1នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «ដ្បិតពួកអ្នកស្រុកម៉ូអាប់បានប្រព្រឹត្តអំពើបាបបួនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ព្រោះគេបានដុតឆ្អឹងស្តេចរបស់អេដុមឲ្យជាផេះ។
2យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះម៉ូអាប់ ហើយភ្លើងនោះនឹងឆេះបន្ទាយក្រុងកេរីយ៉ុតផងដែរ។ ស្រុកម៉ូអាប់នឹងត្រូវស្លាប់ក្រោមសម្រែកច្រួលច្របល់ ដោយសម្រែក និងសូសំឡេងត្រែ។
3យើងនឹងបំផ្លាញចៅក្រមចេញពីចំណោមពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ដ្បិតពួកអំពើបាបបីដង ឬបួនដងផងរបស់យូដា យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ព្រោះពួកគេបានបដិសេធ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គ។ សេចក្តីភូតភរបរស់ពួកគេ បានធ្វើឲ្យគេវង្វេងចេញ ដូចដូនតារបស់ពួកគេដែរ។
5យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះយូដា ហើយភ្លើងនោះឆេះបន្ទាយរបស់ក្រុងយេរ៉ូសាឡឹមផង»។
6នេះជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ដ្បិតអ្នកស្រុកអុីស្រាអែលបានប្រព្រឹត្តអំពើបាបបីដងឬបួនដងផង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ដោយព្រោះពួកគេបានលក់មនុស្សគ្មានទោសដើម្បីប្រាក់ ឬដើម្បីស្បែកជើងមួយគូរ។
7ពួកគេជាន់ឈ្លីជិះជាន់ដល់ជនក្រីក្រហើយជាន់ឈ្លីពន្លិចក្នុងដី ហើយរំលោភសិទ្ធប្រជាជនតូចតាច។ បរុសនោះ និងឪពុករបស់គាត់ បានរួមដំណេកជាមួយមនុស្សស្រីតែម្នាក់ ពួកគេធ្វើដូច្នេះប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8នៅក្បែអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលពួកអ្នកក្រយកមកបញ្ចាំ ហើយនៅក្នុងដំណាក់ព្រះរបស់ពួកគេ ជាកន្លែងដែលពួកគេផឹកស្រាជាមួយគូកនគេទៅវិញ។
9ប៉ុន្តែយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ និងមានកម្លាំងដូចដើមម៉ៃសាក់។ យើងបានបំផ្លាញទាំងដើម ទាំងឫសនៅមុខពួកគេ។
10ហើយយើងនាំអ្នករាល់គ្នាចេញពីអេស៊ីប នៅក្នុងទីរហោស្ថាន សែសិបឆ្នាំ ដើម្បីចាប់យកទឹកដីអាម៉ូរីដើម្បីទុកជាកេរ្ត៍អាករ។
11យើងបានតាំងកូនចៅខ្លះរបស់ពួកអ្នករាល់គ្នាឡើងធ្វើជាព្យាការី និងឲ្យពួកណាសារីតងើបឡើងពីចំណោមពួកយុវជនរបស់អ្នករាល់។ តើយ៉ាងនេះមែនទេកូនចៅអុីស្រាអែល? នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ប៉ុន្តែអ្នករាល់គ្នាបង្ខំឲ្យពួកណាសារីតផឹកស្រា ហើយបានហាមដល់ពួកព្យាការីថាកុំឲ្យថ្លែងព្រះបន្ទូលទៀតផង។
13មើល៍ យើងនឹងកិនអ្នករាល់គ្នាឲ្យខ្ទិចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ដែលនៅក្រោមកង់។
14អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ ចំណែកមនុស្សមានកម្លាំងខ្លាំងក៏មិនអាចបញ្ចេញកម្លាំងរបស់ខ្លួនបានដែរ អ្នកចម្បាំងក៏មិនអាចសង្រ្គោះជីវិតរបស់ខ្លួនបានឡើយ។
15អ្នកពូកែបាញ់ឆ្នូមិនអាចឈរនៅបាន អ្នកពូកែរត់ក៏រត់គេចមិនរួច អ្នកជិះសេះក៏មិនអាចសង្រ្គោះខ្លួនបានដែរ។
16ទោះបើជាអ្នកចម្បាំងមានចិត្តក្លាហានជាងគេនឹងរត់ទៅទាំងខ្លួននៅអាក្រាតផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។