ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ មានសិម ហាំ និងយ៉ាផេត។ ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនទាំងនេះ។
2កូនប្រុសៗរបស់លោកយ៉ាផេត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។
3កូនប្រុសៗរបស់លោកកូមើរគឺអ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។
4កូនប្រុសៗរបស់លោកយ៉ាវ៉ានគឺអេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។
5ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក ហើយចេញទៅក្នុងទឹកដីរបស់ពួកគេ ពួកគេមានភាសារៀងៗខ្លួន ទៅតាមអំបូរ និងប្រជាជាតិរៀងខ្លួន។
6កូនប្រុសៗរបស់លោកហាំគឺគូស មីសរ៉ែម ពូថ និង​កាណាន។
7កូនប្រុសៗរបស់គូសគឺ​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូនប្រុសៗរបស់លោករ៉ាម៉ាគឺ​សេបា និង​ដេដាន់។
8លោកគូសជាឪពុករបស់លោក​នីមរ៉ូដ ​លោក​នីមរ៉ូដ​នេះហើយ​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។
9លោកគឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់។ ហេតុនេះហើយបានជាមានពាក្យថា «លោកនីមរ៉ូដ គឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់»។
10អាណាចក្រទីមួយរបស់លោកគឺបាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ទឹកដីស៊ីណើរ។
11ក្រៅពីទឹកដីទាំងនោះ លោកបានទៅទឹកដីអាសស៊ើរ ហើយបានសង់ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស
12និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។ វាជាទីក្រុងដ៏ធំមួយ។
13លោកមីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម។
14ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម (ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន) និង​ជន‌ជាតិ​កាប់‌ថោរីម។
15លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បងរបស់គាត់ និង​ហេត
16ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី
17ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី
18ជន‌ជាតិ​អើវ៉ា‌ឌីតសេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីតផងដែរ។ ហើយក្រោយមកអំបូរកាណានបានបែកខ្ញែកគ្នា។
19ព្រំប្រទល់ទឹកដីជនជាតិកាណានចាប់ពី​ក្រុង​ស៊ីដូន ឆ្ពោះទៅ​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម និង​រហូត​ទៅ​ដល់​ក្រុង​ឡាសាថែមទៀតផង។
20អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ និងអំបូររបស់ពួកគេ តាមភាសារបស់ពួកគេ នៅក្នុងទឹកដីរបស់ពួកគេ និងនៅក្នុងប្រទេសរបស់ពួកគេដែរ។
21លោកសិមជាបងប្រុសច្បងរបស់លោកយ៉ផេតក៏មានកូនប្រុសៗផងដែរ។ លោកសិមជាបុព្វបុរសរបស់មនុស្សទាំងអស់របស់ជន‌ជាតិ​ហេប៊ើរ។
22​កូនប្រុសៗរបស់លោក​សិម​គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក សាឌ‌លូឌ និង​អើរ៉ាម។
23កូនប្រុសៗរបស់លោកអើរ៉ាមគឺ អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។
24លោកអើប៉ាក‌សាឌ​ជាឪពុករបស់​សេឡា ហើយ​សេឡា​ជាឪពុករបស់ហេប៊ើរ។
25លោកហេប៊ើរមាន​កូន​ប្រុស​ពីរ​នាក់។ កូនប្រុសមួយឈ្មោះ​ផា‌ឡេក ដ្បិត​ នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា។ ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។
26លោកយ៉ុក‌ថានជាឪពុករបស់​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា
27ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា
28អូបាល អប៊ី‌ម៉ែល សេបា
29អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នេះគឺជា​កូនប្រុសៗ​របស់​លោក​យ៉ុកថានទាំងអស់។
30ទឹកដីរបស់ពួកគេ​ចាប់​តាំង​ពី​​ក្រុងមេសា ​រហូត​ទៅ​ដល់​ក្រុងសេផារ នៅតំបន់​ភ្នំ​ខាង​កើត។
31ពួកគេគឺជា​ពូជ‌ពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ទឹកដី និង​តាម​ជនជាតិរបស់​គេ។
32អ្នកទាំងនេះគឺជាអំបូរកូនប្រុសៗរបស់លោកណូអេ តាមពង្សាវតារបស់ពួកគេ តាមប្រជាជាតិរបស់ពួកគេ។ ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី បន្ទាប់ពីទឹកជំនន់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។