1ព្រះចៅអហាស៊ូរុស បានបង្ខំប្រជាជនដែលរស់នៅលើដីគោក ហើយនិងនៅលើកោះនានានៅតាមផ្ទៃសមុទ្រ ឲ្យបង់ពន្ធដារ។
2ហើយអស់ទាំងប្ញទ្ធិអំណាច និងកិច្ចការនៃព្រះចេស្តា ព្រមទាំងសេចក្តីដែលរៀបរាប់អំពីព្រះរាជាប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែបានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចស្រុកមេឌី និងពែរ្ស។
3ដ្បិតលោកម៉ាដេកាយ ដែលជាជនជាតិយូដា ដែលបានទទួលដំណែងធំជាងគេ បន្ទាប់ពីព្រះចៅអហាស៊ូរុស។ លោកជាវិរៈជនមួយរូបក្នុងចំណោមជនជាតិយូដា ដែលបងប្អូនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា លោកតែងតែផ្តល់ផលប្រយោជន៍ និងសេចក្តីសុខសាន្តជូនប្រជាជនរបស់លោកជានិច្ច។