1ក្នុងឆ្នាំទីសាមសិប ខែទីបួន ហើយនៅថ្ងៃទីប្រាំនៃខែនោះ វាបានមកដល់ ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ។ ផ្ទៃមេឃបានបើកចំហ ហើយខ្ញុំបានឃើញនិមិត្តពីព្រះជាម្ចាស់។
2នៅថ្ងៃទីប្រាំនៃខែនោះ ហើយក៏ជាឆ្នាំទីប្រាំនៃការជាប់ជាឈ្លើយរបស់ស្តេចយ៉ូយ៉ាគីន
3ដ្បិត ព្រះបន្ទូលនៃព្រះអម្ចាស់មានព្រះបន្ទូលមកដល់អេសេគាលជាកូនប៊ូស៊ី ដែលជាបូជាចារ្យនៅក្នុងទឹកដីខាល់ដេក្បែរទន្លេកេបារ ហើយព្រះហស្តនៃព្រះអម្ចាស់ដាក់លើលោកនៅទីនោះ។
4ក្រោយមក ខ្ញុំបានមើលទៅ ហើយក៏មានខ្យល់ព្យុះចេញមកពីទិសខាងជើង មានដុំពពកយ៉ាងធំ ហើយបញ្ចេញពន្លឺនៅខាងក្នុង ហើយពន្លឺនៅជុំវិញ និងនៅខាងក្នុងវាដែរ ហើយភ្លើងនោះចេញពន្លឺមានពណ៌លឿងទុំនៅក្នុងពពក។
5ហើយនៅចំកណ្ដាលនោះ ក៏មានដូចជាសត្វដែលមានជីវិតបួនរូប។ គឺជាភាពដូចរបស់សត្វទាំងនោះ ពួកគេគ្រប់គ្នាមានភាពដូចជាមនុស្ស
6ប៉ុន្តែ ពួកគេម្នាក់ៗមានមុខដល់ទៅបួន ហើយសត្វដែលមានជីវិតទាំងនោះ ម្នាក់ៗគឺមានស្លាបបួន។
7ជើងសត្វទាំងនោះគឺត្រង់ៗ ប៉ុន្តែ បាតជើងដូចជាក្រចកសេះ នៃកំភួនជើងគោដែលភ្លឺចាំងដូចជាខាត់លង្ហិនដែរ
8ប៉ុន្តែ ពួកគេមានដៃជាមនុស្សនៅក្រោមស្លាបមានគ្រប់ទាំងបួនទិស។ ដ្បិត ទាំងបួន មុខរបស់ពួកគេ ហើយនិងស្លាបគឺយ៉ាងនេះ។
9ស្លាបរបស់ពួកសត្វទាំងនោះ គឺជាប់គ្នាស្មើណាស់ ពីស្លាបមួយទៅជាប់មួយទៀត ហើយស្លាបនិមួយៗគឺមិនប្រច្រាស់គ្នាឡើយ ផ្ទុយទៅវិញ ស្លាបទាំងនោះគឺត្រង់ទៅមុខ។
10ភាពដូចនៃមុខរបស់ពួកគេដូចជាមុខមនុស្សដែរ។ ទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ហើយទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង។ ពួកគេទាំងបួនមានមុខដូចជាឥន្ទ្រីដែរ។
11មុខរបស់ពួកគេគឺដូច្នោះ មានស្លាបពីរជាប់តគ្នាត្រដាងខាងលើ ដូច្នោះ ហើយស្លាបរបស់ពួកគេបានលាត្រឡាងឡើងនៅលើ ហើយតួមានជីវិតទាំងនោះមានស្លាបមួយគួរ ហើយស្លាបនោះដែលប៉ះស្លាបតួរមានជីវិតផ្សេងទៀត ហើយស្លាបមួយគួរនោះបិតបាំងខ្លួនរបស់គេ
12ម្នាក់ៗបានហោះទៅខាងមុខ ហើយកន្លែងណា ដែលព្រះវិញ្ញាណឲ្យពួកគេទៅ ពួកគេក៏ទៅតាម ដោយមិនដែលងាកក្រោយឡើយ។
13ដ្បិតតួរដែលមានជីវិតទាំងនោះ ទ្រង់ទ្រាយរបស់ពួកគេដូចជារងើកភ្លើង ហើយក៏ដូចជាចន្លុះឆេះដែរ ពន្លឺភ្លើងបានទ្រោលចុះឡើងនៅកណ្ដាលតួរមានជីវិតទាំងនោះ ហើយក៏មានភ្លើងចាំងនៃផ្លេកបន្ទោរ។
14តួរដែលមានជីវិតទាំងនោះ ក៏បានហោះទៅមុខហើយមកក្រោយវិញ ហើយពួកគេមើលទៅដូចជាផ្លេកបន្ទោរ!
