ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ដានីយ៉ែល 12

Read Scripture freely. Divine Threads study for this chapter is coming later.

1«នៅគ្រានោះមហាទេវតាមីកែល ដែលថែរក្សាប្រជាជនរបស់លោកបានក្រោកឡើង។ នឹងមានគ្រាដ៏វេទនា​ ដែលមិនដែលកើតមានពីមុន តាំងពីមានជាតិសាសន៍ផ្សេងៗរហូតដល់ពេលនេះ។ នៅគ្រានោះប្រជាជនរបស់លោកនឹងត្រូវបានសង្គ្រោះ គឺអស់អ្នកដែលមានឈ្មោះបានកត់នៅក្នុងក្រាំង។
2មនុស្សជាច្រើនដែលបានដេកនៅលើធលីដីនឹងក្រោកឡើង ខ្លះទទួលបានជីវិតអស់កល្បជានិច្ច ខ្លះទទួលបានភាពអាម៉ាស់ព្រមទាំងទទួលបានទោសអស់កល្បជានិច្ច។​
3ចំពោះអ្នកដែលមានប្រាជ្ញា នឹងបញ្ចេញពន្លឺភ្លឺពីមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សជាច្រើនឲ្យប្រព្រឹត្តិអំពើសុចរិតវិញ នឹងបានភ្លឺដូចជាផ្កាយដែលនៅអស់កល្បវិញ។
4ប៉ុន្តែ លោក ដានីយ៉ែល សូមបិតពាក្យទាំងនោះ នឹងរក្សាសៀវភៅត្រា រហូតដល់ពេលចុងក្រោមមកដល់។ មនុស្សជាច្រើននឹងរត់មកពីនេះនិងជានោះ ហើយចំណេះរបស់គេនឹងបានរីកចម្រើនឡើង»។
5បន្ទាប់មក ខ្ញុំដានីយ៉ែល​ បានមើលទៅបានឃើញមនុស្សពីរនាក់កំពុងឈរនៅទីនោះ។ គឺម្នាក់បានឈរនៅម្ខាងនៃទន្លេហើយម្នាក់ទៀតក៏ឈរនៅត្រើយទន្លេម្ខាងទៀត។
6ម្នាក់នៃពួកគេបាននិយាយទៅកាន់បុរសដែលស្លៀកឈុតភ្លឺរលើប ដែលកំពុងឈរនៅលើទឹកទន្លេនោះថា «តើហេតុការណ៍នេះនឹងត្រូវបញ្ចប់នៅពេលណាទៅ?»
7ខ្ញុំបានឮបរុសដែលស្លៀកឈុតភុ្លឺរលើប ដែលកំពុងឈរនៅលើទឹកទន្លេនេះលោកបានលើកដៃទាំងពីរឡើងទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសខ្លាំងៗ ក្នុងព្រះនាមព្រះជាម្ចាស់ដែលមានព្រះជន្មរស់ថា ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ហើយពីរខួបកន្លះ។ ពេលណាដែលអំណាចរបស់ប្រជាជនដ៏វិសុទ្ធត្រូវបានបាក់បែកអស់ នោះគ្រប់ការទាំងអស់នឹងត្រូវបានកើតឡើង។
8ខ្ញុំបានស្តាប់ឮ តែខ្ញុំមិនអាចយល់បានទេ។ ដូច្នេះខ្ញុំក៏សួរថា «លោកម្ចាស់អើយ! តើអ្វីទៅផលដែលបានមកពីគ្រប់ការទាំងនេះ»?
9លោកក៏ឆ្លើយថា «ដានីយ៉ែលអើយ ចូលបន្តលើផ្លូវអ្នកទៅ ព្រោះពាក្យទាំងនោះបានបិតហើយ ហើយបិតត្រារហូតដល់ពេលចុងបញ្ចាប់។
10មនុស្សជាច្រើននឹងបានជាបរិសុទ្ធ សម្អាត ហើយបានជំនះ តែមនុស្សអាក្រក់នឹងនៅតែប្រព្រឹត្តិអាក្រក់។ ហើយមនុស្សអាក្រក់ក៏មិនយល់បានដែរ ប៉ុន្តែអស់អ្នកដែលមានប្រាជ្ញានឹងអាចយល់។
11ចាប់ពីពេលដែលគេបញ្ឈប់មិន​​ឲ្យមានការថ្វាយដង្វាយដុត ហើយមានការតាំងរបស់ដែលគួរឲ្យស្អប់ខ្ពើមឡើង នោះនឹងមានរយៈពេល ១២៩០ ថ្ងៃ។
12មានពរដល់អ្នកដែលបានរង់ចាំរហូតដល់ពេលចុងក្រោយ ១៣៣៥ថ្ងៃ។
13លោកត្រូវបន្តលើផ្លូវរបស់អ្នករហូតដល់ទីបញ្ចប់ចុះ ហើយលោកនឹងបានសម្រាក។ លោកនឹងក្រោកវិញនៅកន្លែងដែលរៀបចំសម្រាប់អ្នក នៅថ្ងៃចុងក្រោយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។