែល និងជារង្វាន់ដ៏ធំរបស់អ្នក»។
2លោកអាប់រ៉ាមទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ? បើទូលបង្គំគ្មានកូនដូច្នេះ ហើយអ្នកដែលនឹងទទួលកេរមត៌កនៅក្នុងផ្ទះរបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញទេ»។
3លោកអាប់រ៉ាមបន្តទៀតថា៖ «ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូន មើល មានតែអ្នកបម្រើនៅក្នុងផ្ទះរបស់ទូលបង្គំទេ នឹងទទួលកេរមត៌ករបស់ទូលបង្គំ»។
4មើល៍ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់គាត់ ថា៖ «បុរសនេះនឹងមិនទទួលកេរមត៌ករបស់អ្នកឡើយ ប៉ុន្តែ ម្នាក់ដែលកើតចេញពីរូបកាយរបស់អ្នកទេ ដែលនឹងទទួលកេរមត៌ករបស់អ្នក»។
5បន្ទាប់មក ព្រះអង្គបាននាំគាត់ចេញមកក្រៅ ហើយមានបន្ទូលថា៖ «ចូរមើលទៅស្ថានសួគ៌ ហើយរាប់ចំនួនផ្កាយ ប្រសិនបើ អ្នកអាចរាប់ចំនួនវាបាន»។ បន្ទាប់មកព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ដូច្នេះ អ្នកនឹងរាប់ពូជពង្សរបស់អ្នកបានហើយ»។
6គាត់បានជឿលើព្រះអម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិត។
7ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នកចេញពីក្រុងអ៊ើរ ទឹកដីខាល់ដេ យើងនឹងប្រគល់ទឹកដីនេះជាកេរមត៌កដល់អ្នក»។
8គាត់ទូលថា៖ «ព្រះអម្ចាស់ដ៏ជាព្រះអើយ តើទូលបង្គំដឹងបានយ៉ាងដូចម្តេចថា ទូលបង្គំនឹងបានទទួលវានោះ?»
9បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មើល៍ ចូរយកគោញីមួយអាយុបីឆ្នាំ ពពែញីមួយអាយុបីឆ្នាំ និងកូនចៀមឈ្មោលមួយអាយុបីឆ្នាំ ព្រាបមួយ និងលលកជំទើរមួយមក»។
10គាត់បានយកសត្វទាំងអស់នោះមកថ្វាយព្រះអង្គ ហើយកាត់ពួកវាជាពីរ និងយកមកពាក់កណ្តាលមកដាក់ផ្ទុយគ្នា ប៉ុន្តែ គាត់មិនបានពុះសត្វស្លាបទេ។
11ពេលនោះ មានត្មាតមកឆាបសាច់សត្វ លោកអាប់រ៉ាមបានដេញវា។
12បន្ទាប់មក នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមងងុយគេងជាខ្លាំង ហើយមើល មានភាពងងឹត និងគួរឲ្យភ័យខ្លាចជាខ្លាំងចំពោះគាត់។
13បន្ទាប់ពី ព្រះអម្ចាស់មានបន្ទូលមកលោកអាប់រ៉ាមថា៖ «ចូរដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងក្លាយជាជនបរទេសនៅក្នុងទឹកដីសាសន៍ដទៃដែលមិនមែនជាទឹកដីរបស់ខ្លួន ហើយនឹងក្លាយជាទាសករ ហើយត្រូវគេជិះជាន់អស់រយៈពេលបួនរយឆ្នាំ។
14យើងនឹងជំនុំជម្រះប្រជាជាតិដែលពួកគេនឹងបម្រើនោះ ហើយបន្ទាប់មកពួកគេនឹងចេញពីប្រទេសនោះជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក។
15ប៉ុន្តែ អ្នកនឹងត្រឡប់ទៅឯឪពុករបស់ដោយសេចក្តីសុខសាន្ត ហើយអ្នកនឹងត្រូវបញ្ចុះក្នុងផ្នូរក្នុងអាយុវែងល្អហើយ។
16នៅក្នុងជំនាន់ទីបួន ពួកគេនឹងមកទីនេះម្តងទៀត ដើម្បីអំពើរំលងរបស់អាម៉ូរីមិនទាក់កម្រិតរបស់វានៅឡើយ»។
17នៅពេលថ្ងៃជិតលិច ហើយសេចក្តីងងឹតក៏មកដល់ មើល៍ មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ។
18នៅថ្ងៃនោះ ព្រះអម្ចាស់បានធ្វើសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក ពីទន្លេអេស៊ីប រហូតដល់ទន្លេធំអឺប្រាត
19ជនជាតិកែន ទឹកដីកេនិស៊ីត ទឹកដីកាត់ម៉ូនី
20ទឹកដីហេត ទឹកដីពេរិស៊ីត ទឹកដីរេផែម
21ទឹកដីអាម៉ូរី ទឹកដីកាណាន ទឹកដីគើកាស៊ី និងទឹកដីយេប៊ូស»។