15ពេលខ្ញុំកំពុងមើលទៅកាន់តួរមានជីវិតទាំងនោះ នៅទីនោះគឺមានកង់នៅលើដី ដែលក្បែរតួរមានជីវិតទាំងនោះ។
16ការនេះគឺមានភាពដូច ជាទំរង់របស់កង់ទាំងនោះ ហើយកង់នីមួយៗមើលទៅដូចជាត្បូងកណ្ដៀង ហើយកង់ទាំងបួនមានរាងដូចគ្នា ទំរង់ភាពដូចរបស់ពួកគេ គឺដូចជាកង់មួយបានប្រសព្វជាមួយកង់ផ្សេងទៀត។
17ពេលកង់ទាំងនោះធ្វើចលនា គឺកង់ទាំងអស់ទៅមុខមិនមានការបែរទៅរកទិសណាផ្សេងពីផ្លូវខាងមុខរបស់តួរមានជីវិតទេ។
18ហើយដូចជាខ្នងកង់វិញ គឺកង់ទាំងនោះខ្ពស់គួរអោយខ្លាច ដ្បិតខ្នងកង់ទាំងបួននោះ មានពេញដោយគ្រប់ភ្នែកនៅជុំវិញ។
19កាលណាតួរមានជីវិតទាំងបួនបានហោះទៅមុខ កង់ទាំងនោះក៏អមទៅជាមួយដែរ។ កាលណាតួរមានជីវិតទាំងបួនបានលើកឡើងផុតពីផេនដីទៅ កង់ទាំងនោះក៏បានលើកឡើងទៅជាមួយដែរ។
20ទីកន្លែងណាដែលព្រះវិញ្ញាណបានទៅ ពួកតួរមានជីវិតក៏ទៅតាម កង់ទាំងនោះក៏ហោះឡើងទៅជាមួយដែរ ដ្បិតវិញ្ញាណរបស់តួរមានជីវិតទាំងនោះបាននៅក្នុងកង់នោះដែរ។
21ពេលណាតួរមានជីវិតនោះទៅមុខ កង់ក៏ទៅដែរ ពេលណាតូរមានជីវិតនោះឈប់ កង់ក៏ឈប់ដែរ កាលណាតួរមានជីវិតនោះឡើងផុតពីដី កង់ទាំងនោះក៏លើកឡើងទៅជាមួយគ្នា ដោយព្រោះវិញ្ញាណរបស់តួរមានជីវិត បាននៅក្នុងកង់ទាំងនោះ។
22នៅខាងលើក្បាលតួរមានជីវិតទាំងនោះ មានដូចជាផ្ទៃដ៏ធំមួយនៅលើកំពូល វាមើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួរមានជីវិតទាំងនោះ។
23នៅក្រោមផ្ទៃដ៏ធំនោះ ស្លាបរបស់តួមានជីវិតនៅមួយបាន ត្រដាងទៅត្រង់តៗគ្នាហើយប៉ះស្លាបគ្នាទៅវិញទៅមក។ តួរមានជីវិតនីមួយៗគឺមានគួ ដើម្បីបិតបាំងពួកគេ ហើយគួនីមួយៗក៏អាចយកមកបាំងបិតរងកាយរបស់ពួកគេដែរ។
24បន្ទាប់មក ខ្ញុំបានឮសូរសម្លេងរបស់ពួកគេ។ ដូចជាសូរទឹកធ្លាក់ដ៏ធំ។ គឺដូចជាព្រះសូរសៀងនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តា នៅពេលណាពួកតួរមានជីវិតធ្វើចលនា។ គដូចជាសម្លេងព្យុុះភ្លៀង។ ដូចជាសម្លេងកងទ័ពដែរ។ កាលណាតួទាំងនោះឈប់ ក៏ទម្លាក់ស្លាបចុះមកវិញ។
25មានឮសំឡេងពីផ្ទៃមេឃមកដល់ខាងក្រោម លើក្បាលតួមានជីវិតទាំងនោះ ពួកគេក៏នៅស្ងៀមហើយដាក់ស្លាបចុះ។
26ពីលើផ្ទៃដ៏ធំហើយនៅខាងក្រោម ដែលនៅពីលើក្បាលដូចជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយមើលពីទ្រង់ទ្រាយដែលមានរាងដូចជាបល្ល័ង្ក នោះក៏មានឃើញ ដូចជារូបរាងមនុស្សម្នាក់។
27ខ្ញុំក៏ឃើញពន្លឺពណ៌ដូចជាលង្ហិនខាត់រលោង មើលទៅដូចជាភ្លើងនៅខាងក្នុងវា ដូចជាត្រគាករបស់វាឡើងទៅលើ ហើយខ្ញុំក៏ឃើញពីត្រគាកចុះទៅខាងក្រោម ដែលមើលទៅដូចជាភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញផង។
28មានភាពដូចជាឥន្ទធនូដែលនៅក្នុងពពក ក្នុងថ្ងៃដែលមានភ្លៀង ហើយក៏មានដូចជាពន្លឺភ្លើនៅជំវិញវាផងដែរ។ វាដូចជារូបរាងដែលដូចជាសិរីល្អរបស់ព្រះអម្ចាស់។ ពេលខ្ញុំបានឃើញវា ខ្ញុំក្រាបចុះដល់ដី ហើយខ្ញុំឮព្រះសម្លេងបានថ្លែងឡើង។