1កាលលោកអែសរ៉ាកំពុងអធិស្ឋាន និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ហើយក្រាបនៅមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ នោះមានជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេងៗ នាំគ្នាមកជុំវិញលោក ហើយប្រជាជនក៏យំសោកយ៉ាងខ្លាំង។
2ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល ជាកូនចៅរបស់លោកអេឡាំ ពោលទៅកាន់លោកអែសរ៉ាថា «យើងខ្ញូំបានប្រព្រឹត្តអំពើរំលងទាស់នឹងព្រះរបស់យើងខ្ញុំ ដោយបានរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងទឹកដីនេះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ប្រជាជនអ៊ីស្រាអែលនៅតែមានសង្ឃឹម។
3ដូច្នេះ សូមឲ្យយើងខ្ញុំចងសម្ពន្ធមេត្រីជាមួយព្រះនៃយើង យើងខ្ញុំនឹងបោះបង់ប្រពន្ធជនជាតិដ៏ទៃ និងកូនទាំងប៉ុន្មានដែលកើតពីស្ត្រីទាំងនោះ យើងខ្ញុំសុខចិត្តធ្វើតាមឲឱវាទរបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។
4សូមលោកក្រោកឡើង ដ្បិតនេះជាកិច្ចការរបស់លោក ហើយយើងខ្ញុំក៏នៅជាមួយលោកដែរ។ សូមមានចិត្តក្លាហានឡើង ហើយសម្រេចកិច្ចការនេះទៅ»។
5ពេលនោះ លោកអែសរ៉ាក្រោកឡើង ហើយបង្គាប់ឲ្យមេដឹកនាំពួកបូជាចារ្យ ពួកលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានឲ្យស្បថ ដើម្បីឲ្យគេធ្វើតាមពាក្យស្បថនោះ។ ដូច្នេះពួកគេក៏នាំគ្នាស្បថ។
6បន្ទាប់មក លោកអែសរ៉ាបានក្រោកឡើងនៅមុខព្រះដំណាក់របស់ព្រះ ហើយក៏ចូលក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះលោកមិនព្រមបរិភោគអាហារ ឬផឹកទឹកឡើយ ដ្បិតលោកមានចិត្តសោកសង្រេកដោយសារអំពើរំលងរបស់ប្រជាជន ដែលជាប់ជាឈ្លើយហើយវិលមកវិញ។
7ដូច្នេះ គេក៏ចេញប្រកាសពាសពេញទឹកដីយូដា និងក្រុងយេរូសាឡឹម ដល់ពួកអ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញ ឲ្យគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។
8ហើយអ្នកណាមិនព្រមមកក្នុងរយះពេលបីថ្ងៃ តាមបង្គាប់របស់ពួកមេដឹកនាំ និងព្រឹទ្ធាចារ្យ នោះគេនឹងរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយអ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជុំនំនៃពួកអ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញទៀតផង។
9ដូច្នេះ ពួកប្រុសៗទាំងអស់ក្នុងស្រុកយូដា និងបេនយ៉ាមីន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹមក្នុងអំឡុងពេលបីថ្ងៃ។ នៅថ្ងៃទីម្ភៃ ក្នុងខែប្រាំបួន។ ប្រជាជនទាំងអស់នោះអង្គុយនៅក្នុងទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ទាំងញាប់ញ័រដោយព្រោះព្រឹត្តិការណ៍នេះ ហើយមានភ្លៀងយ៉ាងធំ។
10លោកបូជាចារ្យអែសរ៉ា ក្រោកឈរឡើង មានប្រសាសន៍ទៅគេថា «អ្នករាល់គ្នាបានប្រព្រឹត្តអំពើរំលង ដោយបានរៀបការជាមួយស្រ្តីជនជាតិដ៏ទៃ។ ហើយធ្វើឲ្យជនជាតិអ៊ីស្រាអែលមានទោសកាន់តែច្រើនឡើង។
11ដូច្នះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហប្ញទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីជនជាតិរស់នៅក្នុងស្រុកនោះ និងចេញពីប្រពន្ធជាស្ត្រីជនជាតិដ៏ទៃទៅ»។
12ពេលនោះ ក្រុមជុំនំទាំងអស់ក៏ឆ្លើយតប ដោយបន្លឺសំឡេងខ្លាំងៗថា «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក។
13ប៉ុន្តែ មានមនុស្សច្រើនណាស់ ហើយនេះក៏ជារដូវភ្លៀងទៀតផង។ យើងខ្ញុំមិនអាចឈរនៅខាងក្រៅបានទេ ហើយនេះក៏មិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយះពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើរំលងយ៉ាងខ្លាំង។
