1នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគា ជាបុត្ររបស់ព្រះបាទអហាស ចាបផ្តើមសោយរាជ្យលើស្រុកយូដា។
2ស្តេចមានអាយុម្ភៃប្រាំឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។
3ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ គឺធ្វើតាមគំរូរបស់ព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់ ដែលស្តេចបានធ្វើ។
4ស្តេចបានកម្ទេចទីទួលខ្ពស់ៗ បំផ្លាញសសរ ហើយបានបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា។ ស្តេចក៏បានកម្ទេចសត្វពស់លង្ហិន ដែលលោកម៉ូសេបានធ្វើដែរ ព្រោះនៅពេលនោះប្រជាជនអ៊ីស្រាអែលបានដុតគ្រឿងក្រអូបទៅពស់នោះ ហៅរូបនោះថា «នេហ៊ូសថាន់»។
5ព្រះបាទហេសេគាបានទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដូច្នេះក្រោយពីទ្រង់មកគ្មានអ្នកណាដូចព្រះអង្គឡើយនៅក្នុងចំណោមស្តេចស្រុកយូដា ហើយស្តេចដែលនៅមុនព្រះអង្គក៏មិនមានអ្នកណាដូចទ្រង់ដែរ។
6ព្រោះព្រះអង្គជំពាក់ចិត្តនឹងព្រះអម្ចាស់។ ស្តេចមិនឈប់ដើរតាមព្រះអង្គទេ ប៉ុន្តែ ស្តេចនៅតែបន្តរក្សាបទបញ្ជារបស់ព្រះអង្គជានិច្ច គឺបទបញ្ជាដែលលោកម៉ូសេបានបង្គាប់ដល់លោកម៉ូសេ។
7ដូច្នេះ ព្រះអម្ចាស់គង់នៅជាមួយព្រះបាទហេសេគា ហើយកន្លែងណាដែលស្តេចយាងទៅគឺមានភាពចម្រុងចម្រើន។ ស្តេចបានបះបោរប្រឆាំងនឹងស្តេចស្រុកអាសសេុីរ ហើយមិនបានបម្រើស្តេចនោះឡើយ។
8ស្តេចបានវាយប្រហារពួកភីលីស្ទីនទៅដល់កាសា និងព្រំប្រទល់ជុំវិញ ចាប់ពីក្រុងមានកំពែង ទៅដល់ក្រុងដែលមានកំពែងរឹងមាំ។
9នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទហេសេគា ដែលជាឆ្នាំទីប្រាំពីរនៃរាជ្យរបស់ព្រះបាទហូស៊ាជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាសសេុីរ បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។
10នៅចុងឆ្នាំទីបីពួកគេយកបានក្រុងនោះ នៅក្នុងឆ្នាំទីប្រាំមួយនៃរាជ្យរបស់ព្រះបាទហេសេគា ដែលជាឆ្នាំទីប្រាំបួននៃរាជ្យរបស់ព្រះបាទហូស៊ាស្តេចស្រុកអ៊ីស្រាអែល គេបានដណ្តើមយកក្រុងសាម៉ារីបានដោយរបៀបនេះឯង។
11ដូច្នេះ ស្តេចស្រុកអាសសេុីរបានកៀរប្រជាជនអ៊ីស្រាអែលទៅស្រុកអាសសេុីរ ហើយបានដាក់ពួកគេនៅក្រុងហាឡា នៅទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌី។
12ស្តេចបានធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលមិនបានស្តាប់តាមព្រះសូសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែពួកគេបានបោះបង់ចោលសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺគ្រប់អ្វីៗដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។ ពួកគេបដិសេធមិនព្រមស្តាប់ ឬធ្វើតាមឡើយ។
