ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ថេស្សាឡូនិក 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ ទាក់ទងនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង និងការជួបជុំជាមួយគ្នា ដើម្បីនៅជាមួយព្រះអង្គ បងប្អូនអើយ យើងអង្វរអ្នករាល់គ្នា
2សូមកុំងាយនឹងរំខាន ឬខ្វល់ខ្វាយ មិនថាដោយវិញ្ញាណ ឬសារ ឬដោយសំបុត្រដែលហាក់បីដូចជាមកពីយើងក្តីថា ថ្ងៃរបស់ព្រះជាម្ចាស់បានមកដល់រួចមកហើយ។
3សូមកុំឲ្យនរណាម្នាក់បោកប្រាស់អ្នករាល់គ្នាដោយរបៀបណាមួយបានឡើយ រហូតទាល់តែ បន្ទាប់ពីមនុស្សលះបង់ជំនឿ និងមនុស្សទទឹងច្បាប់លេចមកជាមុនសិន គឺជាកូននៃការបំផ្្លាញ។
4គឺវាហើយដែលបះបោរ ហើយលើកខ្លួន ឬប្រឆាំងជាមួយអ្វីដែលហៅថា ព្រះជាម្ចាស់ ឬការថ្វាយបង្គំ។ ជាលទ្ធផល វាបានអង្គុយនៅក្នុងព្រះវិហារនៃព្រះជាម្ចាស់ ហើយបង្ហាញខ្លួនឯងថាជាព្រះជាម្ចាស់។
5តើអ្នករាល់គ្នាមិនចាំទេឬអីថា នៅពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់ការទាំងអស់នេះដល់អ្នករាល់គ្នារួចហើយ?
6ឥឡូវនេះ អ្នកដឹងថាអ្វីដែលអាចរារាំងវាបានហើយ ដើម្បីឲ្យវាបានបង្ហាញខ្លួននៅពេលកំណត់។
7ដ្បិត អាថ៌កំបាំងគឺបាន និងកំពុងធ្វើការហើយ មានតែម្នាក់ដែលរារាំងវា រហូតទាល់តែត្រូវដកវាចេញ។
8ដូច្នេះ ពួកទទឹងច្បាប់នឹងបង្ហាញខ្លួន គឺជាអ្នកដែលព្រះជាម្ចាស់យេស៊ូនឹងសម្លាប់ដោយដង្ហើមដែលចេញពីព្រះឱស្ឋព្រះអង្គមក។ ព្រះអម្ចាស់នឹងបំផ្លាញវា​ដោយការបើកសម្តែងនៃការយាងមកវិញរបស់ព្រះអង្គ។
9ពួកទទឹងច្បាប់នឹងមក ហើយធ្វើការដោយពឹងផ្អែកលើអំណាចសាតាំងទាំងស្រុង រួមជាមួយ ការអស្ចារ្យ និងទីសម្គាល់ក្លែងក្លាយ និងជាមួយបោកប្រាស់នៃអំពើទុច្ចរិតគ្រប់យ៉ាង។
10ការទាំងនេះនឹងកើតឡើងសម្រាប់អស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនបានទទួលសេចក្តីស្រឡាញ់នៃសេចក្តីពិតសម្រាប់ពួកគេឲ្យបានសង្គ្រោះ។
11ដ្បិត ដោយហេតុនេះហើយ បានជាព្រះជាម្ចាស់ចាត់ពួកគេដើម្បីធ្វើការបោកប្រាស់ ដើម្បីឲ្យពួកគេបានជឿនៅក្នុងសេចក្តីកុហកនោះ។
12ជាលទ្ធផលពួកគេនឹងត្រូវវិនិច្ឆ័យគ្រប់គ្នា អស់អ្នកដែលមិនជឿលើសេចក្តីពិត ប៉ុន្តែ ផ្ទុយទៅវិញពួកគេរីករាយក្នុងអំពើទុច្ចរិតវិញ។
13ប៉ុន្តែ យើងត្រូវអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់បងប្អូនជានិច្ច បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ។ ដ្បិត ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្តីសង្គ្រោះនៅក្នុងភាពសុចរិតរបស់ព្រះវិញ្ញាណ និងជំនឿនៅក្នុងសេចក្តីពិត។
14នេះគឺជាអ្វីដែលព្រះជាម្ចាស់បានហៅអ្នករាល់គ្នាតាមរយៈដំណឹងល្អរបស់យើង ដើម្បីទទួលសិរីល្អរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។
15ដូច្នេះ បងប្អូនអើយ ចូរឈរមាំ។ ចូរកាន់ខ្ជាប់សន្តាប់ធ្នាប់ដែលយើងបានបង្រៀនដល់អ្នករាល់គ្នា មិនថាដោយសំដី ឬដោយសំបុត្ររបស់យើងទេ។
16ឥឡូវនេះ សូមព្រះអម្ចាស់យេស៊ូគ្រិស្តផ្ទាល់ និងព្រះបិតានៃយើង ដែលស្រឡាញ់យើង ហើយប្រទានដល់យើងនូវការកម្សាន្តចិត្តដ៏នូវអស់កល្ប និងការមានទំនុកចិត្តមុតមាំសម្រាប់អនាគត តាមរយៈព្រះគុណ
17ចូរកម្សាន្តចិត្ត ហើយពង្រឹងចិត្តរបស់អ្នករាល់គ្នាឲ្យរឹងមាំនៅក្នុងការល្អ និងសំដីគ្រប់យ៉ាង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។