14ដូច្នេះ សូមឲ្យពួកមេដឹកនាំរបស់យើងខ្ញុំ ឈរតំណាងឲ្យក្រុមជុំនំទាំងមូលវិញ។ សូមឲអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ដែលបានយកប្រពន្ធជាស្រ្តីជនជាតិដ៏ទៃ ត្រូវចូលមកបង្ហាញខ្លួនចំពោះមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងពួកចៅក្រមនៃក្រុងនីមួយៗបានកំណត់ទុក យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។
15មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះដែលជំទាស់នឹងការសម្រេចនេះ ហើយមានលោកមស៊ូឡោម និងលោកសាប់ថាយ ជាពួកលេវីបានជួយគាំទ្រអ្នកទាំងពីរ។
16បន្ទាប់មក ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ ក៏បានធ្វើដូច្នោះ។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសបុរសៗ ពីមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿង នៅថ្ងៃទីមួយ ក្នុងខែទីដប់។
17ដោយនៅថ្ងៃទីមួយ ក្នុងខែទីមួយ គេក៏បានសម្រេចការពិនិត្យមើលសំណុំរឿងដែលបុរសទាំងអស់ ដែលបានរៀបការនឹងស្រ្តីជនជាតិដ៏ទៃនោះ។
18ក្នុងចំណោមកូនចៅពួកបូជាចារ្យ ដែលបានរៀបការជាមួយស្រ្តីជនជាតិដ៏ទៃ។ មានកូនចៅលោកយេសួ ជាកូនលោកយ៉ូសាដាក និងបងប្អូនរបស់លោកមាន លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
19ហើយពួកគេសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន។ ហើយដោយព្រោះពួកគេមានបាប ហើយគេថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។
20ក្នុងចំណោមពួកកូនចៅលោកអ៊ីមមើរ គឺលោកហាណានី និងលោកសេបាឌា។
21ក្នុងចំណោមពួកកូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអ៊ូស៊ីយ៉ា។
22ក្នុងចំណោមពួកកូនចៅលោកប៉ាសហ៊េុីរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និងលោកអេឡាសារ។
23ក្នុងចំណោមពួកលេវី មានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា- ហៅកេលីថា លោកពេថាហ៊ីយ៉ា យូដានិងលោកអេលាស៊េើុរ។
24ក្នុងចំណោមពួកអ្នកចម្រៀងមានលោកអេលីយ៉ាហ៊ីប។ ក្នុងចំណោមពួកអ្នកយាមទ្វា មានលោកសាលូម លោកថេលែម និងលោកអ៊ូរី។
25ក្នុងចំណោមជនជាតិអ៊ីស្រាអែល ក្នុងចំណោមកូនចៅលោកប៉ារ៉ូស មានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និងលោកបេណាយ៉ា។
26ក្នុងចំណោមពួកកូនចៅលោកអេឡាំ មានលោកម៉ាថានា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។
27ក្នុងចំណោមពួកកូនចៅលោកសាធូ មានលោកអេលីយ៉ូណៃ លោកអេលីយ៉ាហ៊ីប លោកម៉ាថានា លោកយេរេម៉ុត លោកសាបាដ និងលោកអស៊ីសា។
28ក្នុងចំណោមពួកកូនចៅលោកបេបៃ មានលោកយ៉ូហាណាន លោកហាណានា លោកសាប់បាយ និងលោកអ័តឡាយ។
29ក្នុងចំណោមពួកកូនចៅលោកបានីមាន លោកមស៊ូឡាំ លោកម៉ាលូក លោកអដាយ៉ា លោកយ៉ាស៊ូប លោកស្អាល និងលោករ៉ាម៉ូត។
30ក្នុងចំណោមពួកកូនចៅលោកប៉ាហាត់ ម៉ូអាប់ មានលោកអាដណា លោកកេឡាស លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាថានា លោកបេសាលាល លោកប៊ីនុយ និងលោកម៉ាណាសេ។
31ក្នុងចំណោមពួកកូនចៅលោកហារីម មានលោកអេលាស៊េុើរ លោកយីសយ៉ា លោកម៉ាល់គា លោកសេម៉ាយ៉ា លោកស៊ីម្មាន
32លោកបេនយ៉ាមីន លោកម៉ាលូក និងលោកសេម៉ារីយ៉ា។
33ក្នុងចំណោមពួកកូនចៅលោកហាស៊ូម មានលោកម៉ាថ្នាយ លោកម៉ាត់ថាត់ថា លោកសាបាដ លោកអេលីផាលេត លោកយេរេម៉ៃ លោកម៉ាណាសេ និងលោកស៊ីម៉ៃ។
34ក្នុងចំណោមពួកកូនចៅលោកបានីមាន លោកម៉ាដាយ លោកអាំរ៉ាម លោកអ៊ូអែល
35លោកបេណាយ៉ា លោកបេឌីយ៉ា លោកកេលូហ៊ូវ
36លោកវ៉ានីយ៉ា លោកម្រេម៉ុត លោកអេលីយ៉ាស៊ីប
37លោកម៉ាថានា លោកម៉ាថ្នាយ និងលោកយេសាយ។
38ក្នុងចំណោមពួកកូនចៅលោកប៊ីនុយ មានលោកស៊ីម៉ៃ
39លោកសេលេមា លោកណាថាន លោកអដាយ៉ា
40លោកម៉ាកណាដបៃ លោកសាសៃ លោកសារ៉ៃ
41អសារាល លោកសេលេមា លោកសេម៉ារីយ៉ា
42លោកសាលូម លោកអម៉ារា និងលោកយ៉ូសែប។
43ក្នុងចំណោមពួកកូនចៅលោកនេបូ មានលោកយីអែល លោកម៉ាធិធា លោកសាបាដ លោកសេប៊ីណា លោកយ៉ាដៃ លោកយ៉ូអែល និងលោកបេណាយ៉ា។
44អ្នកទាំងអស់នេះបានរៀបការជាមួយស្រ្តីជនជាតិដ៏ទៃ ហើយមួយចំនួនមានកូនទៀតផង។