13បន្ទាប់មក នៅក្នុងឆ្នាំទីដប់បួននៃរាជ្យរបស់ព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាសសេុីរ វាយប្រហារក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា ហើយដណ្តើមបានក្រុងទាំងនោះ។
14ដូច្នេះ ព្រះបាទហេសេគាស្តេចស្រុកយូដាបានផ្ញើពាក្យទៅស្តេចស្រុកអាសសេុីរ គឺព្រះបាទឡាគីសថា៖ «ទូលបង្គំបានប្រឆាំងជាមួយព្រះករុណា។ សូមដកទ័ពពីទូលបង្គំទៅ។ អ្វីៗដែលព្រះករុណាដាក់លើទូលបង្គំ ទូលបង្គំទទួលទាំងអស់»។ ស្តេចស្រុកអាសសេុីរតម្រូវស្តេចហេសេគាជាស្តេចស្រុកយូដាបង់ប្រាក់បីរយដួង និងមាសសាមសិបដួង។
15ដូច្នេះ ព្រះបាទហេសេគាថ្វាយស្តេចនូវប្រាក់ទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរបស់រាជវាំង។
16បន្ទាប់មក ព្រះបាទហេសេគាគាស់មាសពីទ្វារព្រះវិហារបស់ព្រះអម្ចាស់ និងមាសដែលបានពាសលើសសរ ស្តេចបានប្រគល់មាសទាំងនោះដល់ស្តេចស្រុកអាសសេុីរ។
17ប៉ុន្តែ ស្តេចស្រុកអាសសេុីរបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ដើម្បីទៅជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម។ ពួកគេធ្វើដំណើរតាមផ្លូវ ហើយមកដល់ខាងក្រៅក្រុងយេរូសាឡឹម។ ពួកគេបានមកដល់ព្រែកជីកនៃអាងខាងលើ នៅលើផ្លូវធំក្បែរចំការរបស់អ្នកជ្រលក់ពណ៌ ហើយឈរនៅក្បែរនោះ។
18នៅពេលដែលពួកគេស្រែកហៅព្រះបាទហេសេគាលោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
19ដូច្នេះ មេបញ្ជាការបាននិយាយទៅពួកគេឲ្យទៅប្រាប់ព្រះបាទហេសេគាពីអ្វីដែលស្តេចស្រុកអាសសេុីរថា៖ «តើអ្វីទៅជាប្រភពនៃទំនុកចិត្តរបស់អ្នក?
20អ្នកនិយាយតែពាក្យឥតបានការ និយាយថាមានជំនួយ និងកម្លាំងសម្រាប់សង្គ្រាម។ ឥឡូវនេះ តើអ្នកទុកចិត្តអ្នកណា? តើអ្នកណាលើកទឹកចិត្តឲ្យអ្នកបះបោរប្រឆាំងនឹងយើង?
21មើលអ្នកទុកចិត្តលើឈើច្រត់ធ្វើពីដើមត្រែងក្រហមនៅស្រុកអេស៊ីប ប៉ុន្តែ បើមនុស្សច្រត់លើវា វានឹងមុតដៃ ហើយវានឹងទម្លុះដៃ។ អ្នកណាដែលទុកចិត្តលើស្តេចស្រុកអេស៊ីបគឺរបៀបនេះឯង។
22ប៉ុន្តែ បើអ្នកនិយាយមកយើងថា៖ «យើងទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់យើង បើមិនមែនព្រះអង្គទេដែលព្រះបាទហេសេគាបានបំផ្លាញទីទួលខ្ពស់ៗ និងអាសនារបស់ព្រះអង្គ ហើយបាននិយាយទៅកាន់យូដា និងយេរូសាឡឹមថា៖ «អ្នកត្រូវតែថ្វាយបង្គំនៅមុខអាសនានៅក្រុងយេរូសាឡឹមនេះ»?
23ដូច្នេះ យើងចង់ឲ្យសំណើមួយដល់អ្នកពីស្តេចអាសសេុីរជាចៅហ្វាយរបស់យើង។ យើងនឹងផ្តល់សេះពីរពាន់ក្បាល់ដល់អ្នក បើអ្នកអាចរកអ្នកជិះលើសេះទាំងនោះបាន។
24តើអ្នកអាចយកឈ្នះមេបញ្ជាការដ៏ខ្សោយបំផុតរបស់ចៅហ្វាយយើងបានទេ? អ្នកបានទុកចិត្តលើរទេះចំបាំង និងទ័ពសេះរបស់ស្រុកអេស៊ីបឬ!
25តើយើងមិនបានធ្វើដំណើរឡើងមកទីនេះដោយគ្មានព្រះអម្ចាស់ ដើម្បីវាយប្រឆាំងនឹងកន្លែងនេះ ហើយបំផ្លាញចោលទេឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «ចូរវាយប្រហារទឹកដីនេះ ហើយបំផ្លាញចោលទៅ»។
26បន្ទាប់មក លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាសសេុីរថា៖ «សូមនិយាយមកកាន់អ្នកបម្រើរបស់លោកជាភាសាអារ៉ាមវិញ ព្រោះយើងយល់ភាសានេះ។ សូមកុំនិយាយមកយើងជាភាសាយូដាឲ្យប្រជាជនដែលនៅខាងក្នុងជញ្ជាំងក្រុងឮធ្វើអ្វី»។
27ប៉ុន្តែលោកមេទ័ពបានមានប្រសាសន៍ទៅពួកគេថា៖ «តើចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនខ្ញុំមកជួបចៅហ្វាយរបស់អ្នក ដើម្បីនិយាយពាក្យទាំងនេះទេឬអី? តើទ្រង់មិនបានបញ្ជូនខ្ញុំមកកាន់អ្នកដែលអង្គុយលើជញ្ជាំង គឺអស់អ្នកដែលស៊ីលាមករបស់ពួកគេ និងផឹកទឹកនោមរបស់គេជាមួយអ្នកទេឬអី?»។
28បន្ទាប់មក លោកមេទ័ពបានឈរ ហើយបានស្រែកយ៉ាងឮៗជាភាសាហេព្រើរថា៖ «សូមស្តាប់ពាក្យរបស់ស្តេចដ៏អស្ចារ្យ គឺស្តេចស្រុកអាសសេុីរ។
29ស្តេចមានរាជឱង្ការថា៖ «កុំឲ្យព្រះបាទហេសេគាលបោកប្រាស់អ្នករាល់គ្នាឡើយ ព្រោះស្តេចនេះមិនអាចសង្គ្រោះអ្នកពីអំណាចរបស់យើងឡើយ។
30កុំបណ្តាលឲ្យព្រះបាទហេសេគាលធ្វើឲ្យអ្នកទុកចិត្តលើព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ពិតជាសង្គ្រោះយើង ហើយក្រុងនេះនឹងមិនធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចអាសសេុីរនោះឡើយ»។
31កុំឲ្យស្តាប់ហេសេគា ព្រោះស្តេចស្រុកអាសសេុីរទូលថា៖ «ចូរធ្វើកិច្ចសន្យាសន្តិភាពជាមួយយើង ហើយចេញមករកយើង។ បន្ទាប់មក អ្នករាល់គ្នាបរិភោគពីដើមទំពាំងបាយជូររបស់ខ្លួន និងពីដើមឧទុម្ពរបស់ខ្លួន និងផឹកទឹកពីអណ្តូងរបស់ខ្លួនដែរ។
32អ្នកនឹងធ្វើការនេះរហូតដល់ពេលដែលយើងមកយកអ្នកទៅទឹកដីដូចទឹកដីរបស់អ្នករាល់គ្នា គឺទឹកដីសម្បូរគ្រាប់ធញ្ញជាតិ និងស្រាថ្មី ជាទឹកដីនៃនំប័ុង និងចំការទំពាំងបាយជូរ ជាទឹកដីនៃដើមអូលីវ និងទឹកឃ្មុំ ដូច្នេះ អ្នកនឹងមានជីវិត មិនស្លាប់ឡើយ»។ កុំឲ្យស្តាប់ហេសេគានៅពេលដែលគេព្យាយាមបញ្ចុះបញ្ចូលអ្នកថា៖ «ព្រះអម្ចាស់នឹងសង្គ្រោះយើង»។
33តើមានព្រះរបស់អ្នកណាម្នាក់សង្គ្រោះពួកគេចេញពីកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ?
34តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌ នៅឯណា? តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា នៅឯណា? តើព្រះទាំងនោះបានសង្គ្រោះស្រុកសាម៉ារីចេញពីដៃរបស់យើងឬទេ?
35ក្នុងចំណោមព្រះទាំងអស់នៃទឹកដីនេះ តើមានព្រះណាមួយ ដែលបានសង្គ្រោះទឹកដីរបស់ខ្លួនពីអំណាចរបស់យើង? តើព្រះអម្ចាស់អាចសង្គ្រោះយេរូសាឡឹមពីអំណាចរបស់យើងដូចម្តេច?»។
36ប៉ុន្តែ ប្រជាជននៅតែបន្តស្ងៀមស្ងាត់ ហើយមិនឆ្លើយតបអ្វីទាំងអស់ ព្រោះស្តេចបានបង្គាប់ថា៖ «កុំឲ្យឆ្លើយទៅគេឡើយ»។
37បន្ទាប់មក លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលមកព្រះបាទហេសេគាវិញទាំងហែកសំលៀកបំពាក់របស់ខ្លួន ហើយរាយការណ៍ទៅស្តេចគ្រប់ពាក្យរបស់មេទ័ពនោះ។